អភិវឌ្ឍ អ៊ីទី អោយក្លាយជាតំបន់ទេសចរណ៍សម្រាកលំហែកាយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ

អភិវឌ្ឍ អ៊ីទី អោយក្លាយជាតំបន់ទេសចរណ៍សម្រាកលំហែកាយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ

អ៊ីទី គឺជាឃុំនៅតំបន់ខ្ពស់ព្រំដែន ស្ថិតលើភូមិសាស្រ្តស្រុក បាតសាត ចម្ងាយពី សាប៉ា ជិត ៧០ គីឡូម៉ែត្រនិងទីក្រុង ឡាវកាយ (ខេត្ត ឡាវកាយ) ជិត ១០០ គីឡូម៉ែត្រ។

អភវឌឍ អទ អោយកលាយជាតបនទេសចរណសមរាកលហែកាយពោរពេញទៅដោយអតតសញញាណវបបធមជនជាត hinh anh 1ទីកន្លែងល្អប្រសើរបំផុតដ៏ជក់ចិត្តសម្រាប់ភ្ញៀវទេសចរគន់មើលសម្រស់ដ៏អស្ចារ្យនៃបណ្តាអំពកស្រែតាមជម្រាលភ្នំនិងស្វែងរកមើលពពករសាត់ដោយស្ថិតនៅលើតំបន់ភ្នំថ្មមានកម្រិតកម្ពស់ជាង ២.០០០ ម៉ែត្រ

ទេសភាព អ៊ីទី ស្រស់ស្អាតហើយ ទាក់ទាញភ្ញៀវទេសចរអញ្ជើញមកស្វែងយល់យ៉ាងកុះករ ជាសំខាន់គឺក្នុងចន្លោះពេលចាប់ពីចុងខែ សីហា ដល់ពាក់កណ្តាលខែ កញ្ញា (រដូវស្រូវទុំ) និងពីសិសិររដូវដល់និទាឃរដូវ (គន់មើលពពករសាត់) ជារៀងរាល់ឆ្នាំ។

ក្នុងគោលបំណងជំរុញផ្នែកទេសចរណ៍ អ៊ីទី អភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងជួយបងប្អូនជនជាតិកែលម្អជីវភាពរស់នៅ ខេត្ត ឡាវកាយ ទើបតែលើកគម្រោងប្លង់មេ កសាង អ៊ីទី អោយក្លាយជាតំបន់ទេសចរណ៍តាមទិសដៅសម្រាកលំហែកាយ ទស្សនាទេសភាពនិងអត្តសញ្ញាណវប្បធម៌ជនជាតិដើម ទេសចរណ៍កសិកម្មមានអាកាសធាតុត្រជាក់បង្គួរ។

អភវឌឍ អទ អោយកលាយជាតបនទេសចរណសមរាកលហែកាយពោរពេញទៅដោយអតតសញញាណវបបធមជនជាត hinh anh 2អញ្ជើញមកកាន់ អ៊ីទី ភ្ញៀវទេសចរបានសាកល្បងជាក់ស្ដែងនឹងបណ្ដាលក្ខណៈវប្បធម៌ដ៏ពិសេសវិសាលរបស់បងប្អូនជនជាតិ

ជាមួយផ្ទៃដីសរុបជាង ៨.៦០០ ហិកតា ទីក្រុងតំបន់ស្នូលជាង ៣.១០០ ហិកតា មណ្ឌលទេសចរណ៍ អ៊ីទី បែងចែកចេញជាអនុមណ្ឌលផ្សេងៗ ដូចជា៖ មណ្ឌលអភិរក្ស អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ អនុមណ្ឌលឧទ្យានជាមួយប្រធានបទពិសេសៗ និងទេសចរណ៍សម្រាកលំហែកាយ អនុមណ្ឌលរដ្ឋបាល អនុមណ្ឌលទេសចរណ៍ផ្សងព្រេង ស្វែងយល់ពីធម្មជាតិ...។

ការផ្សារភ្ជាប់ទេសចរណ៍សហគមន៍ទៅនឹងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិនឹងបង្កើតជាសន្ទុះដល់ អ៊ីទី ក្នុងការអភិវឌ្ឍស្ថិរភាព មានប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍។

អភវឌឍ អទ អោយកលាយជាតបនទេសចរណសមរាកលហែកាយពោរពេញទៅដោយអតតសញញាណវបបធមជនជាត hinh anh 3ដោយមានអាកាសធាតុត្រជាក់រាល់ឆ្នាំ អ៊ីទី សមស្របនឹងបណ្តាធួរទេសចរណ៍ស្វែងយល់អំពីធម្មជាតិ សាកល្បងជាក់ស្ដែងនឹងការងារប្រចាំថ្ងៃរបស់បងប្អូនជនជាតិនៅតំបន់ខ្ពស់ អ៊ីទី

គ្រាន់តែគិតដោយឡែកឆ្នាំ ២០១៩ អ៊ីទី បានទទួលភ្ញៀវទេសចរជាង ១៦.០០០ លើកនាក់ផលចំណូលពីបណ្តាសកម្មភាពទេសចរណ៍សម្រេចបានជាង ៦ ពាន់លានដុង៕

ហុងនិញ - ថាញ់ដាត - ទឺគ្វិញ


សំណើ