"បណ្តុះអក្សរ" នាតំបន់ខ្ពស់ជាប់ព្រំដែន

មឿងតែ - ស្រុកតំបន់ខ្ពស់ជាប់ព្រំដែនមួយនៃខេត្ត ឡាយចូវ គឺជាកន្លែងដែលលក្ខខណ្ឌរៀនសូត្រ សកម្មភាពរស់នៅប្រចាំថ្ងៃនៅមានការខ្វះខាតយ៉ាងច្រើន។ដើម្បីទទួលបាន "តួអក្សរ" កូនក្មូយបងប្អូនជនជាតិភាគតិចនៅទីនេះត្រូវជម្នះរាល់ការលំបាកលំបិន តស៊ូច្បាមសាលា ច្បាមថ្នាក់រៀន។ បង្កប់ពីក្រោយ "តួអក្សរ" ទាំងនោះគឺការលះបង់ដ៏ស្ងៀមស្ងាត់ ការចូលរួមវិភាគទានអស់ពីចិត្តពីថ្លើមរបស់លោកគ្រូ អ្នកគ្រូទាំងឡាយដើម្បីកូនសិស្សជាទីស្រឡាញ់...
 
ក្តីលំបាកពី "តួអក្សរ" នៅតំបន់ខ្ពស់
 
ឆ្លងកាត់ទួលចំណោតបត់បែនទាំងឡាយ យើងខ្ញុំបានទៅដល់ចំណុចសាលាបឋមសិក្សាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ និងសាលាអនុវិទ្យាល័យចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ ប៉ាអ៊ូ ចំណុះឃុំ ប៉ាអ៊ូ ដែលជាឃុំដាច់ស្រយាលលំបាកលំបិនខ្លាំងរបស់ស្រុក មឿងតែ។ ប្អូនៗសិស្សានុសិស្សចូលរៀននៅទីនេះភាគច្រើនជាកូនក្មួយ របស់បងប្អូនជនជាតិ ឡាហ៊ូ ជីវភាពរស់នៅក្រីក្រតោកយ៉ាកក្រៃលែង ទម្លាប់រស់នៅចាស់ហួសសម័យ។ ដោយបានកំណត់ថាការងារនៅទីនេះគឺជាភារកិច្ច ជាទំនួលខុសត្រូវផង ហើយក៏ជាក្តីស្រឡាញ់ចំពោះកូនសិស្សផង លោកគ្រូ អ្នកគ្រូទាំងឡាយមិនក្រែងរអែងពី ការនឿយហត់ កង្វះខាតដើម្បីច្បាមសាលា ច្បាមភូមិបង្រៀនកូនសិស្សជារៀងរាល់ថៃ្ង។

 

"បណតះអកសរ" នាតបនខពសជាបពរដែន hinh anh 1
មូលដ្ឋានអប់រំនៃស្រុក មឿងតែ ឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់កូនក្មួយ បងប្អូនជនជាតិកាន់តែប្រសើរឡើងពីមួយថៃទៅ្ង មួយថៃ្ង

លោកគ្រូ ទ្រឿងវ៉ាន់ទ្រុង ស្រុកកំណើតនៅខេត្ត បាក់យ៉ាង ដែលបានផ្សារភ្ជាប់ជាមួយសិស្សានុសិស្សជនជាតិភាគតិចចំនួន ១៤ ឆ្នាំមកហើយបានចែករំលែកថា៖ "នៅពេលត្រូវបានចាត់អោយមកបង្រៀននៅស្រុក តំបន់ខ្ពស់ព្រំដែន មឿងតែ ដំបូងឡើយខ្ញុំក៏មានការបារម្ភ ខ្វាយខ្វល់ព្រោះជីវភាពរស់នៅនៅទីនេះលំបាកលំបិនពេក ផ្លូវថ្នល់ទៅមកប្រកបដោយគ្រោះថ្នាក់ អាកាសធាតុហួតហែងអន្ទះសា។ ប៉ុន្តែកាន់តែជួបប្រាស័្រយជាមួយកូនសិស្សនៅតំបន់ខ្ពស់ ខ្ញុំកាន់តែមានអារម្មណ៍ ជិតស្និទ្ធនិងស្រឡាញ់ប្អូនៗ។ ខ្ញុំប៉ងប្រាថ្នាចូលរួមចំណែកកម្លាំងកាយកម្លាំងចិត្តដ៏តូច របស់ខ្លួនក្នុងបុព្វហេតុបណ្តុះមនុស្សនៅតំបន់ខ្ពស់ព្រំដែន។ ក្តីរីករាយធំបំផុតរបស់ខ្ញុំសព្វថ្ងៃនេះគឺឃើញកូនក្មួយបងប្អូនជនជាតិមកកាន់ថ្នាក់រៀនជារៀងរាល់ថ្ងៃ" ។

