ជនជាតិ ម៉ុង អភិវឌ្ឍសេដ្ឋកិច្ចពីដំណាំកាហ្វេ

ក្តីរីករាយត្រេកអររបស់បងប្អូនជនជាតិ ម៉ុង នៅឃុំ ទ័រទិញ ស្រុក ទន់យ៉ាវ (ខេត្ត ដៀនបៀន) ពេលរដូវកាលកាហ្វេឆ្នាំនេះអំណោយផលល្អ លក់បានថ្លៃ ក្តីរីករាយត្រេកអររបស់បងប្អូនជនជាតិ ម៉ុង នៅឃុំ ទ័រទិញ ស្រុក ទន់យ៉ាវ (ខេត្ត ដៀនបៀន) ពេលរដូវកាលកាហ្វេឆ្នាំនេះអំណោយផលល្អ លក់បានថ្លៃ

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ផ្ដើមពីការរានឆ្ការដីចោលទំនេរ យ៉ាងសកម្ម ហើយធ្វើបរិវត្តកម្មពីមុខដំណាំដែលផ្ដល់ ប្រសិទ្ធភាពសេដ្ឋកិច្ចទាបដូចជាពោត ដំឡូង មី ស្រូវ ងាក មកដាំដំណាំកាហ្វេនោះ ជីវភាពរស់នៅរបស់បងប្អូន ជនជាតិ ម៉ុង នៅឃុំ ទ័រទិញ ស្រុក ទន់យ៉ាវ (ខេត្ត ដៀន បៀន) បានកែលម្អគួរអោយកត់សម្គាល់ហើយ។

ជនជាត មង អភវឌឍសេដឋកចចពដណាកាហវេ hinh anh 1ក្តីរីករាយត្រេកអររបស់បងប្អូនជនជាតិ ម៉ុង នៅឃុំ ទ័រទិញ ស្រុក ទន់យ៉ាវ (ខេត្ត ដៀនបៀន) ពេលរដូវកាលកាហ្វេឆ្នាំនេះអំណោយផលល្អ លក់បានថ្លៃ

យោងតាមលោក លៅ អាយួ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ទ័រទិញ ដោយមានការកំណត់ទិសដៅអភិវឌ្ឍ សេដ្ឋកិច្ចពីសំណាក់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន នាពេលបច្ចុប្បន្ននេះ ឃុំ ទ័រទិញ មានផ្ទៃដីជាង ៤០០ ហិកតាដោយមានប្រជាជនជាង ៣០០ គ្រួសារចំណុះភូមិចំនួន ៦ (ហួសាអា ហួសាបេ ហាងតៅ សុងអៀ ទ័រ ទិញ និង ចេអា) បានចូលរួមក្នុងការដាំដំណាំកាហ្វេ។

ជនជាត មង អភវឌឍសេដឋកចចពដណាកាហវេ hinh anh 2អាស្រ័យដោយអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យាចូលក្នុងការដាំដុះ ដំណាំកាហ្វេនៅឃុំ ទ័រទិញ ស្រុក ទន់យ៉ាវ (ខេត្ត ដៀនបៀន) ផ្តល់ទិន្នផលខ្ពស់ អោយផ្លែស្រស់ប្រមាណជា ៧ តោនក្នុងមួយហិកតា

អាស្រ័យដោយអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ចូលក្នុងការដាំដុះ ថែទាំដំណាំកាហ្វេនៅទីនេះផ្តល់ទិន្នផលខ្ពស់ អោយផ្លែស្រស់ប្រមាណជា ៧ តោនក្នុងមួយហិកតា។ ដោយមានតម្លៃលក់ចំនួន ១០.០០០ ដុងក្នុងមួយគីឡូ ក្រាម ក្រុមគ្រួសារជាច្រើនមានជីវភាពធូរធារគ្រាន់បើ ហើយឈោងឈានឡើងក្លាយជាអ្នកមាន។ តួយ៉ាងដូច ជាក្រុមគ្រួសារលោក មួ អាស៊ុង នៅភូមិ ហួសាអា មាន ចំណូលប្រមាណជា ១២០ លានដុងក្នុងមួយឆ្នាំ។

ជនជាត មង អភវឌឍសេដឋកចចពដណាកាហវេ hinh anh 3មុខដំណាំកាហ្វេគ្របដណ្តប់ជុំជិតតាមជម្រាលកូនភ្នំជាច្រើននៅឃុំ ទ័រទិញ ស្រុក ទន់យ៉ាវ (ខេត្ត ដៀនបៀន)

ដើម្បីអភិវឌ្ឍដំណាំកាហ្វេប្រកបដោយចីរភាព ស្រុក ទន់យ៉ាវ កំពុងរៀបចំបង្កើតសហករណ៍ផលិតកាហ្វេ ចងសម្ពន្ធគ្នាជាមួយនឹងក្រុមហ៊ុនភាគហ៊ុនកាហ្វេ ហុង គីក្វឹកតេ (មានផលិតផលបានទទួលស្គាល់ OCOP) ដើម្បីកសាងខ្សែចង្វាក់តំណភ្ជាប់តាំងពីដំណាក់កាល ផលិតកម្មដល់ដំណាក់កាលលក់ដូរផលិតផល ជួយអោយអ្នកដាំដំណាំកាហ្វេមានទីផ្សារស្ថិរភាព ចីរភាព៕

អត្ថបទនិងរូបថត៖ ស៊ន់ទឺ

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកាឆ្នាំ ២០២១ ដោយ៖ សឺន ហេង


សំណើ