ពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា

ប្រជានេសាទតំបន់សមុទ្រខេត្ត ក្វាងង៉ាយ មានពិធីបុណ្យប្រពៃណីផ្សារភ្ជាប់ជាមួយនឹងសមុទ្រជាច្រើនប៉ុន្តែវិសេសវិសាលបំផុតនោះគឺពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា នៅលើកោះជួរមុខ លី សឺន ក្នុងគោលបំណងឧទ្ទិសដឹងគុណជូនចំពោះវីរភាពកងទ័ពអង់អាច ក្លាហាន ហ្វាងសា ក្នុងកងសេនាជនសមុទ្រខាងជើងកាលពីជំនាន់ដើមបានឆ្លងកាត់លម្ហសមុទ្របោះសិលាចារឹកឋិតិភាពអំពី អធិបតេយ្យភាពសមុទ្រ កោះរបស់ វៀតណាម នៅលើប្រជុំកោះទាំងពីរ ហ្វាងសា និង ទ្រឿង សា។ល។

ពធគោរពវញញាណកខនធកងទព ហវាងសា hinh anh 1ពិធីកិច្ចបណ្តែតទូកនិងរូបនិមិត្តមនុស្សជំនួសជីវិតចេញទៅសមុទ្រ
ពធគោរពវញញាណកខនធកងទព ហវាងសា hinh anh 2ការផ្លុំខ្យងស័ង្ខនៅពេលនាំយករូបនិមិត្តមនុស្សជំនួសជីវិតចេញទៅសមុទ្រ

រយៈពេលកន្លងទៅមិនយូរប៉ុន្មាន នៅមណ្ឌលកេរដំណែលជាតិទីសក្ការបូជាភូមិ អានវិញ ស្រុក កោះ លី សឺន គណៈកម្មការបដិសណ្ឋារកិច្ចទីសក្ការបូជាភូមិ អានវិញ រួមជាមួយវង្សត្រកូលភូមិ អានវិញ បានចាត់តាំងពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា ក្នុងគោលបំណងឧទ្ទិសដឹងគុណជូនចំពោះវីរភាពកងទ័ពអង់អាចក្លាហានអតីតកាលបានធ្វើការវាស់វែងដំណើរតាមសមុទ្រ បោះបង្គោល សាងសង់ សិលាចារឹកអធិបតេយ្យភាពចំពោះប្រជុំកោះ ទាំងពីរ ហ្វាងសា និង ទ្រឿងសា។

ពធគោរពវញញាណកខនធកងទព ហវាងសា hinh anh 3ពិធីបូជាព្រះអាទិទេពនារាត្រីមុនពេលសុំសេចក្តីសុខចំពោះវិញ្ញាណក្ខន្ធកងសេនាជនសមុទ្រ ហ្វាងសា ត្រូវបានធ្វើឡើងដោយតំណាងគណៈកម្មការបដិសណ្ឋារកិច្ចនៃទីសក្ការបូជាភូមិ អានវិញ
ពធគោរពវញញាណកខនធកងទព ហវាងសា hinh anh 4ពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា ត្រូវបានវង្សត្រកូលនៅស្រុកកោះ លីសឺន ប្រារព្ធឡើងនៅកេរដំណែលជាតិនៃទីសក្ការបូជាភូមិ អានវិញ

ប្រព្រឹត្តឡើងក្នុងបរិយាកាសដ៏ស្រគត់ស្រគំ ពិធីនេះមានពិធីកិច្ចផ្សេងៗ ជាច្រើនដូចជា៖ ពិធីទទួល ពិធីដង្ហែ ពិធីព្រលែងរូបនិមិត្តមនុស្សជំនួសជីវិត ពិធីប្រណាំងទូក ទឺលិញ (សត្វទេពទាំងបួន) ជាដើម។

ពធគោរពវញញាណកខនធកងទព ហវាងសា hinh anh 5ការប្រារព្ធធ្វើពិធីកិច្ចជំនួសកងសេនាជននិងបាចអង្ករ អំបិលដល់រូបនិមិត្តមនុស្សជំនួសជីវិត
ពធគោរពវញញាណកខនធកងទព ហវាងសា hinh anh 6ក្រោយពីពិធីសែននៅទីសក្ការបូជាគឺពិធីកិច្ចបណ្តែតទូកនិងរូបនិមិត្តមនុស្សជំនួសជីវិតចេញទៅសមុទ្រ

យោងតាមលោក ត្រឹន កឿង អនុប្រធានគណៈកម្មការបដិសណ្ឋារកិច្ចនៃទីសក្ការបូជាភូមិ អានវិញ៖ "ហ្វាងសា ទ្រឿងសា ជារបស់ វៀតណាម។ ស្រុក លី សឺន ចាត់តាំងពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា ជារៀងរាល់ឆ្នាំគឺជាសក្ខីភាពបញ្ជាក់អធិបតេយ្យភាពមិនអាចមាននរណារំលោភបំពានរបស់ វៀតណាម នៅលើប្រជុំកោះទាំងពីរនេះបានឡើយ។ ពិធីនេះក៏បានអប់រំប្រពៃណីស្នេហាជាតិដល់កូនចៅបច្ចុប្បន្នកាលនិងអនាគតកាលបន្តថែរក្សាអធិបតេយ្យភាពសមុទ្រកោះ វៀតណាម"

ពធគោរពវញញាណកខនធកងទព ហវាងសា hinh anh 7ពិធីប្រណាំងទូក ទឺលិញ (សត្វទេពទាំងបួន) ជាពិធីកិច្ចមួយដែលមិនអាចខ្វះបានក្នុងពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា

ត្រូវបានវង្សត្រកូលនៅលើកោះ លី សឺន នៅតែបន្តរក្សាអស់រយៈពេលជាង ៤០០ ឆ្នាំកន្លងទៅ ពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា ត្រូវបានក្រសួង វប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីលំដាប់ថ្នាក់ជាតិក្នុងឆ្នាំ ២០១៣៕

អត្ថបទនិងរូបថត៖ ផាមកឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ


សំណើ