ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកទល់បច្ចុប្បន្ននេះ នៅលើភូមិសាស្ត្រខណ្ឌ កាយរ៉ាំង ទីក្រុង កឹនធើ កើតមានការបាក់ស្រុតដីចំនួន ៤ ចំណុច ក្នុងនោះ ធ្ងន់ធ្ងរបំផុតគឺនៅតាមព្រែក បេនបា ឆ្លងកាត់ត្រង់ម្ដុំ ភូធន់អា សង្កាត់ តឹនភូ បណ្តាលអោយផ្ទះបងប្អូនជនរួមជាតិជាច្រើនខ្នងត្រូវរលំទាំងស្រុងចុះទៅក្នុងព្រែក ខាតបង់ទ្រព្យសម្បត្តិឡើងដល់រាប់រយលានដុង។

ស្រុតដីនៅត្រង់ម្ដុំ សង្កាត់ តឹនភូ ខណ្ឌ កាយរ៉ាំង (ទីក្រុង កឹនធើ)

សង្កាត់ តឹនភូ ខណ្ឌ កាយរ៉ាំង (ទីក្រុង កឹនធើ) ត្រូវបាក់ស្រុតដី
ចុះទៅក្នុងព្រែក ចរាចរណ៍ត្រូវកាត់ផ្តាច់
បច្ចុប្បន្ននេះ ប្រវែងបណ្តោយនៃតំបន់បាក់ស្រុតដីទាំងអស់ប្រហែល ១២០ ម៉ែត្រ ស៊ីជ្រៅចូលមកលើដីគោក ត្រង់កំណាត់ធំបំផុតប្រហែល ៦ ម៉ែត្រ កាត់ផ្តាច់ខ្សែផ្លូវគមនាគមន៍ជនបទឆ្លងកាត់តំបន់ទាំងស្រុងតែម្ដង។

ភូធន់អា សង្កាត់ តឹនភូ ខណ្ឌ កាយរ៉ាំង (ទីក្រុង កឹនធើ)

ម៉ែត្រកំពុងបន្តរងការគំរាមកំហែងនៃការបាក់ស្រុតដី
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ លោក ង្វៀនថាញ់យុង បានមានកិច្ចប្រជុំការងារជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រធារាសាស្ត្រភូមិភាគខាងត្បូងដើម្បីវិភាគ វាយតម្លៃ កំណត់មូលហេតុនិងលើកសំណើពីដំណោះស្រាយទប់ស្កាត់ការបាក់ស្រុតដីនៅលើខ្សែព្រែក បេនបា ត្រង់ម្ដុំ ភូធន់អា សង្កាត់ តឹនភូ ខណ្ឌ កាយរ៉ាំង។ តាមការគ្រោងទុកជាមុន ថវិកាដើម្បីសាងសង់ទំនប់ច្រាំងស្តាឡើងវិញចំណុចបាក់ស្រុតដីនេះប្រហែល ១១,៥ ពាន់លានដុង៕