អនុវត្ដភាពជឿនលឿននៃបច្ចេកទេសនៅលើនាវានេសាទជលផលនៅសមុទ្រខាងក្រៅ

អនុវត្ដភាពជឿនលឿននៃបច្ចេកទេសនៅលើនាវានេសាទជលផលនៅសមុទ្រខាងក្រៅ

ដើម្បីជួយអោយប្រជានេសាទបង្កើនបរិមាណផលនេសាទ កាត់បន្ថយប្រាក់ចំណាយ ពេលវេលាធ្វើសកម្មភាពនិងរក្សាបាននូវគុណភាពជលផល បន្ទាប់ពីនេសាទបានកន្លងទៅថ្មីៗ នៅទីក្រុង ញ៉ាត្រាង (ខេត្ត ខាញ់ហ្វា) មជ្ឈមណ្ឌលជំរុញកសិកម្មជាតិបានសហការជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ខាញ់ហ្វា ចាត់តាំងវេទិកាស្តីពីការជំរុញ កសិកម្ម @ កសិកម្ម ក្រោមប្រធានបទពិសេស "ការអនុវត្តភាពជឿនលឿននៃបច្ចេកទេសលើនាវានេសាទជលផលនៅសមុទ្រខាងក្រៅ"។

អនវតដភាពជឿនលឿននៃបចចេកទេសនៅលើនាវានេសាទជលផលនៅសមទរខាងករៅ hinh anh 1ឧបករណ៍ស្ទង់រកហ្វូងត្រីជួយមាមីងបងប្អូនប្រជានេសាទរុករកជលផលកាន់តែមានប្រសិទ្ធភាពជាង
អនវតដភាពជឿនលឿននៃបចចេកទេសនៅលើនាវានេសាទជលផលនៅសមទរខាងករៅ hinh anh 2កម្មាភិបាលផ្នែកជលផលត្រួតពិនិត្យឧបករណ៍តាមដានដំណើរការនៃការនេសាទលើទូកនេសាទមុនពេលចេញទៅលំហសមុទ្រនៅកំពង់ផែត្រី គ្វីញើន ទីក្រុង គ្វីញើន (ខេត្ត ប៊ិញឌិញ)

វេទិកាមានការចូលរួមយ៉ាងកុះករពីសំណាក់ប្រតិភូជាអ្នកស្រាវជ្រាវ កម្មាភិបាលជំរុញកសិកម្ម ប្រជានេសាទចំណុះបណ្តាខេត្ត ខាញ់ហ្វា ប៊ិញឌិញ ភូអៀន និញធន់ ប៊ិញធន់។

អនវតដភាពជឿនលឿននៃបចចេកទេសនៅលើនាវានេសាទជលផលនៅសមទរខាងករៅ hinh anh 3ក្រុមទូកនេសាទជលផលសមុទ្រខាងក្រៅរបស់ប្រជានេសាទខេត្ត និញធន់
អនវតដភាពជឿនលឿននៃបចចេកទេសនៅលើនាវានេសាទជលផលនៅសមទរខាងករៅ hinh anh 4វេទិកាស្តីពីការជំរុញកសិកម្ម @ កសិកម្មក្រោមប្រធានបទពិសេស “ការអនុវត្តភាពជឿនលឿននៃបច្ចេកទេសលើនាវានេសាទជលផលនៅសមុទ្រខាងក្រៅ"

វេទិកាផ្តោតជាសំខាន់លើការឧទ្ទេសនាមនិងវិភាគបណ្តាដំណោះស្រាយវិទ្យាសាស្ត្រ គ្រឿងឧបករណ៍បច្ចេកទេសថ្មីៗ ដែលបានអនុវត្តក្នុងរបរនេសាទជលផលនៅសមុទ្រខាងក្រៅ តួយ៉ាងដូចជា៖ ប្រសិទ្ធភាពនៃការអនុវត្តអំពូលភ្លើង LED លើទូកនេសាទជលផល អនុវត្តឧបករណ៍ស្ទង់រកហ្វូងត្រីដោយប្រើរលកសម្លេងអ៊ុលត្រាសោនតាមបច្ចេកវិទ្យា SONAR អនុវត្តឧបករណ៍ទាក់ទងពត៌មានតាមផ្លូវសមុទ្រសម្រាប់ការបង្ការទប់ទល់នឹងគ្រោះធម្មជាតិស្វែងរកនិងជួយសង្គ្រោះនៅលើផ្ទៃសមុទ្រ ...៕

ង្វៀនយុង - វូស៊ិញ - ង្វៀនថាញ់


សំណើ

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ
ខេត្ត កៀនយ៉ាង រឹតបន្ដឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ
មន្ទីរពេទ្យកុមារ ២ (ទីក្រុង ហូជីមិញ) ជូនអំណោយក្នុងឳកាសទិវាកុមារអន្តរជាតិ
ទីក្រុង ហូជីមិញ ​អនុវត្ត​គម្លាត​​សុវត្ថិភាព​សង្គម​ដើម្បីបង្កើនការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ អញ្ជើញត្រួតពិនិត្យការងារបង្ការការឆ្លងរាលដាលជំងឺនៅទីក្រុង ហូជីមិញ
កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង ជាមួយនឹងស្មារតី "ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ"