អាម៉ាហ្ល៊ាន់ អ្នករក្សាព្រលឹងនៃឧបករណ៍តន្ត្រីជនជាតិ អេដេ

ចំពោះបងប្អូនជនជាតិនៅភូមិ អាកូ យ៉ហុង សង្កាត់ តឹនលើយ ទីក្រុង បួនម៉ា ធួត (ខេត្ត ដាក់ឡាក់) លោកតា អាម៉ាហ៊្លាន់ (អាយុ ៨១ ឆ្នាំ) មិនត្រឹមតែមានចំណេះដឹងជ្រៅជ្រះពីវប្បធម៌ ចេះត្បាញសំពត់សង្កិមប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពច្នៃបង្កើតនិងលេងយ៉ាងស្ទាត់ជំនាញឧបករណ៍ភ្លេងគ្រប់ប្រភេទរបស់ជនជាតិ អេដេ ទៀតផង។

អាមាហលាន អនករកសាពរលងនៃឧបករណតនតរជនជាត អេដេ hinh anh 1លោកតា អាម៉ាហ៊្លាន់ សម្តែងឧបករណ៍តន្ត្រី ភ្លយ ឌិញណាំ ក្នុងសមោសរវប្បធម៌គងឃ្មោះខេត្ត ដាក់ឡាក់ ឆ្នាំ ២០២០

លោកតា អាម៉ាហ៊្លាន់ មានការចំណាប់អារម្មណ៍ ពិសេសចំពោះឧបករណ៍ភ្លេងគ្រប់ប្រភេទរបស់ជនជាតិ អេដេ។ ក្រោយរយៈពេលជាច្រើនឆ្នាំស្វែងយល់ លោកតា អាម៉ា ហ៊្លាន់ ចេះច្នៃបង្កើតនិងលេងឧបករណ៍ភ្លេងមួយចំនួនស្ទាត់ជំនាញដូចជា៖ ភ្លយឌិញ ណាំ (ធ្វើពីផ្លែឃ្លោកមានភ្ជាប់បំពង់ឫស្សី ៦) ភ្លយ ឌិញតាក់តា (មានបំពង់ឫស្សីមួយភ្ជាប់នឹងផ្លែឃ្លោកតូច) ស្នែងជ័យ ខ្លុយ ឌិញពួត ចាប៉ី ទ្រឹង ស្នែង គីប៉ះ...។

អាមាហលាន អនករកសាពរលងនៃឧបករណតនតរជនជាត អេដេ hinh anh 2លោកតា អាម៉ាហ្ល៊ាន់ ណែនាំពីបច្ចេកទេសកែតម្រូវសំឡេងឃ្មោះ វាយឃ្មោះក្នុងថ្នាក់រៀនគងឃ្មោះដែលចាត់តាំងឡើងដោយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត ដាក់ឡាក់

ទន្ទឹមនឹងនោះ លោកតា អាម៉ាហ៊្លាន់ នៅចូលរួមក្នុងថ្នាក់បង្វឹកហាត់គងឃ្មោះជាច្រើនដើម្បីបង្រៀនពីបំណិនក្នុងការសម្តែង ការកែតម្រូវសំឡេងឃ្មោះអោយក្មេងជំនាន់ក្រោយ។

លោកតា អាម៉ាហ៊្លាន់ សំណេះសំណាលថា "ឥឡូវនេះមានភូមិនិគមជាច្រើននៅ ដាក់ឡាក់ មានក្រុមឃ្មោះហើយមានបើកថ្នាក់បង្រៀនគងឃ្មោះអោយក្មេងៗ។ ដូចជានៅភូមិ អាកូ យ៉ហុង របស់ខ្ញុំមានក្រុម ឃ្មោះសម្រាប់អ្នក វ័យចំណាស់និងក្រុមឃ្មោះសម្រាប់ក្មេង។ ខ្ញុំត្រេកអរខ្លាំងណាស់ ស្រឡាញ់ណាស់ រីករាយខ្លាំងណាស់!"

អាមាហលាន អនករកសាពរលងនៃឧបករណតនតរជនជាត អេដេ hinh anh 3លោកតា អាម៉ាហ្ល៊ាន់ ណែនាំកូនស្រីពៅឈ្មោះ ហហ្វានីអេ កដហ៍ លេងឧបករណ៍តន្រ្តីជនជាតិ

ជាមួយនឹងរាល់ការរួមវិភាគទានក្នុងការថែរក្សានិងពង្រីកបេតិកភណ្ឌវប្បធម៌អរូបីរបស់បងប្អូនជនជាតិនៅឆ្នាំ ២០១៩ លោកតា អាម៉ាហ៊្លាន់ មានកិត្តិយសបានប្រធានរដ្ឋទទួលស្គាល់កិត្តិនាមជា "សិល្បករឆ្នើម"៕

អត្ថបទនិងរូបថត៖  ហ្វាយធូ


សំណើ