អញ្ជើញមកកាន់សមុទ្រ ញើនហូយ នៅឃុំ អាន ហ្វាហាយ ស្រុក ទុយអាន (ខេត្ត ភូអៀន) ពីខែ ឧសភា ដល់ខែ សីហា ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរនឹងបានឃើញប្រជានេសាទទាំងឡាយបង់សំណាញ់ព័ទ្ធត្រីបណ្ដូលអំពៅផ្ទាល់នឹងភ្នែក។
ក្នុងលំហពោរពេញដោយសំណើចប្រជានេសាទជាប់មាត់សមុទ្រនៃខេត្ត ភូអៀន មមាញឹកត្រៀមរៀបចំឧបករណ៍នេសាទចេញទៅកាន់លំហសមុទ្រ នេសាទត្រី បណ្ដូលអំពៅ ប្រភេទត្រីត្រូវបានប្រជាជននិយមចូលចិត្តដើម្បីធ្វើភោជនាហារងៀតឬផលិតទឹកត្រីប្រពៃណី។



ចូរទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត ជាមួយប្រជានេសាទនៅលើផ្ទៃសមុទ្រ ភូអៀន រុករកស្វែងយល់អំពីផ្ទាំងសំណាញ់ព័ទ្ធត្រី បណ្ដូលអំពៅ ត្រូវបានបង់ចុះសមុទ្របង្កើតបានជារូបភាពស្រស់ស្អាតឥតគណនាដ៏ជក់ចិត្តពេលមើលពីលើលំហអាកាស៕
ផលិតដោយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ សឺន ហេង