ជំងឺគ្រុនឈាមគឺជាជំងឺឆ្លងស្រួចស្រាវ អាចបង្កើតទៅជាជំងឺរាតត្បាតបណ្តាលមកពីវីរុស dengue បង្កឡើង។ ជំងឺឆ្លងដោយសារមូសខ្លាខាំអ្នកឆ្លងជំងឺវីរុសបន្ទាប់មកចម្លងជំងឺទៅឱ្យអ្នកជាតាមរយៈស្នាមអុជ។ នៅ វៀតណាម ជំងឺកើតឡើងខួបប្រាំងខួបវស្សាប៉ុន្តែតែងផ្ទុះកើតទៅជារីករាលដាលនៅរដូវភ្លៀង ជាពិសេសនៅបណ្តាខែ កក្កដា សីហា កញ្ញា តុលា។

* អាការៈរោគសញ្ញានៃជំងឺ៖
- ទម្រង់ប្រភេទជំងឺស្រាល៖
+ គ្រុនក្តៅភ្លាមៗ មួយរំពេច ៣៩ - ៤០ អង្សារសេ អូសបន្លាយរយៈពេល ២ ដល់ ៧ ថ្ងៃ ពិបាកបន្ថយកម្តៅ។
+ ឈឺក្បាលខ្លាំងនៅតំបន់ថ្ងាស ខាងក្រោយគ្រាប់ភ្នែក។
+ អាចមានឡើងកន្ទួលក្រហម។
- ទម្រង់ប្រភេទជំងឺធ្ងន់៖ រួមទាំងសញ្ញាទាំងលើភ្ជាប់ជាមួយសញ្ញាមួយ ឬច្រើនសញ្ញាខាងក្រោម៖
+ សញ្ញាធ្លាក់ឈាម៖ ចេញស្នាមអុជៗ ក្រហមលើស្បែក ហូរឈាមតាមច្រមុះនិងហូរឈាមអញ្ចាញធ្មេញ ស្នាមជាំនៅកន្លែងចាក់ថ្នាំ ក្អួតឬចង្អោរចេញឈាម ទៅបន្ទោបង់លាមកខ្មៅ។
+ ឈឺពោះ ចង់ក្អួត ត្រជាក់ដៃជើង បោកខ្លួនបោកប្រាណ ភ័យស្លន់ស្លោ បើមិនបានសង្គ្រោះបន្ទាន់និងព្យាបាលទាន់ពេលវេលាអាចបណ្តាលឲ្យស្លាប់បាន។
* ត្រូវធ្វើអ្វីខ្លះនៅពេលសង្ស័យថា
មានជំងឺគ្រុនឈាម៖ ត្រូវនាំអ្នកជំងឺទៅកាន់មូលដ្ឋានសុខភាពជាបន្ទាន់ដើម្បីបានពិនិត្យ ព្យាបាលទាន់ពេល។

* វិធីបង្ការជំងឺគ្រុនឈាម៖
វិធីបង្ការជំងឺដ៏ល្អបំផុតគឺកម្ចាត់មូស ដង្កូវទឹក លូតលាស់ដង្កូវទឹកហើយបង្ការទប់ស្កាត់មូសខាំ។
- កម្ចាត់ចោលកន្លែងកកើតនៃមូស កម្ចាត់ដង្កូវទឹកលូតលាស់ដោយវិធី៖
+ គ្របអោយជិតបណ្តាឧបករណ៍ដាក់ទឹកទាំងអស់ដើម្បីកុំឱ្យមូសចូលភ្ញាស់ពង។
+ លែងត្រីចូលក្នុងបណ្តាឧបករណ៍ ផ្ទុកទឹកធំៗ (អាង អណ្តូងទឹក ក្រឡ ពាង...) ដើម្បីកម្ចាត់ដង្កូវទឹក លូតលាស់ដង្កូវទឹក។
+ ដុសលាងសម្អាតឧបករណ៍ផ្ទុកទឹកខ្នាតមធ្យមនិងតូច (លូ ខាប់...) ជារៀងរាល់សប្តាហ៍។
+ ប្រមូលបំផ្លាញចោលវត្ថុប្រើប្រាស់កាកសំណល់ក្នុងផ្ទះជុំវិញផ្ទះដូចជាដប ក្រឡ កំប៉ុង សំបកដូង... បោសសម្អាតអនាម័យបរិស្ថាន ផ្កាប់បណ្តាឧបករណ៍ផ្ទុកទឹកពេលមិនប្រើដល់។
+ ដាក់អំបិល ឬប្រេងចូលក្នុងចានទឹកទ្រាប់ជើងរាវចានឬទូដាក់ចាន ផ្លាស់ទឹកថូផ្កា។
- ការបង្ការទប់ស្កាត់មូសខាំ៖ ពាក់ខោអាវដៃវែង ដេកក្នុងមុង សំណាញ់សូម្បីតែនៅពេលថ្ងៃ ប្រើស្ព្រាយបាញ់កម្ចាត់មូស ធូបមូស ក្រែមបណ្តេញ មូសប្រដាប់ឆក់់មូស... ប្រើវាំងននបាំង មុងត្រាំថ្នាំ កម្ចាត់មូស ឱ្យអ្នកមានជំងឺគ្រុនឈាមដេកក្នុងមុង ចៀសវាងមូសខាំដើម្បីកុំឱ្យឆ្លងជំងឺដល់អ្នកដទៃ៕
ផលិតដោយ៖ យ៉ន់ភឿង - យឺទ្វន់ - ឡេ ហ៊ុយហាយ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង