អ្នកធ្លាប់ត្រូវឆ្លងជំងឺកូវីដ-១៩ អាចរង​បញ្ហា​សតិអារម្មណ៍​និង​សរសៃប្រសាទ​

អ្នក​ជាសះស្បើយ​ពី​កូវី​ដ​-១៩ មួយចំនួន​ប្រឈម​បញ្ហា​សតិអារម្មណ៍​និង​សរសៃប្រសាទ​រយៈពេល ៦ ខែ ជាពិសេស​ចំពោះ​អ្នក​ដែល​ទើប​ងើប​ពី​ឈឺធ្ងន់ធ្ងរ អ្នក​ជាសះស្បើយ​ពី​កូវី​ដ​-១៩ មួយចំនួន​ប្រឈម​បញ្ហា​សតិអារម្មណ៍​និង​សរសៃប្រសាទ​រយៈពេល ៦ ខែ ជាពិសេស​ចំពោះ​អ្នក​ដែល​ទើប​ងើប​ពី​ឈឺធ្ងន់ធ្ងរ

ការស្រាវជ្រាវមួយដែលបោះពុម្ពផ្សាយកាលពីថ្ងៃទី ៨ ខែ មេសា ក្នុងទស្សនាវដ្តី The Lancet Psychiatry បានបង្ហាញថា៖ មនុស្សម្នាក់ក្នុងចំណោម ៣ នាក់ដែលជាសះស្បើយពីជំងឺ កូវីដ-១៩ ទទួលរងបញ្ហាសតិអារម្មណ៍និងសរសៃប្រសាទរយៈពេល ៦ ខែ យោងតាមការសិក្សាដ៏ធំបំផុតមិនធ្លាប់បោះពុម្ពផ្សាយពីមុនមកអំពីសម្ពាធផ្លូវចិត្តបង្កឡើងពី កូវីដ-១៩។

អនកធលាបតរវឆលងជងកវដ-១៩ អាចរង​បញហា​សតអារមមណ​នង​សរសៃបរសាទ​ hinh anh 1

អ្នកជាសះស្បើយពីកូវីដ-១៩ មួយចំនួនប្រឈមបញ្ហាសតិអារម្មណ៍និងសរសៃប្រសាទរយៈពេល ៦ ខែ ជាពិសេសចំពោះអ្នកដែលទើបងើបពីឈឺធ្ងន់ធ្ងរ។ រូបថតតំណាង៖ AFP/TTXVN

សិក្សាលើកំណត់ត្រាសុខភាពរបស់អ្នកជំងឺជាង ២៣០.០០០ នាក់ដែលបានជាសះស្បើយពីជំងឺ កូវីដ - ១៩ ពួកគេបានរកឃើញថា ៣៤ ភាគរយត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានបញ្ហាសតិអារម្មណ៍និងសរសៃប្រសាទក្នុងរយៈពេលប្រាំមួយខែ។

អាការៈទូទៅបំផុតគឺការថប់បារម្ភ (១៧ ភាគរយនៃអ្នកជំងឺ) និងអារម្មណ៍មិនល្អ (១៤ ភាគរយ) ។ ចំពោះអ្នកជំងឺ ១៣ ភាគរយទៀត បញ្ហារបស់ពួកគេគឺកើតជំងឺផ្លូវចិត្តជាលើកដំបូង។

ឧបទ្ទហេតុនៃជំងឺសរសៃប្រសាទដូចជាជំងឺហូរឈាមក្នុងខួរក្បាល (០,៦ ភាគរយ) ជំងឺដាច់សរសៃឈាមខួរក្បាល (២,១ ភាគរយ) និងជំងឺវង្វេង (០,៧ ភាគរយ) គឺទាបជាងបញ្ហាសតិអារម្មណ៍ជាទូទៅ ប៉ុន្តែហានិភ័យនៃជំងឺខួរក្បាលជាទូទៅមានខ្ពស់ចំពោះអ្នកជំងឺ កូវីដ-១៩ ធ្ងន់ធ្ងរ៕ 

កែសម្រួលដោយ៖  ទេវី

ប្រភពព័ត៌មាន៖ ទីភ្នាក់ងារព័ត៌មានវៀតណាម និង រស្មីកម្ពុជា


សំណើ