ថ្ងៃថ្មីនៅភូមិនិគមរបស់ជនជាតិ  រើម៉ាំ

ជាជនជាតិមួយក្នុងចំណោម ៥ ជនជាតិមានចំនួនមនុស្សតិចបំផុតក្នុងសហគមន៍ ៥៤ ជនជាតិ វៀតណាម ជនជាតិ រើម៉ាំ រស់នៅភាគច្រើននៅខេត្ត កនទុម។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ការខិតខំប្រឹងប្រែងឈោងឈានឡើងរបស់បងប្អូនជនជាតិ មុខមាត់ភូមិនិគម រើម៉ាំ សព្វថ្ងៃនេះខុសពីមុនច្រើនណាស់។

ជនជាតិ រើម៉ាំ បានរក្សាលំនឹងការងារបង្កបង្កើតផលនិងតាំងទីលំនៅអចិន្ត្រៃយ៍ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រ។ល។

"ផ្លាស់អាវថ្មី" អាស្រ័យដោយគោលនយោបាយសមស្រប

អញ្ជើញមកដល់ភូមិ ឡែ ឃុំ ម៉ូរ៉ាយ ស្រុក សាថី (ខេត្ត កនទុម) កន្លែងរស់នៅប្រមូលផ្តុំនៃក្រុមគ្រួសារចំនួន ១៧៧ គ្រួ ដោយមានមនុស្សចំនួន ៦១៧ នាក់ ជាជនជាតិ រើម៉ាំ យើងខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងចំពោះការផ្លាស់ប្តូរនៅទីនេះ។

ប្រសិនបើកាលពីមុន ជនជាតិ រើម៉ាំ គ្រាន់តែរស់នៅផ្តុំគ្នាប៉ុណ្តោះ មិនសូវមានទំនាក់ទំនងជាមួយនឹងខាងក្រៅ ផលិតកម្មកសិកម្មអន់ថយ។ល។ ប៉ុន្តែមកទល់ពេលនេះ អាស្រ័យដោយការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ ជនជាតិ រើម៉ាំ បានចេះប្រឹងប្រែងឈោងឈានឡើងដោយខ្លួនឯង មិនរង់ចាំ ពឹងផ្អែកហួសហេតុពេកទៅលើការជួយឧបត្ថម្ភ ផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ អភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន។

ថងៃថមនៅភមនគមរបសជនជាត  រើមា hinh anh 1

លោក ឌិញ ក្វឹកទន់ ប្រធានគណៈកម្មការជនជាតិខេត្ត កមទុម មានប្រសាសន៍ថា៖ "អាស្រ័យដោយគោលនយោបាយជួយឧបត្ថម្ភ វិនិយោគទាន់ពេលវេលារបស់បក្សនិងរដ្ឋ បច្ចុប្បន្ននេះជនជាតិ រើម៉ាំ នៅខេត្ត កនទុម បានរក្សាលំនឹងការងារបង្កបង្កើតផលនិងតាំងទីលំនៅអចិន្ត្រៃយ៍ហើយ។ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ជនជាតិ រើម៉ាំ នឹងបន្តត្រូវបានគិតគូរ ធានាមានកម្រិតជីវភាពរស់នៅស្មើនឹងជនជាតិដទៃៗ ទៀត"។

ដើម្បីជួយជនជាតិ រើម៉ាំ រួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន ដំណាក់កាល ២០១៧ - ២០២០ ខេត្ត កនទុម បានដាក់ដំណើរការគម្រោងមេជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមជនជាតិភាគតិចមានចំនួនមនុស្ស រើម៉ាំ យ៉ាងតិចតួច ដោយមានថវិកាសរុបចំនួន ៨៨ ពាន់លានដុង។

