ពិធីសែនផ្នូររបស់ជនជាតិ ចាម បានី

ចំពោះជនជាតិ ចាម បានី នៅខេត្ត ប៊ិញធន់ ពិធីបុណ្យ រ៉ាមឺវ៉ាន ជាជំនឿដ៏យូរលង់ណាស់មកហើយ ជាឱកាសដើម្បីកូនចៅរំលឹកនឹកដល់បុព្វការីជន ជីដូនជីតា អ្នកដែលផ្តល់កំណើត និងបួងសួងសុំឱ្យភូមិនិគមសុខក្សេមក្សាន្ត ស្ដុកស្ដម្ភគ្រប់ៗ ផ្ទះ រដូវកាលអំណោយផលល្អ ប្រទេសជាតិសាន្តត្រាណ។

ចាប់ផ្តើមពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ មីនា ពិធីបុណ្យ រ៉ាមឺវ៉ាន ត្រូវបានប្រារព្ធឡើងដោយមានពិធីកិច្ចបន្តបន្ទាប់ជាច្រើនដូចជា៖ ពិធីសែនផ្នូរ ពិធីសែនបុព្វការីជន និងខែហូបបួសភាវនាធម៌ រ៉ាម៉ាដាន។ល។

ពធសែនផនររបសជនជាត ចាម បាន hinh anh 1ជនជាតិ ចាម នៅខេត្ត ប៊ិញធន់ ធ្វើពិធីកិច្ចសែនក្នុងពិធីសែនផ្នូរ

យោងតាមគ្រូចៅអធិការ ស៊ិចយឺ ប្រធានក្រុមប្រឹក្សាចៅអធិការសាសនា អ៊ីស្លាម បានី ខេត្ត ប៊ិញធន់ ពិធីសែនផ្នូរគឺជាពិធីកិច្ចសំខាន់បំផុតផ្តើមបើក សម្រាប់ពិធីបុណ្យ រ៉ាមឺវ៉ាន។ ក្នុងឱកាសនេះ ជនជាតិ ចាម បានី ទោះនៅឆ្ងាយឬជិតក៏សុទ្ធតែរៀបចំការងារដើម្បីត្រឡប់មកស្រុកកំណើតជួបជុំគ្រួសារ សែនបុព្វការីជនដែរ។

ពធសែនផនររបសជនជាត ចាម បាន hinh anh 2ក្នុងឱកាសពិធីបុណ្យ រ៉ាមឺវ៉ាន ជនជាតិ ចាម បានី ទោះបីនៅឆ្ងាយឬជិតក៏សុទ្ធតែរៀបចំការងារ ដើម្បីត្រឡប់ទៅស្រុកកំណើតជួបជុំគ្រួសារ សែនបុព្វការីជនដែរ

តាំងពីព្រលឹមភ្លាម ជនជាតិ ចាម បានី នាំគ្នាទៅកន្លែងបញ្ចុះសពដើម្បីសែនផ្នូរ។ បន្ទាប់ពីគ្រូចារ៍ (សាមីពិធីបុណ្យ) ធ្វើពិធីកាយខ្សាច់ ស្រោចទឹកលាងសម្អាតជម្រះមន្ទិលសៅហ្មងផ្នូរទាំងឡាយ វង្សត្រកូលនីមួយៗ រៀបចំគ្រឿងសំណែនរួមមាន៖ ម្លូស្លា បារី ទឹក នំនែក ស្ករគ្រាប់ជាដើម អង្គុយជាជួរៗ សូត្រធម៌ សែនឧទ្ទិសអញ្ជើញបុព្វការីជន។ល។ ប្រការដ៏ល្អឯក គឺផ្នូររបស់ជនជាតិ ចាម មិនសាងសង់ឱ្យមាំទាំទេ គ្រាន់តែពូនខ្សាច់ពីលើប៉ុណ្ណោះ ត្រូវបានសម្គាល់ដោយថ្មរាងមូលមួយដុំ រៀបជាជួរវែងៗ ស្មើៗ គ្នា។

ពធសែនផនររបសជនជាត ចាម បាន hinh anh 3បងប្អូនជនជាតិ ចាម រៀបចំសម្លៀកបំពាក់មុនពេលធ្វើពិធីសែនផ្នូរ

បន្ទាប់ពីសែនផ្នូររួច គ្រប់គ្រួសារទាំងអស់ត្រឡប់ទៅគេហដ្ឋានសែនបុព្វការីជនវិញ គ្រូ ចារ៍ ចូលអារាមដ្ឋានធ្វើពិធីខែហូបបួសភាវនាធម៌ រ៉ាម៉ាដាន។ មានលក្ខណៈវប្បធម៌ដ៏ល្អឯក ពិធីសែនផ្នូររបស់ជនជាតិ ចាម បានី រយៈពេលកន្លងទៅ បានទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរជិតឆ្ងាយយ៉ាងច្រើនកុះករ៕

អត្ថបទ៖ ហុងហៀវ  រូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យដោយ៖ អៀនថាញ់


សំណើ