បើកកិច្ចប្រជុំកំពូលពិសេសអាស៊ាន - សហរដ្ឋអាមេរិក

 
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ស្វាគមន៍លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនតឹនយុង។​ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារព័ត៌មានវៀតណាម

តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក ប្រធានបទលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន - អាមេរិក លើកនេះនឹងផ្ដោតទៅលើកិច្ចព្រមព្រៀងភាព ជាដៃគូអន្តរប៉ាស៊ីហ្វ៊ិក (TPP) និងបញ្ហាសមុទ្រខាងកើត។ នៅក្នុងថ្ងៃធ្វើការដំបូងក្រោមប្រធានបទ “ជម្រុញវិបុលសុខក្នុងតំបន់ដោយយោងលើការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍សហគ្រិនភាព” កិច្ចប្រជុំនឹងផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មដោយផ្ដោតជាសំខាន់ទៅកើការដំណើរការអនុវត្ត TPP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តង់ដារខ្ពស់ដោយមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានចំនួន ៤ គឺសិង្ហបុរី ប្រុយណេ ម៉ាឡេស៊ី និង វៀតណាម។ ប្រទេសមួយចំនួនទៀតក្នុងអាស៊ានក៏សំដែងបំណងចង់ចូលរួមជាសមាជិក TPP ដែរ ហើយសេតវិមានក៏រំពឹងថាកិច្ចព្រមព្រៀងនេះនឹងបន្តទទួលបានការផ្ដល់សច្ចាប័នពីសំណាក់ប្រទេសជាសមាជិកត្រឹមត្រូវទៅតាមផែនការ។ នៅក្នុងសម័យប្រជុំចង្អៀតដែលប្រព្រឹត្តឡើងបន្ទាប់ពីបើកកិច្ចប្រជុំ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងលោកប្រធានរដ្ឋឡាវ ជុំម៉ាលី សៃយ៉ាសន នឹងអញ្ជើញមានបទសុន្ទរកថាគន្លឹៈ បន្ទា