មិនត្រឹមតែធ្វើ អោយផ្លាស់ប្តូរមុខមាត់ភូមិ ឡែ ដោយមានប្រព័ន្ធគមនាគមន៍ អគ្គិសនី ទឹកស្អាត សាលារៀន មណ្ឌលសុខភាពជាដើម ត្រូវបានវិនិយោគជាសារវន្ត ជនជាតិ រើម៉ាំ នៅបានឧបត្ថម្ភកូនឈើ កូនពូជ ទុនកម្ចី ហ្វឹកហ្វឺន បច្ចេកទេសជាដើម។ ឥឡូវនេះ ភូមិ ឡែ មានដំណាំស្វាយចន្ទីជិត ១១០ ហិកតា ស្រូវទឹកនិងស្រូវចម្ការចំនួន ៦០ ហិកតា ដំណាំហូបផ្លែចំនួន ៥ ហិកតា កៅស៊ូជាង ៩០ ហិកតា ហ្វូងសត្វស្រុក បក្សីស្រុកសរុបប្រហែល ១.២០០ ក្បាល។

ថងៃថមនៅភមនគមរបសជនជាត  រើមា hinh anh 2

ក្រៅពីបណ្តាញភ្លើងអគ្គិសនីជាតិ ជនជាតិ រើម៉ាំ នៅភូមិ ឡែ នៅមានអគ្គិសនីថាមពលពីពន្លឺព្រះអាទិត្យដើម្បីបម្រើការផលិតកម្មនិងការប្រជុំជីវភាពប្រចាំថ្ងៃផងដែរ

គ្រួសារជនជាតិ រើម៉ាំ មិនតិចឡើយឈោងឈានឡើងធ្វើសេដ្ឋកិច្ចពូកែ ប្រាក់ចំណូលមួយឆ្នាំៗ ទាំងរយលានដុង។ តួយ៉ាងគឺគ្រួសាររបស់បង អា ញឺត ក្លៀវក្លាហ៊ានធ្វើបរិវត្តកម្មគំរូផលិតកម្ម មានចម្ការកៅស៊ូចំនួន ៤ ហិកតា ស្វាយចន្ទីចំនួន ២ ហិកតា ដំឡូងមីជិត ១ ហិកតាហើយ។ ដើម្បីបង្កើនប្រាក់ចំណូល គ្រួសារបង អា ញឹត នៅមានធ្វើស្រែចិញ្ចឹមមាន់ ទា ក្របី គោបន្ថែមទៀត បច្ចុប្បន្នមានប្រាក់ចំណូលចំនួន ២០០ ដល់ ៣០០ លានដុងក្នុងមួយឆ្នាំ។

ថងៃថមនៅភមនគមរបសជនជាត  រើមា hinh anh 3

តាំងពីទទួលបានការយកចិត្តទុកដាក់ពិសេសរបស់រដ្ឋ មុខមាត់ភូមិ ឡែ របស់ជនជាតិ រើម៉ាំ មានអគ្គិសនី ទឹកស្អាតជាដើមត្រូវបានវិនិយោគហើយ

ជីវភាពរស់នៅស្ថិរភាព ជនជាតិ រើម៉ាំ យកចិត្តទុកដាក់ទៅលើការងារអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិបន្ថែមទៀត។ ទន្ទឹមនឹងការស្តារពិធីបុណ្យទានប្រពៃណីឡើងវិញដូចជា៖ ពិធីអំណរស្រូវថ្មី ពិធីអំណរផ្ទះ រ៉ុង ថ្មី ពិធីបើកឃ្លាំងស្រូវជាដើម អភិរក្សសិល្បៈសម្តែងគងឃ្មោះ រាំចង្វាក់ស្វងជាដើម ព្រឹទ្ធាចារ្យ ភូមិ សិប្បករសិប្បការិនីជាច្រើនដូចជាលោក អា ប្លុង លោកស្រី អ៊ី ឌៀត។ល។ នៅតែបន្តរក្សានិងពង្រីកសិល្បៈសម្តែងគងឃ្មោះ បង្ហាត់បង្រៀនពីរបរត្បាញ ឧបករណ៍កសិកម្ម ត្បាញសំពត់សង្កិម ដេរសម្លៀកបំពាក់ប្រពៃណីជាដើម។

