ដោយមានចំនួនទឹកប្រាក់ប្រមាណ ៤ ពាន់លានដុង ក្នុងដំណាក់កាលឆ្នាំ ២០១៧ - ២០២២ គម្រោង នេះនឹងរៀបរៀងឯកសារដើម្បីបង្រៀនអក្សរសរសរសេរ ផ្សព្វផ្សាយ ព័ត៌មាន ហ្វឹកហ្វឺនជូនដល់គ្រូបង្រៀន ព្រមជាមួយនោះបង្រៀនអក្សរ សរសេរសាកល្បងអោយសិស្សសាលាជាជនជាតិ កឺទូ ប៉ាកូ តាអូយ ចាត់តាំង បណា្ដអង្គប្រជុំសិក្សា ពិគ្រោះយោបល់អំពីវិធីសាស្រ្តបង្រៀននិងរៀនហើយវាយតម្លៃពីបំណិននៃការសរសេរអក្សរអោយ សិស្សសាលា។
![]() |
អស់មួយរយៈពេលដ៏វែងនៅក្នុងសាលារៀន ជនជាតិ កឺទូ ប៉ាកូ តាអូយ មិនបានបង្រៀនភាសានិយាយក៏ដូចជាអក្សរសរសេររបស់ជនជាតិខ្លួន |
![]() |
គម្រោង "សាកល្បងអភិវឌ្ឍន៍ភាសាសរសេរ កឺទូ ថ្នាក់ទី ៤ ថ្នាក់ទី ៥ និងភាសា ប៉ាកូ តាអូយ ថ្នាក់ទី ១ ទី ២ ទី ៣ សម្រាប់សិស្សសាលាបឋមសិក្សា" ដោយមន្ទីរអប់រំនិងបណ្តុះបណា្ដលខេត្ត ធឿធៀន - ហ្វេ និងអង្គការ FAROAS (ប្រទេស ន័រវែស) សហការដំណើរការ |
![]() |
នៅក្នុងបណ្តាម៉ោងបង្រៀនភាសាជនជាតិ គ្រូបង្រៀននិងសិស្សសាលាប្រើភាសា កឺទូ ដោយផ្ទាល់តែម្តង |
![]() |
ប្អូនៗ កុមារាកុមារីជនជាតិ កឺទូ ចាប់ផ្តើមរៀនចំណាំមុខតួអក្សរសរសេរ |
គម្រោងឆ្ពោះទៅរកគោលដៅរក្សាយ៉ាងខ្ជាប់ខ្ជួន អភិវឌ្ឍន៍ភាសាសរសេររួមអោយជនជាតិ កឺទូ ប៉ាកូ តាអូយ ព្រមទាំងរួមចំណែកក្នុងការអភិរក្ស អភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌នៃសហគមន៍បណា្ដជនជាតិ វៀតណាម៕
ក្វឹកវៀត - ហូគៅ