 

"បណតះអកសរ" នាតបនខពសជាបពរដែន hinh anh 2
ក្តីរីករាយនៅពេលចូលថ្នាក់រៀនរបស់សិស្សានុសិស្សសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃនៃអនុវិទ្យាល័យ ប៉ាអ៊ូ
 
"បណតះអកសរ" នាតបនខពសជាបពរដែន hinh anh 3
សិស្សានុសិស្សចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃអនុវិទ្យាល័យ ប៉ាអូ៊ មានស្មារតីភ្ញាក់រលឹកខ្ពស់កុ្នងការរៀនសូត្រដោយខ្លួនឯងក្រៅពីម៉ោងរៀនក្នុងថ្នាក់

ប្អូន ខ្វាងហាលើ ជនជាតិ ហាញី ជាសិស្សថ្នាក់ទី ៣ នៃសាលាបឋមសិក្សាបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិ ម៉ូវកា បានរៀបរាប់ថា៖ "ផ្ទះខ្ញុំនៅឆ្ងាយ ផ្លូវទៅកាន់សាលារៀនគឺលំបាកណាស់ប៉ុន្តែប្អូននៅតែចូលចិត្តទៅរៀន។ មកដល់សាលារៀនមានលោកគ្រូ អ្នកគ្រូថែទាំ បង្រៀន មានមិត្តភក្តិលេងសប្បាយបានជាប្អូនទៅផ្ទះតែប៉ុន្មានថ្ងៃហើយវិលត្រឡប់មកថ្នាក់រៀនអក្សរវិញ។ ប្អូនប្រាថ្នាទៅថ្ងៃក្រោយនឹងបានក្លាយទៅជាពូ - នគរបាល"។

 

"បណតះអកសរ" នាតបនខពសជាបពរដែន hinh anh 4
"យើងខ្ញុំបានដឹកនាំចង្អុលបង្ហាញនិងណែនាំផ្នែកអប់រំស្រុក ត្រូវលើកកម្ពស់ជាងទៀតនូវគុណភាពអប់រំ បំពេញល្អការងារផ្សព្វផ្សាយ ចលនាសិស្សានុសិស្សមកកាន់ថ្នាក់រៀន យកចិត្តទុកដាក់ដល់ជីវភាពរស់នៅ សកម្មភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រូបង្រៀន...។ ធ្វើបានយ៉ាងដូច្នេះទើបការងារអប់រំនៅស្រុកតំបន់ខ្ពស់ព្រំដែនដូចជា មឿងតែ សម្រេចបានប្រសិទ្ធភាពជាវិជ្ជមាន"-
លោក ត្រឹនឌឹកហៀន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក មឿងតែ (ខេត្ត ឡាយចូវ)។
 
