អ្នក​វិទ្យាសាស្ត្រ​ ​បី​ ​នាក់​ឈ្នះ​រង្វាន់​ណូបែល​រូបវិទ្យា​ចំពោះ​ការ​រក​ឃើញ​ភព​នៅ​ខាងក្រៅ​ប្រព័ន្ធ​សុរិយគតិ​និង​ការវិវត្តន៍​របស់​ចក្រវាល

លោកសាស្ត្រាចារ្យ ហ្គូរ៉ាន ហាន់សុន អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រ ស៊ុយអែត បានប្រាប់សន្និសីទកាសែតថា៖ លោក ភីប៊ល បានឈ្នះលុយរង្វាន់ពាក់កណ្តាល "សម្រាប់ការរកឃើញទ្រឹស្តីដែលបានរួមចំណែកដល់ការយល់ដឹងរបស់យើងអំពីរបៀបដែលចក្រវាលបានវិវត្តបន្ទាប់ពីព្រឹត្តិការណ៍ Big Bang"។
(​រាប់​ពីឆ្វេង​)​ ​លោក​ភី​ប៊ល​ ​លោក​មេ​យើ​ ​និង​លោ​ក​ក្វេ​ឡូស​ ​ឈ្នះ​ពានរង្វាន់​ណូបែល​រូបវិទ្យា​រួមគ្នា​
 
​លោក​ ​មេ​យើ​ ​និង​លោក​ ​ក្វេ​ឡូស​ ​ចែករំលែក​គ្នា​នូវ​លុយ​រង្វាន់​ពាក់កណ្តាល​ទៀត​សម្រាប់​ការ​រក​ឃើញ​ដំបូង​នៅ​ខែ​ ​តុលា​ឆ្នាំ​ ​១៩៩៥​ ​នូវ​ភព​មួយ​នៅ​ខាងក្រៅ​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​ដែល​មាន​រាងពងក្រពើ​ ​ធ្វើ​គោចរ​ជុំវិញ​ផ្កាយ​មួយ​ដូច​ព្រះអាទិត្យ​នៅ​កញ្ចុំ​ផ្កា​មីល​គី​វ៉េ​។​
 
​គណៈវិនិច្ឆ័យ​បាន​និយាយ​ថា​ ​"​ការ​រក​ឃើញ​របស់​ពួកគេ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​យើង​អំពី​ពិភពលោក​ទាំងស្រុង​"​។​
 
​លុយ​រង្វាន់​សម្រាប់​ពានរង្វាន់​ណូបែល​រូបវិទ្យា​គឺ​ ​៩​ ​លា​នក្រូន័រ​ ​ស៊ុយអែត​ ​ឬ​ប្រហាក់​ប្រហែល​នឹង​ ​៩១៤.០០០​ ​លាន​ដុល្លារ​៕​
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ យ៉ាញ់លើយ 

សំណើ

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ
ខេត្ត កៀនយ៉ាង រឹតបន្ដឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ
មន្ទីរពេទ្យកុមារ ២ (ទីក្រុង ហូជីមិញ) ជូនអំណោយក្នុងឳកាសទិវាកុមារអន្តរជាតិ
ទីក្រុង ហូជីមិញ ​អនុវត្ត​គម្លាត​​សុវត្ថិភាព​សង្គម​ដើម្បីបង្កើនការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ អញ្ជើញត្រួតពិនិត្យការងារបង្ការការឆ្លងរាលដាលជំងឺនៅទីក្រុង ហូជីមិញ
កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង ជាមួយនឹងស្មារតី "ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ"