កម្លាំងរស់រាននៃកុលាលភាជន៍ ចាម

ថ្មីៗ នេះ "សិល្បៈផលិតគ្រឿងកុលាលភាជន៍របស់ជនជាតិ ចាម" ត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីចាំបាច់ការពារជាបន្ទាន់។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយពិភពលោកឱ្យស្គាល់កាន់តែច្រើនអំពីបេតិកភណ្ឌវប្បធម៌មួយរបស់ វៀតណាម ប៉ុណ្ណោះទេថែមទាំងជម្រុលទឹកចិត្តដើម្បីជនជាតិ ចាម ដាស់កម្លាំងរស់រាននៃកុលាលភាជន៍…

កមលាងរសរាននៃកលាលភាជន ចាម hinh anh 1"កន្លងទៅថ្មីៗ នេះ សិល្បៈនៃការផលិតគ្រឿងកុលាលភាជន៍របស់ជនជាតិ ចាម ត្រូវបានអង្គការ យូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីត្រូវការការពារជាបន្ទាន់។  នេះជាកិត្តិយសផងជាកម្លាំងចិត្តទៀតផង ដើម្បីផ្នែកវប្បធម៌ កីឡានិងទេសចរណ៍នៃខេត្ត និញធន់ បន្តខិតខំប្រឹងប្រែងក្នុងការងារអភិរក្ស ថែរក្សានិងពង្រីកតម្លៃបេតិកភណ្ឌសិល្បៈផលិតគ្រឿងកុលាលភាជន៍របស់ជនជាតិ ចាម លើភូមិសាស្រ្ត។ល។” - លោក ង្វៀន វ៉ាន់ហ្វា ប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត និញធន់។

ចាប់កំណើតនិងធំដឹងក្តីជាមួយកុលាលភាជន៍

និយាយដល់កុលាលភាជន៍ ចាម គឺនិយាយដល់ភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក នៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់) ភូមិកុលាលភាជន៍ចំណាស់ជាងគេមួយក្នុងចំណោមភូមិកុលាលភាជន៍នៅតំបន់អាស៊ីអាគ្នេយ៍ មានវត្តមានតាំងពីកំឡុងចុងសតវត្សរ៍ទី ១២ ម៉្លេះ ឥឡួវនេះនៅតែបន្តរក្សា វិធីសាស្រ្តផលិតកម្មហត្ថកម្មទាំងស្រុង។

របរផលិតគ្រឿងកុលាលភាជន៍នៅភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក ត្រូវបានគ្រួសារបន្តរក្សាជាច្រើនជំនាន់តាមបែប "ម្តាយផ្ទេរបន្តវេនអោយកូន"។ លោកស្រី ដាង ធីហាំង ឆ្នាំនេះមានអាយុជាង ៧០ ឆ្នាំហើយ បានប្រកបរបរជិត ៦០ ឆ្នាំមកហើយនិយាយរ៉ាយរ៉ាប់់ដោយឥតលាក់បាំងដូច្នេះ៖ "របរផលិតគ្រឿងកុលាលភាជន៍នឿយហត់ណាស់! ត្រូវតែស៊ូទ្រាំលំបាក អំណត់ព្យាយាម ប៉ុន្តែនៅពេលបានធ្វើហើយក៏ឃើញថាស្រលាញ់ជក់ចិត្តផ្សារភ្ជាប់ មិនអាចបោះបង់បានឡើយ។ លើកលែងតែពេលឈឺថ្កាត់ត្រូវតែឈប់សម្រាកពុំនោះទេមួយថ្ងៃខកខានមិនផលិតគ្រឿងកុលាលភាជន៍គឺមានអារម្មណ៍ថានឹក លោកស្រីចង់បន្តរក្សារបរនេះជារៀងរហូត"។

កមលាងរសរាននៃកលាលភាជន ចាម hinh anh 2ទោះបីមានអាយុច្រើនហើយក៏ដោយប៉ុន្តែសិប្បករសិប្បការិនីជនជាតិ ចាម ជាច្រើននាក់នៅភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក នៅតែខ្មីឃ្មាតនឹងការងារច្នៃបង្កើតគ្រឿងកុលាលភាជន៍

ដោយបានទទួលបន្តវេនមុខរបរពីជីដូន ពីម្តាយ ឥឡូវនេះ លោកស្រី ដាង ធីហាំង ក៏បានបន្តចំណេះដឹង សេចក្តីស្រឡាញ់នៃវិជ្ជាជីវៈអោយកូនៗ ខ្លួន។ កូនស្រីទាំងបួននាក់របស់លោកស្រីសុទ្ធតែតាមមុខរបរ ក្នុងនោះមានបងស្រីដាង ធីមិញត្រុង បច្ចុប្បន្នជាម្ចាស់សិប្បកម្ម ផលិតកម្មកុលាលភាជន៍ហត្ថកម្ម វិចិត្រសិល្បៈ ហាយឳ។

អ្នកស្រី ដាង ធីមិញត្រុង មានប្រសាសន៍ថា៖ "គ្រួសារខ្ញុំមាន ៣ ទៅ ៤ ជំនាន់ផលិតកុលាលភាជន៍ហើយ។ ខ្ញុំចេះធ្វើកុលាលភាជន៍តាំងពីអំឡុងឆ្នាំរៀន នៅវិទ្យាល័យហើយពេលនេះ ក្រៅពីខ្ញុំ ម្តាយខ្ញុំ បងប្អូនស្រីៗ ក៏មានម្តាយ ក្មេក មីងៗ ខាងប្តីក៏កំពុងធ្វើកុលាលភាជន៍ ជាមួយខ្ញុំនៅសិប្បកម្មផលិតកម្មកុលាលភាជន៍ ហត្ថកម្មវិចិត្រសិល្បៈ ហាយឳ ផងដែរ"។

កមលាងរសរាននៃកលាលភាជន ចាម hinh anh 3ដោយមានដៃទាំងគូដ៏ចំណាន បណ្តាសិប្បករសិប្បការិនីបាន "បម្លែង" ដុំដីធម្មតាទៅជាផលិតផលគ្រឿងកុលាលភាជន៍មានលក្ខណៈវិចិត្រសិល្បៈខ្ពស់

របរផលិតគ្រឿងកុលាលភាជន៍នៅភូមិ បាវ ទ្រុក ពីមុនសម្រាប់តែនារីៗ ប៉ុណ្ណោះប៉ុន្តែរហូតមកទល់ឥឡូវនេះ មានយុវជនបុរសកាន់តែច្រើនឡើងៗ តាមរៀនរបរនិងចូលរួមបង្កើតផលិតផល។

យោងតាមលោក ដាង ជីគ្វៀត ប្រធានគណៈគ្រប់គ្រងអនុសង្កាត់បានឲ្យដឹងថា បច្ចុប្បន្នភូមិ បាវទ្រុក មានក្រុមគ្រួសារចំនួន ២៥០ ផលិតកុលាលភាជន៍សហករណ៍ចំនួន ២ និងសិប្បកម្មជំនាញខាងផលិត ធ្វើអាជីវកម្មកុលាលភាជន៍ចំនួន ១១។

កមលាងរសរាននៃកលាលភាជន ចាម hinh anh 4ចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសទាំងឡាយនៅភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក (ខេត្ត និញធន់) គឺជាបណ្តាសិប្បករសិប្បការិនីមិនចាំបាច់ប្រើដល់តុបង្វិលឡើយ ពួកគាត់នឹងដើរវិលជុំវិញជារង្វង់មូលដើម្បីបង្កើតជារូបរាងសម្រាប់ផលិតផលកុលាលភាជន៍

ផលិតផលកុលាលភាជន៍ទាំងឡាយរបស់ បាវទ្រុក កាន់តែពិពិធភាព សម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ បង្កើតការងារធ្វើប្រកបដោយស្ថិរភាព ដោយមានប្រាក់ចំណូលក្នុងមនុស្សម្នាក់ពី ៥ ទៅ ៦ លានដុងក្នុងមួយខែ។

ថែរក្សានិងផ្ទេរបន្តវេនសិល្បៈកុលាលភាជន៍ ចាម មានតែមួយគត់

លក្ខណៈលេចធ្លោនៃរបរផលិតកុលាលភាជន៍ ចាម គឺជាបច្ចេកទេសច្នៃបង្កើត មិនប្រើតុបង្វិល ដុតកណ្តាលវាល (ដោយចំបើង អុស)។ យោងតាមអ្នកស្រី ដាង ធីមិញត្រុង សិប្បការិនីផលិតកុលាលភាជន៍នៅភូមិ បាវទ្រុក លក្ខណៈខុស ប្លែកបំផុតនៃរបរផលិតកុលាលភាជន៍ ចាម គឺ "ធ្វើដោយដៃ បង្វិលដោយគូទ" ដើរថយព័ទ្ធជុំវិញបង្គោលដាក់ដុំដីឥដ្ឋបណ្តើរ ស្មូនអង្អែលស្មើៗ ដៃបណ្តើរ ច្បូតបង្កើតរូបរាង ។ល។

កមលាងរសរាននៃកលាលភាជន ចាម hinh anh 5នៅក្នុងភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក កាន់តែមានបុរសភេទជាច្រើនតាមរៀនរបរនិងផលិតគ្រប់ផលិតផលឆ្លើយតបបានតម្រូវការទីផ្សារពីមួយថ្ងៃទៅមួយថ្ងៃ

ដោយសារតែផលិតដោយដៃបានជាផលិតផលកុលាលភាជន៍ បាវទ្រុក នីមួយៗ សុទ្ធតែជាវណ្ណកម្មតែមួយគត់ពោរពេញដោយមនោសញ្ចេតនា អារម្មណ៍ សុខភាព របស់សិប្បករ។ នៅដំណាក់កាលដុត ការគួបផ្សំរវាងភ្លើងនិងខ្យល់បង្កើតបានជាពណ៌ សម្បុរពិសេសដាច់ដោយឡែកមានតែនៅក្នុង កុលាលភាជន៍ ចាម ដូចជា៖ លឿងទុំ ក្រហមផ្កាឈូក ខ្មៅប្រផេះ ត្នោត...

លោក ដាង ជីគ្វៀត ប្រធានគណៈគ្រប់គ្រងអនុសង្កាត់ បាវទ្រុក ចែករំលែកថា មុននេះកុលាលភាជន៍ ចាម ភាគច្រើនគឺជាគ្រឿងប្រើប្រាស់ក្នុងគ្រួសារ គ្រឿងសំណែន បម្រើជនជាតិ ចាម នៅមូលដ្ឋាននិងខេត្តជិតខាងមួយចំនួន។

កមលាងរសរាននៃកលាលភាជន ចាម hinh anh 6គ្រឿងកុលាលភាជន៍ បាវទ្រុក តែងតែមានភាពខុសប្លែកគ្នាព្រោះតែព្រលឹងខ្លួនផ្ទាល់រក្សាទុកចាប់តាំងពីដំណើរការដុតដីឥដ្ឋរហូតដល់ស្នាមគូររំលេចក្បាច់រាចនា