យោងតាមលោកស្រី រើចាំឡាន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក សាថី មានប្រសាសន៍ថា៖ "ស្រុកតែងតែយកចិត្តទុកដាក់អនុវត្តគម្រោង គោលនយោបាយជូនជនជាតិ រើម៉ាំ ជួយមាមីងបងប្អូនលើកកម្ពស់ជីវភាព កសាងភូមិនិគមអភិវឌ្ឍកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។"

ថងៃថមនៅភមនគមរបសជនជាត  រើមា hinh anh 4

ទោះបីជាមានអាយុច្រើនហើយក្តី ក៏ប៉ុន្តែជារៀងរាល់ថ្ងៃ សិប្បការិនី អ៊ីឌៀត នៅតែខ្មីឃ្មាតបង្ហាត់បង្រៀនរបរត្បាញសំពត់សង្កិមអោយក្មេងៗ ជនជាតិ រើម៉ាំ ជំនាន់ក្រោយ 

ជនជាតិ រើម៉ាំ អរគុណបក្ស អរគុណ អ៊ំ ហូ

ស្ថិតនៅកណ្តាដែនដី តីង្វៀន ដែលមានព្រៃព្រឹក្សាធំល្វឹងល្វើយដ៏មហាសាលក្នុងគ្រួសារជនជាតិ រើម៉ាំ នីមួយៗ តែងតែមានព្យូររូបថត អ៊ំ ហូ។ នោះគឺជារបៀបដែលពួកគាត់បង្ហាញអោយឃើញពីការដឹងគុណបក្ស អ៊ំ ហូ បានបំភ្លឺមាគ៌ា បង្ហាញផ្លូវជូនមាមីងបងប្អូនអភិវឌ្ឍសេដ្ឋកិច្ច ផ្តោះប្តូរ ធ្វើសមាហរណកម្ម និងឈានទាន់ជីវភាពរស់នៅរបស់បងប្អូនជនជាតិផ្សេងទៀត នៅលើភូមិសាស្រ្ត។

ថងៃថមនៅភមនគមរបសជនជាត  រើមា hinh anh 5

បច្ចុប្បន្ននេះ កូនក្មួយជនជាតិ រើម៉ាំ ទាំងអស់បានទៅសាលារៀន បានស្ពាយសៀវភៅសិក្សា សៀវភៅសរសេរ ត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព ក្មួយៗ ជាច្រើនបានប្រលងជាប់ចូលរៀននៅអនុមហាវិទ្យាល័យ មហាវិទ្យាល័យ ។ល។

ចូលរួមដំណើរការជាក់ស្តែងជាមួយបង អា ថាយ លេខាសាខាបក្ស ប្រធាន ភូមិ ឡែ យើងខ្ញុំឃើញយ៉ាងច្បាស់ពីសារៈសំខាន់នៃការងារឃោសនា ចលនា។ ដោយមានគោលបំណងចង់ឲ្យជីវភាពប្រជាជនកាន់តែកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទីនេះក៏មិនក្រែងរអែងការលំបាក វេទនាឡើយ តែងតែទៅកាន់ផ្ទះប្រជាជននីមួយៗ ណែនាំរបៀបប្រើប្រាស់ប្រភពកម្លាំងគ្រួសារ ទុនកម្ចីប្រកបដោយប្រសិទ្ធភាពដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ប្រើប្រាស់វិទ្យាសាស្ត្រ - បច្ចេកទេសក្នុងផលិតកម្ម។ល។

ថងៃថមនៅភមនគមរបសជនជាត  រើមា hinh anh 6

ទោះបីលក្ខណៈជីវភាពរស់នៅមានការលំបាកលំបិននៅឡើយតែឥឡូវនេះជនជាតិ រើម៉ាំ បានរក្សាលំនឹងការងារបង្កបង្កើតផលនិងតាំងទីលំនៅអចិន្ត្រៃយ៍នៅភូមិ ឡែ ឃុំ ម៉ូរ៉ាយ ស្រុក សាថី (ខេត្ត កនទុម) ហើយ

អាស្រ័យហេតុដូច្នេះ ជនជាតិ រើម៉ាំ បានចេះដាំប្រភេទដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ កៅស៊ូ ស្វាយចន្ទី... ចិញ្ចឹមក្របី គោតាមទិសដៅទំនិញ។ បង អា ថាយ រីករាយនិយាយថា៖ "សេដ្ឋកិច្ចធូរធារ ក្រុមគ្រួសារជាច្រើនសង់បានផ្ទះធំទូលាយ ទិញទូរទស្សន៍ ម៉ូតូនិងរបស់របរប្រើប្រាស់មានតម្លៃ។ ជនជាតិ រើម៉ាំ ត្រេកអរយ៉ាងខ្លាំង អរគុណបក្ស រដ្ឋច្រើនណាស់!"

