អាហារប្រឆាំងភាពធាត់

អាហារប្រឆាំងភាពធាត់

អត្ថប្រយោជន៍ពីការបរិភោគអាហារ? អាហារខាងក្រោមនេះមានមុខងារពីរយ៉ាង គឺវាជួយបំផ្លាញជាតិខ្លាញ់ និងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានរយៈពេលយូរ ដូច្នេះហើយ អ្នកនឹងបរិភោគចំនួនកាឡូរីតិចជាងមុន។

១.ស៊ុត (៧៨ កាឡូរីក្នុងមួយគ្រាប់)

ស៊ុតមិនត្រឹមតែសម្បូរទៅដោយសារធាតុចិញ្ចឹមនោះទេ វាថែមទាំងសម្បូរទៅដោយប្រូតេអ៊ីនទៀតផង។ ចូរទទួលទានស៊ុតជាអាហារពេលព្រឹក ព្រោះវានឹង ជួយទប់ការឃ្លាននឹងមានកាឡូរីតិចជាងធម្មតា ប្រហែលជា ៣៣០ កាឡូរី។

អាហារបរឆាងភាពធាត hinh anh 1ប្រភេទអាហារខាងលើនេះមានមុខងារជួយបំផ្លាញជាតិខ្លាញ់ ប្រឆាំងភាពធាត់

២.សូកូឡាខ្មៅ (១៧០ កាឡូរីក្នុង ១ អោន ប្រហែល ២៨,៤ ក្រាម)

ការស្រាវជ្រាវពីមហាវិទ្យាល័យ Copenhagen បានឱ្យដឹងថា ការបរិភោគសូកូឡាខ្មៅអាចជួយឱ្យអ្នកកាត់បន្ថយការទទួលទានអាហារនៅពេលបន្ទាប់។ សមាសធាតុក្នុងសូកូឡាអាចជួយពន្យឺតការរំលាយអាហារនិងធ្វើឱ្យអ្នកអារម្មណ៍ឆ្អែតបានយូរ។ សូកូឡាមួយដុំតូចក៏អាចជួយកាត់បន្ថយចំណង់អាហារដែលមានជាតិប្រៃ អាហារផ្អែម និងអាហារខ្លាញ់ផងដែរ។

៣.ឈីស (៧៦ កាឡូរីក្នុង ១ អោន ប្រហែល ២៨,៤ ក្រាម )

ឈីសធ្វើពីទឹកដោះចៀម ឬពពែដែលមានជាតិអាស៊ីត conjugated linoleic (CLA) ជួយអ្នកឱ្យមានអារម្មណ៍ថាឆ្អែត និងដុតបំផ្លាញជាតិខ្លាញ់បានច្រើន។ ឈីសដែលធ្វើឡើងពីទឹកដោះសត្វស៊ីស្មៅមាន CLA ខ្ពស់បំផុត។

៤.ទឹកដោះគោ (៨៦ កាឡូរីក្នុងមួយកែវ)

ទឹកដោះគោជួយបង្កើនអត្ថប្រយោជន៍ចំពោះការលូតលាស់។ ប្រូតេអ៊ីន (whey និង casein) របស់ទឹកដោះគោអាចធ្វើអ្នកមានអារម្មណ៍ថា ឆ្អែតជាងភេសជ្ជៈផ្សេងៗ។ CLA នៅក្នុងទឹកដោះគោក៏ជួយប្រឆាំងនឹងជាតិខ្លាញ់ដែរ។

៥.ក្រូច (៥៩ កាឡូរីក្នុងមួយផ្លែ)

ផ្លែក្រូចគឺជាផ្លែឈើដែលអ្នកគួរតែបរិភោគឱ្យបានច្រើន ព្រោះវាមានជាតិសរសៃដែលល្អចំពោះអ្នក។ ជាតិសរសៃជួយឱ្យអ្នកមានខ្លាញ់ពោះតិច។

៦.ដំឡូង (១៦១ កាឡូរីក្នុងមួយមើម)

ដំឡូងអាចបំពេញក្រពះរបស់អ្នកបានច្រើនជាងនំប៉័ងដល់ទៅបីដង។ ម្យ៉ាងវិញទៀត ជាតិសរសៃនៅក្នុងដំឡូងជួយរាង្គកាយរបស់អ្នកក្នុងការដុតបំផ្លាញជាតិខ្លាញ់៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា


សំណើ