ដើម្បីឆ្លើយតបតម្រូវការពិពិធភាពរបស់ទីផ្សារ សព្វថ្ងៃនេះសិប្បករសិប្បការិនីទាំងឡាយបានច្នៃបង្កើតផលិតផលថ្មីៗ បន្ថែមដ៏ល្អឯកជាច្រើន ដូចជា៖ អំពូលភ្លើងសម្រាប់គេង ថូផ្កា ថូទឹក ប៉ាន់ តែ។ល។ អភិវឌ្ឍស្រឡាយកុលាលភាជន៍វិចិត្រសិល្បៈបម្រើការតុបតែងខាងក្នុងផ្ទះ ក្រៅផ្ទះនៅបណ្តា គ្រួសារ សណ្ឋាគារ លំនៅឋានលម្ហែកាយជាដើម។

អ្នកស្រី ដាង ធីមិញត្រុង បានអោយដឹងបន្ថែមថា "យើងខ្ញុំសិក្សាស្រាវជ្រាវគួបផ្សំវប្បធម៌ ចាម ជាមួយនឹងកត្តានៃខឿនវប្បធម៌ផ្សេងៗ ទៀតដើម្បីរចនាផលិតស្រឡាយកុលាលភាជន៍ វិចិត្រសិល្បៈ ដោយមានគំរូម៉ូដែលនិងក្បូរក្បាច់រចនាលម្អដ៏ល្អឯក សម្បូរបែប ធានាគុណភាពដើម្បីបម្រើទីផ្សារ។

កមលាងរសរាននៃកលាលភាជន ចាម hinh anh 7បច្ចេកទេសដុតគ្រឿងកុលាលភាជន៍ បាវទ្រុក គឺជាការដុតនៅកណ្តាលវាល មានស្លាកស្នាមដ៏ល្អឯកនៃគ្រឿងកុលាលភាជន៍ ចាម

ទន្ទឹមនឹងនោះ យើងខ្ញុំថែមទាំងកសាងសិប្បកម្ម ផលិតកម្ម ជាគោលដៅបម្រើភ្ញៀវទេសចរអញ្ជើញមកទស្សនា ឆ្លងកាត់បទពិសោធន៍របរផលិតគ្រឿងកុលាលភាជន៍។ គ្រឿងកុលាលភាជន៍ បាវទ្រុក មានគំរូម៉ូដែលពិពិធភាពក៏ពិតមែនប៉ុន្តែតម្លៃត្រឹមតែប្រហែលមួយម៉ឺនដុងទៅដល់ប៉ុន្មានលានដុងបន្តិចបន្តួចក្នុងផលិតផលមួយតែប៉ុណ្ណោះ"។

កមលាងរសរាននៃកលាលភាជន ចាម hinh anh 8ថ្មីៗ នេះ "សិល្បៈផលិតគ្រឿងកុលាលភាជន៍របស់ជនជាតិ ចាម" ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីចាំបាច់ការពារជាបន្ទាន់។

ភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក មានពេល ខ្លះស្មានតែត្រូវសាបសូន្យដណ្ដើរៗ ប៉ុន្តែនៅពេលនេះបានវឌ្ឍនភាពហើយ ត្រូវបានអ្នកសិក្សាស្រាវជ្រាវ ភ្ញៀវទេសចរជាតិនិងអន្តរជាតិចាត់ទុកដូចជា សារមន្ទីរគ្រឿងកុលាលភាជន៍ ចាម។

ដោយមានគម្រោងមេអភិរក្សនិងអភិវឌ្ឍភូមិសិប្បកម្មកុលាលភាជន៍ ចាម បាវទ្រុក ដំណាក់កាលពីឥឡូវនេះដល់ឆ្នាំ ២០៣០ ស្រុក និញភឿក នឹងបន្តកៀគរប្រភពធនធានដើម្បីវិនិយោគធ្វើសុក្រឹតកម្មហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលវិជ្ជាជីវៈជូនក្មេងៗ ជំនាន់ក្រោយ ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិវឌ្ឍទេសចរណ៍សហគមន៍រួមចំណែកលើកកម្ពស់ ជីវភាពរស់នៅប្រជាជន៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២៣ ដោយ៖ សឺន ហេង


សំណើ