ភាពក្រីក្រនិងទំនៀមទម្លាប់ចាស់ហួសសម័យធ្វើឱ្យការយល់ដឹងរបស់បងប្អូនជនជាតិនៅទីនេះនៅមានកម្រិត។ស្ថានភាពអោយកូនបោះបង់ចោលការសិក្សានៅតែមាន។ ក្នុងអំឡុងថ្ងៃនៃរដូវកាលប្អូនៗសិស្សានុសិស្សតែងតែត្រឡប់ទៅផ្ទះដើម្បីជួយគ្រួសារក្នុងការប្រមូលផល នាំឱ្យមានការធ្វេសប្រហែសក្នុងការរៀនសូត្រ។ លោកគ្រូ អ្នកគ្រូទាំងឡាយត្រូវអញ្ជើញទៅដល់ផ្ទះនីមួយៗ ទៅដល់វាលស្រែ ចម្ការជួបនិងបញ្ចុះបញ្ចូល ក្រុមគ្រួសារទុកឱ្យប្អូនៗ ត្រឡប់ទៅកាន់សាលារៀនវិញ។ មិនធ្វើអោយលោកគ្រូ អ្នកគ្រូខកចិត្ត ប្អូនៗសិស្សានុសិស្សនៅទីនេះក៏ស្រឡាញ់ ការរៀនសូត្រនិងយល់ដឹងច្បាស់អំពីការរៀនអក្សរមានប្រយោជន៍យ៉ាងណា ចំពោះអនាគតរបស់ខ្លួន។ ហេតុដូច្នេះហើយ មានប្អូនៗជាចើ្រន ផ្ទះនៅឆ្ងាយពីសាលារៀនពី ៣០ ដល់ ៤០ គីឡូមែត៉្រ នៅតែទៅរៀនជាប្រចាំហើយទៀងពេលទៀតផង។

 

"បណតះអកសរ" នាតបនខពសជាបពរដែន hinh anh 5
ការយកចិត្តទុកដាក់ថែទាំនិងជិតស្និទ្ធជាមួយនឹងសិស្សានុសិស្សរបស់លោកគ្រូ អ្នកគ្រូគឺជាការលើកទឹកចិត្តដ៏ធំដើម្បីប្អូនៗ ពុះពារឆ្លងភ្នំមកកាន់សាលារៀន
 
"បណតះអកសរ" នាតបនខពសជាបពរដែន hinh anh 6
ក្រៅពីម៉ោងរៀន ប្អូនៗចូលរួមដាំបន្លែ ចិញ្ចឹមជ្រូកដើម្បីកែលម្អពេលបាយនិងលត់ដំបន្ថែមពីបំណិនជីវិត
 
ក្តីរីករាយពេលបានចូលសាលារៀន - បោះជំហានទៅអនាគត

 

លោកស្រី លីមីលី ប្រធានការិយាល័យអប់រំស្រុក មឿងតែ បានអោយដឹងថា៖ ទោះបីនៅមានការលំបាកលំបិនជាច្រើន ប៉ុន្តែផ្នែកអប់រំស្រុកតែងតែយកចិត្តទុកដាក់បំពាក់បំប៉នកងជួរគ្រូបង្រៀនដើម្បីលើកកម្ពស់គុណភាពក្នុងការបង្រៀន សិក្សារៀនសូត្រ។ ទន្ទឹមនឹងនោះ ស្រុកក៏ផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍ ប្រព័ន្ធសាលារៀន ថ្នាក់រៀន អគារស្នាក់នៅ ជួយប្អូនៗ មកសាលារៀន មានគ្រប់លក្ខខណ្ឌចាំបាច់សម្រាប់សកម្មភាពរៀនសូត្រ បង្កក្ដីរីករាយនៅពេលចូលមកដល់សាលានិងបណ្តុះពន្លកអោយរាល់បំណងប្រាថ្នា...។

 

"បណតះអកសរ" នាតបនខពសជាបពរដែន hinh anh 7
ជារៀងរាល់ឆ្នាំ ជិតដល់ថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មីឬបន្ទាប់ពីរដូវកាលនីមួយៗលោកគ្រូអ្នកគ្រូទាំងឡាយតែងអញ្ជើញមកដល់ក្រុមគ្រួសាររបស់កូនសិស្សដើម្បីលើកទឹកចិត្តអោយប្អូនៗ ត្រឡប់មកកាន់សាលារៀនវិញ
 
