អូ​មី​ក្រុង បង្ក​ជំងឺ​ស្រាល​ជាង ​ដែល​តា ដោយសារ​វា​មិន​បង្ក​ការខូចខាត​សួត​ច្រើន​

វីរុសកូរ៉ូណាបំប្លែងខ្លួន អូមីក្រុង មិនបង្កជំងឺធ្ងន់ធ្ងរដោយសារវាមិនបង្កការខូចខាតសួតខ្លាំងដូចវីរុសពូជមុនៗ ទេ នេះបើតាមការលើកឡើងរបស់ការសិក្សាមួយចំនួន។

ការសិក្សាមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រ អាម៉េរិក និង ជប៉ុន លើសត្វកណ្តុរ បានរកឃើញថា កណ្តុរឆ្លង អូមីក្រុង រងការខូចខាតសួតតិចជាង ស្រក ទម្ងន់តិចជាងនិងទំនងជាស្លាប់តិចជាងកណ្តុរឆ្លងវីរុសកូវីដប្រភេទផ្សេង។

អ​ម​ករង បងក​ជង​សរាល​ជាង ​ដែល​តា ដោយសារ​វា​មន​បងក​ការខចខាត​សត​ចរើន​ hinh anh 1

ការសិក្សាដោយក្រុមអ្នកវិទ្យាសាស្ត្រ ជប៉ុន និង អាម៉េរិក លើសត្វកណ្តុរបានរកឃើញថា សួតអ្នកឆ្លង អូមីក្រុង (ខាងស្តាំ) ខូចខាតតិចជាងសួតអ្នកឆ្លង ដែលតា(ខាងឆ្វេង)

សត្វកណ្តុរដែលឆ្លង អូមីក្រុង មានបរិមាណវីរុសនៅក្នុងសួតរបស់វាតិចជាង ១ ភាគ ១០ ធៀបនឹងកណ្តុរឆ្លងវីរុសកូវីដប្រភេទផ្សេង។

ការរកឃើញនេះគាំទ្រការរកឃើញមួយទៀតរបស់អ្នកសិក្សាស្រាវជ្រាវនៅ សកលវិទ្យាល័យ ហុងកុង ដែលបានសិក្សាលើកោសិកាមនុស្សដែលឆ្លង អូមីក្រុង។

គេបានរកឃើញថា នៅក្នុងសំណាកសួតមនុស្សឆ្លងកូវីដចំនួន ១២ នាក់ អូមីក្រុង រីកលូតលាស់យឺតជាងវីរុសកូវីដប្រភេទផ្សេងនៅក្នុងចំណោមសំណាកទាំងនោះ។

អ​ម​ករង បងក​ជង​សរាល​ជាង ​ដែល​តា ដោយសារ​វា​មន​បងក​ការខចខាត​សត​ចរើន​ hinh anh 2ការសិក្សាបានបង្ហាញថា អ្នកឆ្លង អូមីក្រុង ចេញរោគសញ្ញាស្រាលជាង ដែលតា

ក្រុមអ្នកជំនាញជឿថា អូមីក្រុង មិនបង្កើតកូនចៅច្រើននៅផ្នែកខាងក្រោមសួតទេ។ ទិន្នន័យបានមកពី អាហ្វ្រិកខាងត្បូង បានបង្ហាញថា អ្នកឆ្លង អូមីក្រុង ចូលដេកពេទ្យតិចជាងអ្នកឆ្លងកូវីដប្រភេទ ដែលតា ដល់ទៅ ៨០ ភាគរយ។

ចំណែកការសិក្សាស្រដៀងគ្នានៅ អង់គ្លេស វាយតម្លៃថា អូមីក្រុង បង្កជំងឺដល់កម្រិតចូលដេកពេទ្យតិចជាងវីរុសកូវីដប្រភេទ ដែលតា ចំនួន ៧០ ភាគរយ។

ការសិក្សានៅ អាហ្វ្រិកខាងត្បូង បានបង្ហាញថា អ្នកឆ្លង អូមីក្រុង ចូលដេកពេទ្យតិចជាងអ្នកឆ្លង ដែលតា ដល់ទៅ ៨០ ភាគរយ នៅពេលការវិភាគនៅក្នុងពិភពជាក់ស្តែងលើមនុស្សជាង ១៦០.០០០ នាក់បង្ហាញថា អ្នកឆ្លង អូមីក្រុង ក៏ទំនងចូលពេទ្យផ្នែកសង្គ្រោះបន្ទាន់តិចជាងអ្នកឆ្លងវីរុស ដែលតាដល់ទៅ ៧០ ភាគរយ។

ក្រុមវេជ្ជបណ្ឌិត អាហ្វ្រិកខាងត្បូង បានអះអាងអស់ពេលជាច្រើនសប្តាហ៍ មកហើយថា អូមីក្រុង បង្កជំងឺស្រាលជាងចាប់តាំងពីពិភពលោកប្រកាសអាសន្នអំពីវីរុសបំប្លែងខ្លួននេះ និងបានចោទប្រកាន់ អង់គ្លេស ថាបំភ័យឬស្លន់ស្លោពេកអំពី អូមីក្រុង។

តែអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានជាតិសំរាប់ជំងឺឆ្លង អាហ្វ្រិកខាងត្បូង ក៏សិក្សាអំពី អូមីក្រុង បាននិយាយថា ខ្លួននៅមិនទាន់មានចម្លើយថាតើ អូមីក្រុង ខ្សោយជាង ដែលតា ឬយ៉ាងណានោះទេ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា


សំណើ