អវកាសយានិក​កំពុង​យក​វាល​ខ្សាច់​ អ៊ីស្រាអែល ​ពិសោធន៍​ជីវិត​ពិត​លើ​ភព​ព្រះ​អង្គារ​

អវកាសយានិក ៦ នាក់នឹងស្នាក់នៅស្ថានីយនិម្មិតរហូតដល់ចុងខែនេះ អវកាសយានិក ៦ នាក់នឹងស្នាក់នៅស្ថានីយនិម្មិតរហូតដល់ចុងខែនេះ

នៅក្នុងរណ្តៅដីដ៏ធំមួយនៅវាលខ្សាច់ ណេហ្គេវ ដែលដុតកម្លោចដោយពន្លឺព្រះអាទិត្យរបស់ អ៊ីស្រាអែល អវកាសយានិកមួយក្រុមដែលស្លៀកពាក់ឈុតអវកាសបានចេញដំណើរបេស កកម្ម ដើម្បីធ្វើត្រាប់តាមស្ថានភាពនៅលើភពព្រះអង្គារ។

វេទិកាអវកាស អូទ្រីស បានរៀបចំមូលដ្ឋានភពព្រះអង្គារជាមួយទីភ្នាក់ងារអវកាស អ៊ីស្រាអែល នៅឯរណ្តៅដី ម៉ាក់តេសរ៉ាម៉ុន (Makhtesh Ramon) ដែលមានជម្រៅ ៥០០ ម៉ែត្រ និងរង្វង់មាត់រណ្តៅប្រវែង ៤០ គីឡូម៉ែត្រ។ អ្វីដែល គេហៅថា “អវកាសយានិកអាណាឡូក” ទាំង ៦ នាក់នឹងរស់នៅឯកោនៅក្នុង ស្ថានីយនិម្មិតរហូតដល់ចុងខែនេះ។

អវកាសយានក​កពង​យក​វាល​ខសាច​ អសរាអែល ​ពសោធន​ជវត​ពត​លើ​ភព​ពរះ​អងគារ​ hinh anh 1

អវកាសយានិក ៦ នាក់នឹងស្នាក់នៅស្ថានីយនិម្មិតរហូតដល់ចុងខែនេះ

លោក អាឡុង ថេនហ្ស័រ អាយុ ៣៦ ឆ្នាំ ជនជាតិ អ៊ីស្រាអែល បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា វាជាសុបិនក្លាយជាការពិត។ វាជាអ្វីដែលយើងបានធ្វើការអស់ជាច្រើនឆ្នាំមកហើយ

អ្នកចូលរួមមកពី អូទ្រីស អាល្លឺម៉ង់ អ៊ីស្រាអែល ហូឡង់ ព័រទុយហ្គាល់ និង អេស្ប៉ាញ សុទ្ធតែត្រូវឆ្លងកាត់ការធ្វើតេស្តិ៍ទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងធ្ងន់ ធ្ងរបែបនេះ។

អវកាសយានក​កពង​យក​វាល​ខសាច​ អសរាអែល ​ពសោធន​ជវត​ពត​លើ​ភព​ពរះ​អងគារ​ hinh anh 2អវកាសយានិក ៦ នាក់នឹងស្នាក់នៅស្ថានីយនិម្មិតរហូតដល់ចុងខែនេះ

ក្នុងអំឡុងពេលបេសកកម្មរបស់ពួកគេ ពួកគេនឹងរៀបចំការធ្វើតេស្តិ៍នានារួមទាំងដ្រូនគំរូដែលដំណើរការដោយគ្មាន GPS និងជិះនៅលើយានយន្តកំណត់ផែនទីដោយថាមពលព្រះអាទិត្យនិងបើកដោយស្វ័យប្រវត្តិ។ បេស កកម្មនេះក៏មានគោលបំណងសិក្សាពីឥរិយាបថរបស់មនុស្សនិងឥទ្ធិពល នៃភាពឯកោលើអវកាសយានិកផងដែរ។

លោក ជើណូត ហ្គ្រោមើ ជាអ្នកគ្រប់គ្រងបេសកកម្ម អូទ្រីស បានប្រាប់ថា ការរួមគ្នារបស់ក្រុមនិងសមត្ថភាពរបស់ពួកគេក្នុងការធ្វើការជា មួយគ្នា គឺមានសារៈសំខាន់សម្រាប់ការរស់រានមានជីវិតនៅលើភពព្រះអង្គារ។ វាគឺដូចជាអាពាហ៍ពិពាហ៍យ៉ាងអ៊ីចឹង គ្រាន់តែអាពាហ៍ ពិពាហ៍អ្នកអាចចាកចេញបាន ប៉ុន្តែនៅលើភពព្រះអង្គារអ្នកមិនអាចចាកចេញបានទេ

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា


សំណើ

Apple ​បញ្ចេញ​បន្ទះ​ឈីប​លឿន​ជាង​មុន កុំព្យូទ័រ​យួរដៃថ្មី MacBook Pro និងកាសឥតខ្សែ Airpods
Range Rover ​អគ្គិសនី​ចាប់ផ្តើម​បង្ហាញខ្លួន នឹង​ដាក់លក់​លើ​ទីផ្សារ​នៅ​ឆ្នាំ ​២០២៤
កិច្ចប្រជុំកំពូល អាស៊ាន គូសបញ្ជាក់លើតួនាទីមជ្ឈភាពរបស់ អាស៊ាន ក្នុងតំបន់ លើកស្ទួយកិច្ចសហប្រតិបត្តិការពហុភាគី
កិច្ចប្រជុំកំពូល អាស៊ាន ឆ្នាំ ២០២១ ឆ្នោះទៅរកតំបន់មួយប្រកបដោយវិបុលភាព រីកចម្រើន
WHO ​ព្រមាន​ថា ប្រៀប​ឈ្នះ​ដែល​ទទួល​បាន​យ៉ាង​លំបាក​លើកូ​វីដ​-១៩​ កំពុង​ជួប​ហានិភ័យ ខណៈ​មេរោគ Delta​ ឆ្លង​រាលដាល​យ៉ាង​រហ័ស​
កុំ​លេងសើច​ជាមួយ​មេរោគ Delta អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​របស់​ អាម៉េរិក ​Pfizer/BioNTech, Moderna ឬ Johnson & Johnson ​រួចហើយក៏​ឆ្លង​ខ្លាំង​ដែរ​