អ្នកដែល "ដាស់រឮក" កីតម្បាញ

មកដល់ភូមិ កាប៊ូ អាចងាយនឹងប្រទះឃើញនូវគំរូជាច្រើននៃនារីជនជាតិ អេដេ ដែលតែងជក់ចិត្តនឹងរបរត្បាញសំពត់សង្កឹមដូចជា៖ លោកយាយ ហ្រាំង អ្នកមានចំណាស់ក្នុងមុខរបរ ឬយាយៗ ៖ ហ៊្បូរនីអេ ហ្យឿងនីអេ ហ្នីរនីអេ ហហ្គីហ៍អេបាន... ។
អ្នកសី្រ ហ្រាំងនីអេ ណែនាំបូ្អន ហែត្អ នីអេរបៀបបង្កើតក្បាច់រចនា
នៅលើផ្ទាំងសំពត់សង្កឹម

ពីសរសៃកប្បាស ពួកគាត់បានបង្កើតចេញជាផលិតផលសំពត់សង្កឹមដ៏វិសេសវិសាលផ្សេងៗ ជាមួយនឹងប្រធានបទពីជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ ផ្លែឈើ ផ្កាស្លឹក សត្វស្រុក មធ្យោបាយធ្វើដំណើរទៅមក... ពួកគាត់ក៏បានយកចិត្តទុកដាក់យ៉ាងច្រើនចំពោះការបង្រៀនមុខរបរអោយស្រទាប់យុវវ័យនៅក្នុងភូមិ។
ក្រោយពេលធ្វើចម្ការ នារីជនជាតិ អេដេ នៅភូមិ កាប៊ូ
ឃុំ ហ្វាខាញ់ តែងតែព្យាយាមក្បែរកីតម្បាញ
 
លោកយាយ ហ្រាំង ចែករំលែកបទពិសោធផលិតបណ្តាផលិតផលសំពត់សង្កឹមដ៏វិសេសវិសាលជាមួយបងប្អូននារីជនជាតិ អេដេ នៅភូមិ កាប៊ូ

បច្ចុប្បន្ន ភូមិរបស់ជនជាតិ អេដេ មួយចំនួនមិនរក្សាបានរបរតម្បាញទេប៉ុន្តែនៅភូមិ កាប៊ូ ដោយស្រឡាញ់ជក់ចិត្តនឹងមុខរបរដែលជីដូនជីតាបន្សល់ទុកមក នារី ជនជាតិ អេដេ នៅតែប្ដេជ្ញាចិត្តរក្សាមុខរបរ ជាមួយបំណងប្រាថ្នា "ដាស់រឭក" របរត្បាញសំពត់សង្កឹមប្រពៃណី៕
ផាមកឿង

សំណើ