មកពីការប្ដូរផ្ដាច់ទឹកចិត្តក្លៀវក្លារបស់លោកគ្រូ អ្នកគ្រូទាំងឡាយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅបណ្ដាឃុំតំបន់ជ្រៅ តំបន់ដាច់ស្រយាល តំបន់លំបាកលំបិនខ្លាំងនៃស្រុក មឿងតែ។ យោងតាមរបាយការណ៍របស់ផ្នែកអប់រំ ជារៀងរាល់ឆ្នាំអត្រាសិស្សធ្វើសកលកម្ម នៅគ្រប់កម្រិតថ្នាក់នៅ មឿងតែ តែងតែសម្រេចបានជិត ១០០% ប្អូនៗ សិស្សានុសិស្សជនជាតិភាគតិចជាច្រើនទទួលបានលទ្ធផល ខ្ពស់ក្នុងការសិក្សា មានប្អូនៗមិនតិចទេដែលវិវដ្តន៍រីកចម្រើនហើយទទួលបន្ទុកសំខាន់ៗ ក្នុងបណ្ដាស្ថាប័នរបស់បក្សនិងរដ្ឋ។ ទូទាំងស្រុកមានសាលាចំនួន ១៣/៥១ សម្រេចស្តង់ដារជាតិ ចំនួនសិស្សនៅគ្រប់កម្រិតប្រលងចប់ថ្នាក់រៀនតែងតែសម្រេចបាន ៨៥% អត្រាសិស្សឧស្សាហ៍ព្យាយាមជាង ៩០%…។ រាល់របបគោលនយោបាយចំពោះសិស្សានុសិស្សជនជាតិភាគតិចត្រូវបានអនុវត្តទាន់ពេល ត្រឹមត្រូវតាមការកំណត់។ ឆ្នាំសិក្សា ២០១៨ - ២០១៩ កន្លងទៅ ពីការងារសង្គមូបនីយកម្ម ស្រុក មឿងតែ កៀរគរទឹកប្រាក់បានជិត ១៣ ពាន់លានដុង រួមមាន៖ សៀវភៅសិក្សា សៀវភៅសរសេរនិងសិក្ខូបករណ៍ជាច្រើនផ្សេងទៀត។

 

"បណតះអកសរ" នាតបនខពសជាបពរដែន hinh anh 8
ណែនាំសិស្សានុសិស្សជនជាតិធ្វើគោមព្រះអង្គារក្នុងឱកាសបុណ្យសែនព្រះខែ
 
"បណតះអកសរ" នាតបនខពសជាបពរដែន hinh anh 9
អាជ្ញាធរនិងបណ្ដាអង្គការមហាជននៅក្នុងស្រុកបានយកចិត្តទុកដាក់ ជូនអំណោយដល់សិស្សានុសិស្សជនជាតិភាគតិចក្រីក្រមានស្ថានភាពលំបាកលំបិន
 
"បណតះអកសរ" នាតបនខពសជាបពរដែន hinh anh 10
ប្អូនៗ សិស្សានុសិស្សនៅតំបន់ខ្ពស់ មឿងតែ ឥឡូវនេះបានស្ងប់ចិត្តចុះពីលើភ្នំរៀនអក្សរ
 
ទោះបីសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្ដីក៏នៅសេសសល់ការលំបាកខ្លះនៅឡើយដែលផ្នែកអប់រំស្រុក មឿងតែ និយាយដោយឡែកនិងតំបន់ភ្នំ តំបន់បងប្អូនជនជាតិភាគតិចនិយាយរួមកំពុងតែប្រឈមមុខ។ នោះគឺអត្រាសាលារៀនសម្រេចស្តង់ដារជាតិនៅទាប គុណភាពនៃកងជួរគ្រូបង្រៀនមិនទាន់ស្មើគ្នា មូលដ្ឋានសម្ភារៈនៅខ្វះខាតហើយអន់ខ្សោយ...។ ដើម្បីបន្តគិតគូរដល់ជំនាន់ក្រោយ ជួយបង្រួញខ្លីនូវគម្លាតរវាងតំបន់នានា មិនមែនត្រឹមតែ ត្រូវការសេចក្តីយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការងារ អប់រំប៉ុណ្ណោះទេ តែថែមទាំងត្រូវការភាពរួមដៃរួមកម្លាំងរបស់សង្គមទាំងមូលផងដែរ៕
ហ្វាងតឹម - កុងទ្វៀន - អានថាញ់ដាត

សំណើ