ដាំត្រប់វែង ជប៉ុន - ទិសដៅថ្មីនៅ អៀតឹន

ដាំត្រប់វែង ជប៉ុន - ទិសដៅថ្មីនៅ អៀតឹន

រយៈពេលកន្លងទៅ ក្រុមគ្រួសារប្រជាជនជាច្រើននៅឃុំតំបន់ឆ្ងាយដាច់ស្រយាល អៀតឹន ស្រុក ក្រុងណាំង (ខេត្ត ដាក់ឡាក់) បានបង្វែរផ្ទៃដីចម្ការកាហ្វេមួយចំនួនដែលចាស់ៗ ទិន្នផលទាបមកដាំត្រប់វែង ជប៉ុន ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែត។

ដាតរបវែង ជបន - ទសដៅថមនៅ អៀតន hinh anh 1
បង ង្វៀនវ៉ាន់ថាញ់ នៅភូមិ ថុងញ៉ឹក ឃុំ អៀតឹន ស្រុក ក្រុងណាំង (ខេត្ត ដាក់ឡាក់) ថែទាំចម្ការត្រប់វែង ជប៉ុន

បច្ចុប្បន្នទូទាំងឃុំ អៀតឹន មានជាង ៣០ គ្រួសារដាំត្រប់វែង ជប៉ុន ជាមួយផ្ទៃដីសរុបជាង ៧ ហិកតា។ ងាយដាំ ងាយថែទាំ សមស្របនឹងអាកាសធាតុនឹងដីស្រទាប់លើនៅមូលដ្ឋាន បានជាដំណាំត្រប់វែង ជប៉ុន រីកលូតលាស់ល្អ ផ្តល់ផលជាប្រចាំ។

ដាតរបវែង ជបន - ទសដៅថមនៅ អៀតន hinh anh 2

លោក ថាយញឺអ៊ី នៅភូមិ ឌាន់កេត ឃុំ អៀតឹន ស្រុក ក្រុងណាំង (ខេត្ត ដាក់ឡាក់) ថែទាំចម្ការត្រប់វែង ជប៉ុន របស់គ្រួសារ

ជាមួយនឹងតម្លៃលក់ពី ៧.០០០ ដល់ ៧.៥០០ ដុងក្នុងមួយគីឡូក្រាម ផ្ទៃដីដាំត្រប់វែង ជប៉ុន ទំហំ ៣៦០ ម៉ែត្រការេនីមួយៗ បានជួយក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនគ្រួមានចំណូលជិតដប់លានដុងក្នុងមួយខែ។ តួយ៉ាងដូចជាគ្រួសារលោក ថាយញឺអ៊ី នៅភូមិ ឌាន់កេត លោក ង្វៀនវ៉ាន់ថាញ់ នៅភូមិ ថុងញ៉ឹត...។

ដាតរបវែង ជបន - ទសដៅថមនៅ អៀតន hinh anh 3ប្រជាជនឃុំ អៀតឹន ស្រុក ក្រុងណាំង (ខេត្ត ដាក់ឡាក់) បង្វែរផ្ទៃដីចម្ការកាហ្វេចាស់ៗ ទិន្នផលទាបមកដាំត្រប់វែង ជប៉ុន វិញ

យោងតាមលោក ផាមវ៉ាន់ទឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ អៀតឹន ដោយមានប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែត ទម្រង់រូបភាពដាំត្រប់វែង ជប៉ុន បានបើកចេញទិសដៅថ្មីក្នុងការផ្លាស់ប្តូរមុខដំណាំដាំដុះ ក្នុងបរិបទដែលដំណាំចម្បងៗ ជាច្រើនដូចជាកាហ្វេ ម្រេចកំពុងផ្តល់ទិន្នផលទាប ចំណូលថយចុះ៕

ទន់អាញ់


សំណើ