ថងៃថមនៅភមនគមរបសជនជាត  រើមា hinh anh 7

ទទួលបានការថែទាំសុខភាពគ្រប់គ្រាន់ គុណភាពនៃជីវភាព អាយុរបស់ជនជាតិ រើម៉ាំ កំពុងកែលម្អពីមួយជំហានទៅមួយជំហាន

យោងតាមលោក ឌិញ ក្វឹកទន់ ប្រធានគណៈ កម្មការជនជាតិខេត្ត កនទុម៖ "ជនជាតិ រើម៉ាំ នឹងត្រូវបានបន្តគិតគូរ ធានាមានជីវភាពស្មើនឹងជនជាតិដទៃៗ ទៀត។ ផ្តើមពីនោះ ពួកគាត់នឹងត្រៀមលក្ខណៈជាមុន ក្លៀវក្លាហ៊ានភ្ជាប់ខ្លួនជាមួយនឹងវិទ្យាសាស្ត្រ - បច្ចេកទេស ផ្តោះប្តូរវប្បធម៌មានមនសិការឈោងឈានឡើង ដើម្បីរួចផុតពីភាពក្រីក្រដោយខ្លួនឯង"។

ថងៃថមនៅភមនគមរបសជនជាត  រើមា hinh anh 8

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ រដ្ឋបានជួយឧបត្ថម្ភជូនជនជាតិ រើម៉ាំ អភិរក្ស ពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិខ្លួន

ថងៃថមនៅភមនគមរបសជនជាត  រើមា hinh anh 9ផ្តើមពីការដាំកៅស៊ូ ជនជាតិ រើម៉ាំ ជាច្រើនក្រុមគ្រួសារបានរួចផុតពីភាពក្រីក្រ ឈោងឈានឡើងធូរធារ មាន "ជីវភាពធូរធារគ្រាន់បើ"

ដំណឹងល្អមួយមកដល់ជនជាតិ រើម៉ាំ នៅភូមិ ឡែ គឺកាលពីខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ នេះ ខេត្តបានអនុម័តចេញគម្រោងមេវិនិយោគអភិវឌ្ឍសេដ្ឋកិច្ច - សង្គមជនជាតិមានការលំបាកលំបិនពិសេសដាច់ដោយឡែក (ជនជាតិ រើម៉ាំ) ដល់ឆ្នាំ ២០២៥។

គោលដៅនៃគម្រោងមេគឺជំរុញការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កែឱ្យល្អនិងលើកកម្ពស់ជីវភាពខាងសម្ភារៈនិងស្មារតីក្នុងគោលបំណងកាត់បន្ថយភាពខុសគ្នាបន្តិចម្តងៗ អំពីគម្លាតនៃការអភិវឌ្ឍជាមួយនឹងជនជាតិផ្សេង។ ដល់ឆ្នាំ ២០២៤ ភូមិ ឡែ សម្រេចស្តង់ដារជនបទថ្មី ឆ្នាំ ២០២៥ ប្រាក់ចំណូលជាមធ្យមសម្រេចបានចំនួន ៣០ លានដុងក្នុងមនុស្សម្នាក់ អត្រាក្រុមគ្រួសារក្រីក្រថយចុះនៅក្រោម ២០ ភាគរយបើធៀបនឹងដើមឆ្នាំ ២០២០៕

អត្ថបទ៖ ហ្វាងតឹម - ខ្វាជឿង រូបថត៖ ង៉ុកឌឹក - ខ្វាជឿង
បញ្ចូលទិន្នន័យដោយ៖ អៀងថាន់


សំណើ