ជម្នះការលំបាកលំបិនដើម្បីឆ្នាំសិក្សាមួយដ៏ពិសេស

សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ រួមជាមួយនឹងថ្នាក់ដឹកនាំខណ្ឌ ភូញន់ (ទីក្រុង ហូជីមិញ) អញ្ជើញប្រគល់ជូនសៀវភៅសរសេរ សៀវភៅសិក្សាដល់ប្អូនៗ សិស្សសាលា​បឋមសិក្សាដែលមានស្ថានភាពរស់នៅលំបាកលំបិននៅលើភូមិសាស្ត្រខណ្ឌ ភូញន់ ក្នុងក្របខ័ណ្ឌនៃកម្មវិធី "ផ្ញើជូនក្តីស្រលាញ់ ចូ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ រួមជាមួយនឹងថ្នាក់ដឹកនាំខណ្ឌ ភូញន់ (ទីក្រុង ហូជីមិញ) អញ្ជើញប្រគល់ជូនសៀវភៅសរសេរ សៀវភៅសិក្សាដល់ប្អូនៗ សិស្សសាលា​បឋមសិក្សាដែលមានស្ថានភាពរស់នៅលំបាកលំបិននៅលើភូមិសាស្ត្រខណ្ឌ ភូញន់ ក្នុងក្របខ័ណ្ឌនៃកម្មវិធី "ផ្ញើជូនក្តីស្រលាញ់ ចូ

ឆ្នាំសិក្សា ២០២១ - ២០២២ ស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ វិវត្តដ៏ស្មុគស្មាញបណ្តាលឲ្យសិស្សានុសិស្សជាង ១,៧ លាននាក់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សាចំណេះទូទៅនៅលើភូមិសាស្ត្រទីក្រុង ហូ ជីមិញ មិនអាចទៅសាលារៀនបាន។

ជមនះការលបាកលបនដើមបឆនាសកសាមយដពសេស hinh anh 1សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ រួមជាមួយនឹងថ្នាក់ដឹកនាំខណ្ឌ ភូញន់ (ទីក្រុង ហូជីមិញ) អញ្ជើញប្រគល់ជូនសៀវភៅសរសេរ សៀវភៅសិក្សាដល់ប្អូនៗ សិស្សសាលា បឋមសិក្សាដែលមានស្ថានភាពរស់នៅលំបាកលំបិននៅលើភូមិសាស្ត្រខណ្ឌ ភូញន់ ក្នុងក្របខ័ណ្ឌនៃកម្មវិធី "ផ្ញើជូនក្តីស្រលាញ់ ចូលសាលារៀនជាមួយប្អូនៗ"

ខិតខំប្រឹងប្រែងជម្នះការលំបាកលំបិន ដើម្បីឆ្នាំសិក្សាដ៏សែនពិសេសមួយនេះ ផ្នែកអប់រំ - បណ្តុះបណ្តាលទីក្រុង

ហូ ជីមិញ បានរៀបចំដាក់ដំណើរការអនុវត្តវិធានការជាច្រើនដូចជាចែក ចាយសៀវភៅសិក្សាដល់កូនសិស្សម្នាក់ៗ ផ្តល់សៀវភៅសិក្សាបែបអេឡិច ត្រូនិចពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ តាមរយៈបណ្ដាញអ៊ីនធឺណិត សហការ ធ្វើឃ្លីបបង្ហាត់បង្រៀន ចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍។ល។

ការបង្ហាត់បង្រៀនតាមរយៈអ៊ីនធឺណិត ទូរទស្សន៍សម្រាប់កម្រិតសិក្សាទាំង ៣ សុទ្ធតែត្រូវបានអនុវត្តតាមទិសដៅសម្រួលខ្លឹមសារ មិនបើកទូលាយ មិនបង្កើនកម្រិតចំណះដឹង។ រីឯកូនសិស្សថ្នាក់ទី ១ និងថ្នាក់ទី ២ វិញ ជាទូទៅ សិក្សាតែវិញ្ញាសាគណិតវិទ្យានិងភាសា វៀតណាម តែប៉ុណ្ណោះ។

ជមនះការលបាកលបនដើមបឆនាសកសាមយដពសេស hinh anh 2ក្រុមប្រឹក្សាកងកុមារឈានមុខទីក្រុង ហូ ជីមិញ រៀបចំប្រគល់ជូនអាហារូបករណ៍និងសម្ភារៈប្រើប្រាស់ដ៏ចាំបាច់ប្រចាំថ្ងៃអោយកូនសិស្សដែលមានស្ថានភាពរស់នៅជួបការលំបាកលំបិននៅខណ្ឌលេខ ៤

ក្នុងគោលបំណងសម្រាល "បន្ទុកដ៏ធ្ងន់" អោយអាណាព្យាបាល ទីក្រុង ហូ ជីមិញ ក៏បានជួយឧបត្ថម្ភ ១០០% ថ្លៃសិក្សា ឆមាសទី ១ សម្រាប់កុមារមត្តេយ្យសិក្សា សិស្សានុសិស្សតាមសាលាចំណេះទូទៅទាំងឡាយ ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធចលនាគ្រឹះស្ថានអប់រំដែលមានទុនវិនិយោគពីបរទេសអោយកាត់បន្ថយថ្លៃសិក្សា ព្រមទាំងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គ្រួបង្រៀន បុគ្គលិកដែលបាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំណូល...។

ជមនះការលបាកលបនដើមបឆនាសកសាមយដពសេស hinh anh 3ឆ្នាំសិក្សា ២០២១ - ២០២២ មានសិស្សានុសិ្សជាង ១,៧ លាននាក់ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សាចំណេះទូទៅនៅលើភូមិសាស្ត្រទីក្រុង ហូ ជីមិញ មិនអាចចូលកងដូចរៀងរាល់ឆ្នាំទេ ហើយត្រូវផ្ដើមដំណើរការឆ្នាំសិក្សាថ្មីដ៏សែនពិសេសនេះឆ្លងតាមរយៈបណ្ដាញអ៊ីនធឺណិត...

មានអង្គការមហាជនបុគ្គលជាច្រើនក៏ត្រៀមខ្លួនជាស្រេចក្នុងការរួមដៃគ្នាជួយឧបត្ថម្ភប្អូនៗ សិស្សានុសិស្សនិងគ្រួសារជម្នះការលំបាក ដើម្បីឆ្នាំសិក្សាដ៏ពិសេសមួយនេះ៕

អត្ថបទ៖ ធូហឿង
រូបថត៖ ថាញ់វូ - ផុងវ៉ឹន - ហុងយ៉ាង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ


សំណើ