ពិធីសែនអំណរស្រូវថ្មីរបស់ជនជាតិ យ៉ារ៉ាយ

ព្រឹទ្ធាចារ្យភូមិធ្វើជាសាមីដើមពិធីក្នុងទិវាជួបជុំលេងកម្សាន្ត ព្រឹទ្ធាចារ្យភូមិធ្វើជាសាមីដើមពិធីក្នុងទិវាជួបជុំលេងកម្សាន្ត

អោយតែឈានចូលដល់ដំណាច់ឆ្នាំ នៅពេលស្រូវ អង្ករមកដល់ជង្រុក ជនជាតិ យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ រៀបចំពិធីសែន អំណរស្រូវថ្មីម្ដងទៀត។

ពធសែនអណរសរវថមរបសជនជាត យារាយ hinh anh 1ចង្វាក់របាំ ស្វង ប្រពៃណីក្នុងវគ្គលេងកម្សាន្តនៃពិធីសែនអំណរស្រូវថ្មី

យោងតាមព្រឹទ្ធាចារ្យភូមិ ស៊ីវយ៉ន នៅភូមិ អ ឃុំ អៀវេ ស្រុក ជឺប្រុង (ខេត្ត យ៉ាឡាយ) ពិធីសែននេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះជនជាតិ យ៉ារ៉ាយ បានជាឆ្នាំ ណាអ្នកភូមិក៏សែនតបស្នងសងគុណដល់ យ៉ាង ដែរ

ទីកន្លែងដែលប្រារព្ធពិធីសែនអំណរស្រូវថ្មីគឺអាចជាចម្ការ ច្បារដំណាំ ជង្រុកស្រូវ ក្រុមគ្រួសារ ឬផ្ទះ រ៉ុង។

ពធសែនអណរសរវថមរបសជនជាត យារាយ hinh anh 2ព្រឹទ្ធាចារ្យភូមិធ្វើជាសាមីដើមពិធីក្នុងទិវាជួបជុំលេងកម្សាន្ត

តាមទំនៀម ទម្លាប់ប្រពៃណីជនជាតិ យ៉ារ៉ាយ ត្រៀបរៀបចំដើម នេវ ជាមួយ នឹងគ្រឿងសំណែនផ្សេងៗ ដូចជាអំបុក ឬអង្ករដែលទើបតែប្រមូលផលថ្មី មាន់អាំងមួយក្បាល ស្រាមួយឪទិន។

ជិតដល់ម៉ោងសែន ព្រឹទ្ធាចារ្យភូមិទូងស្គរមួយចប់ បន្ទាប់ពីនោះ ស្មូតគាថាបួងសួងប្រកាសដំណឹងដល់ យ៉ាង (ទេពារក្សស័ក្ដិសិទិ្ធ) អំពីសមិទ្ធផលទាំង ឡាយនៃឆ្នាំចាស់ បួងសួងសុំអោយភ្លៀងខ្យល់អំណោយផល ជីវភាពរស់នៅមានបានស្ដុកស្ដម្ភក្នុងឆ្នាំថ្មី។ សំឡេងគងឃ្មោះចប់ ព្រឹទ្ធាចារ្យភូមិយកឈាមមាន់មួយចំណែក ថ្លើមមាន់នៅឆៅ លាបលើសសរផ្ទះ រ៉ុង។

ពធសែនអណរសរវថមរបសជនជាត យារាយ hinh anh 3ជនជាតិ យ៉ារ៉ាយ សម្តែងប្រគំគងឃ្មោះ

ផ្នែកពិធីកិច្ចបញ្ចប់រួចរាល់ ជនជាតិ យ៉ារ៉ាយ ប្រមូលផ្តុំគ្នានៅក្រោមដំបូលផ្ទះរ៉ុង ប្រគំ គងឃ្មោះរាំកម្សាន្ត ញ៉ាំសាច់មាន់ ផឹកស្រាជាមួយគ្នា ហើយជូនពរគ្នាសុខភាពល្អ សាមគ្គី រដូវកាលថ្មីអំណោយផលទ្វេដង។

ពិធីសែនអំណរស្រូវថ្មីជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយក្នុងចំណោមលក្ខណៈវប្បធម៌ដ៏វិសេសវិសាលទាំងឡាយរបស់ជនជាតិ យ៉ារ៉ាយ នៅតែរក្សាទុកបានរហូតមក ទល់សព្វថ្ងៃនេះ។

ពធសែនអណរសរវថមរបសជនជាត យារាយ hinh anh 4ភ្ញៀវកិត្តិយសសោមនស្សរីករាយចូលរួមផឹកស្រាអេកជាមួយនឹងក្ដីស្រឡាញ់រាប់អានចំពោះភ្ញៀវរបស់សាមីដើមពិធីសែនអំណរស្រូវថ្មី

លក្ខណៈវប្បធម៌ពិសេសដាច់ដោយឡែកនេះចាំបាច់ត្រូវបានអភិរក្ស ថែរក្សា ផ្ទេរអោយជំនាន់កូនចៅបន្តពង្រីកប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ៕

អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ


សំណើ