នាបច្ចុប្បន្ននេះ ទូទាំងខេត្តមានផ្ទៃដីដាំដំណាំទំពាំងបារាំងបៃតងជាង ២០០ ហិកតា ប្រមូលផ្តុំជាសំខាន់នៅបណ្តាស្រុក៖ និញភឿក និញហាយ និងទីក្រុង ផានរាង - ថាបចាម។
![]() |
បង ហ៊ុងគី ជនជាតិ ចាម នៅភូមិ ទន់ទូ ឃុំ អានហាយ ស្រុក និញភឿក ជាកសិករគំរូ នាំមុខក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់ទៅក្នុងការដាំដុះនិងថែទាំទំពាំងបារាំងបៃតង។ រូបថត៖ ទូគ្វិញ |
គឺជាប្រភែទបន្លែលំដាប់ខ្ពស់ចំណុះសារធាតុចិញ្ចឹមខ្ពស់ មានអត្ថប្រយោជន៍ក្នុងវេជ្ជសាស្រ្ត ទំពាំងបារាំងបៃតងនាំមកនូវចំណូលក្នុងមួយឆ្នាំប្រមាណ ៧០០ លានដុងក្នុងមួយហិកតា ខ្ពស់ជាង ៣ ទៅ ៤ ដង បើ ធៀបទៅនឹងការដាំដំណាំផ្សេងៗ នៅលើទំហំដីដូចគ្នា។
![]() |
ផលិតផលទំពាំងបារាំងបៃតងផ្តល់ប្រាក់ចំណូលស្ថិរភាព ដល់កសិករនៅខេត្ត និញធន់។ រូបថត៖ កុងធឺ |
![]() |
អនុវត្តវិទ្យាសាស្រ្ត - បច្ចេកវិទ្យាទៅក្នុងការដាំទំពាំងបារាំងបៃតងជួយកសិករ និញធន់ កាត់បន្ថយនូវកម្លាំងថែទាំគួរអោយកត់សម្គាល់ រួមចំណែកដល់ការ លើកកម្ពស់ទិន្នផលដំណាំដាំដុះ។ រូបថត៖ ទូគ្វិញ |
![]() |
ទំពាំងបារាំងបៃតងត្រូវបានសិក្សាស្រាវជ្រាវ កែច្នៃទៅជាប្រភេទអាហារបំប៉ន។ រូបថត៖ កុងធឺ |
បច្ចុប្បន្នអ្នកដាំទំពាំងបារាំងបៃតងនៅ និញធន់ កំពុងបង្កើតតំណភ្ជាប់ជាមួយបណ្តាសហគ្រាសដើម្បីវិនិយោគលើផលិតកម្ម ការប្រមូលទិញ ការកៃច្នៃផលិតផលទំពាំងបារាំងបៃតងតាមទិសដៅសុវត្ថិភាព ចីរភាព៕
កុងធឺ - ទូគ្វិញ