ពិធីកាត់សក់របស់ក្មេងស្រី ចាម បានី

ក្មេងៗ ស្រី ចាម បានី ត្រូវបានគ្រូចៅអធិការកាត់សក់ជាផ្លូវការ ក្មេងៗ ស្រី ចាម បានី ត្រូវបានគ្រូចៅអធិការកាត់សក់ជាផ្លូវការ

ក្នុងជីវភាពវប្បធម៌របស់សហគមន៍ជនជាតិ ចាម បានី ពិធីកាត់សក់ (ពិធី ការើហ៍) សម្រាប់ស្ត្រីភេទត្រូវបានផ្តោតការយកចិត្តទុកដាក់ជាពិសេស។

ពធកាតសករបសកមេងសរ ចាម បាន hinh anh 1ក្មេងៗ ស្រី ចាម បានី ត្រូវបានគ្រូចៅអធិការកាត់សក់ជាផ្លូវការ

ក្មេងៗ ស្រី ចាម បានី ពេលដល់អាយុពី ១០ ដល់ ១២ ឆ្នាំហើយសុទ្ធតែត្រូវប្រារព្ធពិធីកាត់សក់ដើម្បីបានទទួលស្គាល់ថាធំពេញវ័យ។ ពិធីកាត់សក់ប្រារព្ធឡើងក្រោមអធិបតីភាពនៃគ្រូចៅអធិការ (ពោគ្រូ ឬ អ៊ីមឹម)។ ដើម្បីត្រៀមរៀបចំពិធី ក្មេងស្រីបានពាក់អាវស្អាត ពាក់មាស ប្រាក់ ហើយត្រូវបានគ្រូចៅអធិការសូត្រធម៌ផ្តើមបើកពិធី។

ពធកាតសករបសកមេងសរ ចាម បាន hinh anh 2ក្មេងៗ ស្រី ចាម បានី អនុវត្តពិធីកិច្ចនៅក្នុងថ្ងៃសំខាន់ជាងគេបំផុតនៃពិធី

ជនជាតិ ចាម មានទស្សនទានថាបើមានស្រីគឺត្រូវតែមានប្រុសដើម្បីមានតុល្យភាពបានជានៅក្បែរក្មេងស្រីត្រូវតែមានក្មេងប្រុសអាយុ ៦ ខែក្នុងវង្សត្រកូលកាន់តំណែងជាពោឡាធិ។

ស្ត្រីវ័យចំណាស់ម្នាក់ (មូក ប៊ូហ៍) នឹងណែនាំក្មេងៗ ស្រីទៅងូតទឹកនៅជ្រោះទឹកធ្លាក់ សូត្រធម៌បួងសួង ទម្លាក់ផ្នួងសក់ហើយស្រោចទឹកមន្តមួយ បោយក្នុងបំណងប្រាថ្នាអោយប្រការអពមង្គលឧបទ្រពចង្រៃទាំងឡាយនឹងរសាត់បាត់ទៅ លាភសំណាង អ្វីៗ ល្អប្រពៃបំផុតនឹងមកជាមួយក្មេងៗ ស្រីទាំងនោះ។

ពធកាតសករបសកមេងសរ ចាម បាន hinh anh 3ម្លូស្លារបស់ក្មេងៗ ស្រី ចាម បានី សម្រាប់អញ្ជើញបុព្វបុរសសេពសោយ

បន្ទាប់ពីនោះ ក្មេងស្រីម្នាក់ៗ នឹងត្រូវបានគ្រូចៅអធិការដាក់អំបិលមួយគ្រាប់ចូលក្នុងមាត់ កាត់សក់មួយច្បិច ផឹកទឹកមួយក្រេបនិងញ៉ាំបាយដោយមានគ្រប់រសជាតិផ្អែម ហឹរ សាប ជូរ។ល។ ហើយត្រូវបានស្ត្រីវ័យចំណាស់ប្រទានអោយ មាន់ស្ងោរមួយចំហៀង។

ពិធីកាត់សក់ត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់ថាក្មេងៗ ស្រីបានធំពេញ វ័យហើយ ហើយបានប្រសិទ្ធិនាមត្រឹមត្រូវតាមពិធីកិច្ចសាសនា ក្លាយជាអ្នកកាន់សាសនា បានី។

ពធកាតសករបសកមេងសរ ចាម បាន hinh anh 4ក្មេងៗ ស្រី ចាម បានី ត្រូវបាននាំទៅងូតទឹកនៅជ្រោះទឹកធ្លាក់

ក្នុងពិធីកាត់សក់ ក្មេងៗ ស្រីថែមទាំងទទួលបានកាដូ អំណោយរបស់របរមានតម្លៃផ្សេងៗ ជាច្រើនទៀតដូចជាមាស ប្រាក់ ក្របី គោជាដើម ត្រៀមទុកសម្រាប់ រៀបមង្គលការនាពេលអនាគត៕

អត្ថបទនិងរូបថត៖  កៀវ ម៉ាយលី
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖  យ័ញឡើយ


សំណើ