អ្នកវិទ្យាសាស្ត្រ ​អាល្លឺម៉ង់ ​នឹង​ក្លូនហើយ​បង្កាត់​ពូជ​ជ្រូក​កែ​ហ្សែ​ន​សម្រាប់​បរិច្ចាគ​បេះដូង​ដល់​មនុស្ស​

ក្រុមអ្នកវិទ្យាសាស្ត្រ អាល្លឺម៉ង់ គ្រោងនឹងក្លូន ហើយបន្ទាប់មកបង្កាត់ពូជជ្រូកកែប្រែហ្សែននៅឆ្នាំនេះ។ ពួកគេនឹងប្រើកំណែសាមញ្ញនៃសត្វជ្រូកដែលធ្វើវិស្វកម្មដោយ សហរដ្ឋអាម៉េរិក ដែលបានប្រើកាលពីខែមុនក្នុងការប្តូរបេះដូងជ្រូកមកមនុស្សជាលើកដំបូងលើពិភពលោក។

លោក អេកខាត វូហ្វ (Eckhard Wolf) ជាអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ លូកវីក ម៉ាស៊ីមីលៀន (Ludwig-Maximilians) ក្នុងទីក្រុង មុយនិច បានពោលថា ក្រុមស្រាវជ្រាវរបស់គាត់មានបំណងចង់ឱ្យមានប្រភេទសត្វជ្រូកថ្មី ដែលកែប្រែពីពូជជ្រូកនៅកោះ អកលែន (Auckland) រួចរាល់សម្រាប់ការសាកល្បងប្តូរបេះដូងនៅត្រឹមឆ្នាំ ២០២៥។

អនកវទយាសាសតរ ​អាលលមង ​នង​កលនហើយ​បងកាត​ពជ​ជរក​កែ​ហសែ​ន​សមរាប​បរចចាគ​បេះដង​ដល​មនសស​ hinh anh 1លោក អេកខាត វូហ្វ រំពឹងមានជ្រូកកែហ្សែនបង្កាត់ពូជរួចរាល់សម្រាប់បរិច្ចាគបេះដូងនៅឆ្នាំ ២០២៥

ក្នុងការវះកាត់លើកដំបូង ក្រុមគ្រូពេទ្យមួយនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ ម៉ារីលែន កាលពីខែមុនបានប្តូរបេះដូងពីជ្រូកមួយក្បាលដែលកែហ្សែនចំនួន ១០ ដាក់ទៅបុរសឈឺធ្ងន់ធ្ងរម្នាក់។ វេជ្ជបណ្ឌិតរបស់គាត់និយាយថា អ្នកជំងឺកំពុងឆ្លើយតបបានយ៉ាងល្អ ទោះបីជាហានិភ័យនៃការឆ្លងមេរោគ ការបដិសេធសរីរាង្គ ឬជំងឺលើសឈាមនៅតែមានក៏ដោយ។

លោក វូហ្វ ដែលការងាររបស់គាត់បានបង្កឱ្យមានការជជែកវែកញែកដ៏ក្តៅគគុកនៅក្នុងប្រទេសមួយ ដែលមានអត្រាបរិច្ចាគសរីរាង្គទាបបំផុតមួយនៅ អឺរ៉ុប និងចលនាសិទ្ធិសត្វដ៏ខ្លាំងក្លានោះ បានប្រាប់ថា “គំនិតរបស់យើងគឺត្រូវបន្តជាមួយនឹងគំរូដ៏សាមញ្ញមួយ ពោលគឺជាមួយនឹងការកែប្រែហ្សែនចំនួនប្រាំ”

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី


សំណើ

តាក់ស៊ី​អាកាស​ដើរ​ដោយ​អគ្គិសនី VoloCity ហោះ​សាកល្បង​ជា​លើកដំបូង​ដោយ​ជោគជ័យ​
អ្នកវិទ្យាសាស្ត្រ​បង្កើត​កណ្តុរ​រ៉ូបូ​តដែល​អាច​ប្រើ​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​
ក្រុមហ៊ុន VinFast ​ប្រកាស​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ពីរពាន់​លាន​ដុល្លារ​នៅ ​សហរដ្ឋ​អាម៉េរិក​
WHO ​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​កូវី​ដ Merck សម្រាប់​អ្នកជំងឺ​មិន​ធ្ងន់ធ្ងរ ​មាន​ហានិភ័យ​ចូល​ដេកពេទ្យ
Samsung បង្ហាញ​ស្មា​ត​ហ្វូន​បត់​ចេញ​អេក្រង់​ពី​ ១៣ ​ទៅ ​១៧​ អ៊ី​ញ និង​ស្មា​ត​ហ្វូន​អេក្រង់​ពីរ​អាច​អូស​ទៅ​ចំហៀង​បាន​
កាណាដា អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ផលិតពីរុក្ខជាតិ