អ៊ិនរ៉ាសារ៉ា “បណ្ណាល័យរស់” អំពីវប្បធម៌ ចាម

កើតនិងធំដឹងក្ដីឡើងនៅភូមិ មីងៀប ទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់) លោក អ៊ិនរ៉ាសារ៉ា (ឈ្មោះពិត ភូត្រាម) ត្រូវបានប្រដូចថាជា “បណ្ណាល័យរស់” ហើយជា “ស្ពានចម្លង” នាំយកវប្បធម៌ ចាម ទៅកាន់សាធារណ ជនក្នុងនិងក្រៅប្រទេស។

អនរាសារា “បណណាលយរស” អពវបបធម ចាម hinh anh 1អ្នកនិពន្ធ អ៊ិនរ៉ាសារ៉ា (ខាងស្តាំ) ក្នុងកម្មវិធីប្រាស្រ័យទាក់ទងជាមួយទស្សនិកជននិងមិត្តអ្នកស្តាប់ដែលរៀបចំឡើងដោយវិទ្យុសំឡេងប្រជាជនទីក្រុង ហូជីមិញ

តាំងពីកុមារភាព លោក អ៊ិនរ៉ាសារ៉ា មានចំណង់ចំណូលចិត្តពិសេសចំពោះវប្បធម៌ ចាម។ ធំដឹងក្តីឡើង លោកចាំស្ទាត់នូវសុភាសិត កំណាព្យចម្រៀងប្រជាប្រិយជាច្រើន ហើយចំណាយពេលយ៉ាងច្រើនក្នុងការស្រាវជ្រាវធ្វើសមុច្ច័យ ពីវីរកថារឿងនិទានជាកំណាព្យរបស់ជនជាតិ ចាម។

បន្ទាប់ពី “បើកសម្ពោធនិងចែកចាយ” ស្នាដៃដំបូង “អក្សរសាស្ត្រ ចាម - សេចក្តីសន្និដ្ឋានជាទូទៅ” នៅឆ្នាំ ១៩៩៤ មកដល់បច្ចុប្បន្ននេះ លោកមានស្នាដៃល្បីៗ មួយ ចំនួនដូចជា៖ សៀវភៅកំណាព្យនិងវីរកថា “ប្រាសាទក្រោមរស្មីព្រះអាទិត្យ” សៀវភៅសារណា “វប្បធម៌ - សង្គម ចាម” សៀវភៅកំណាព្យពីរភាសា វៀតណាម - ចាម “ថ្ងៃកំណើតនៃដើមដំបងយក្ស” “ស្រាវជ្រាវនិងសន្ទនា” “គតិបណ្ឌិត ចាម ដ៏ភ្លឺថ្លា” “អក្សរសិល្ប៍ ចាម” (៣ ភាគ) វចនានុក្រមពីរភាសា វៀតណាម - ចាម (៤ ក្បាល)…។

អនរាសារា “បណណាលយរស” អពវបបធម ចាម hinh anh 2លោក អ៊ិនរ៉ាសារ៉ា - “បណ្ណាល័យរស់” អំពីវប្បធម៌ ចាម

ចំពោះលោក អ៊ិនរ៉ាសារ៉ា អក្សរសិល្ប៍គឺជាការពិពណ៌នាបង្ហាញយ៉ាងពេញលេញអំពីព្រលឹងជនជាតិ ចាម។ ប្រៀបដូចជា “ស្ពានចម្លង” វប្បធម៌ចាមជាមួយនឹងបណ្ដា ជនជាតិដទៃទៀត លោក អ៊ិនរ៉ាសារ៉ា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជាច្រើនដើម្បីចែករំលែកអំពីវប្បធម៌ ចាម ហើយធ្វើបទបង្ហាញឱ្យទស្សនាវដ្តីជាច្រើនទាំងក្នុងនិងក្រៅប្រទេស។

អនរាសារា “បណណាលយរស” អពវបបធម ចាម hinh anh 3លោក អ៊ិនរ៉ាសារ៉ា ក្នុងដំណើរទស្សនកិច្ចជាក់ស្តែងសម្រាប់អ្នកនិពន្ធនៅប្រទេស ជប៉ុន

ការលះបង់កម្លាំងកាយចិត្ត ចូលរួមចំណែករបស់លោក អ៊ិនរ៉ាសារ៉ា ចំពោះវប្បធម៌ ចាម ត្រូវបានអង្គការជាច្រើនទាំងក្នុងនិងក្រៅប្រទេសកត់សម្គាល់និងវាយតម្លៃខ្ពស់៕

អត្ថបទនិងរូបថត៖  អាញ់យុង - ទ្វេទ្រី


សំណើ