ភូតឹន - បំណងប្រាថ្នាធ្វើមានពីសមុទ្រ

ដោយមានឆ្នេរសមុទ្រប្រវែង ៣៧ គីឡូម៉ែត្រ ភូតឹន គឺជាស្រុកមានសក្តានុពលអភិវឌ្ឍន៍ សេដ្ឋកិច្ចសមុទ្រនៃខេត្ត កាម៉ៅ។ ដើម្បីទាញយកសក្តានុពលនោះ ប៉ុន្មានឆ្នាំមកនេះ ភូតឹន បានដំណើរការដំណោះស្រាយជាច្រើនសំដៅទាក់ទាញប្រភពធនធានអនុវត្តកម្មបំណងប្រាថ្នាធ្វើមានពីសមុទ្រ...

ភតន - បណងបរាថនាធវើមានពសមទរ hinh anh 1បច្ចុប្បន្ន ភូតឹន មានទូកកប៉ាល់នេសាទប្រមាណ ៤០០ គ្រឿង។ រហូតមកទល់ពេលនេះ កប៉ាល់ទាំងអស់ដែលត្រូវដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរសុទ្ធតែសម្រេចរួចរាល់ហើយ

អនុវត្តគោលដៅកសាងតំបន់សមុទ្រនិងឆ្នេរសមុទ្រឱ្យក្លាយជាតំបន់

សេដ្ឋកិច្ចអភិវឌ្ឍប្រកបដោយភាពស្វាហាប់ ស្រុក ភូតឹន បានផ្ដល់អាទិភាព ផ្តោតសំខាន់ទៅលើការវិនិយោគក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធ ឆ្នេរសមុទ្រ។ ការរុករកនិងបណ្តុះចិញ្ចឹមវារីវប្បកម្មត្រូវបានចាត់ទុក ថាជាវិស័យ សេដ្ឋកិច្ច ដ៏សំខាន់មួយរបស់ស្រុក ភូតឹន។

បច្ចុប្បន្នទូទាំងស្រុកមាន ទូក កប៉ាល់ គ្រប់ប្រភេទជិត ៤០០ គ្រឿង ហើយមានផ្ទៃដីចិញ្ចឹមបណ្តុះ វារីវប្បកម្មជាង ៣៦.០០០ ហិកតា ក្នុងនោះចិញ្ចឹមបង្កងតាមបែបអតិប្រពលវប្បកម្មប្រមាណ ៩៦០ ហិកតា។ ត្រីមាសទី ១ ដើមឆ្នាំ ២០២៣ បរិមាណផលរុករកនិង បណ្តុះ ចិញ្ចឹមវារីវប្បកម្មសរុបរបស់ ភូតឹន សម្រេចបានជាង ៥.៧០០ តោន កើនឡើង ជិត ១៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

ភតន - បណងបរាថនាធវើមានពសមទរ hinh anh 2រុករកទាញយកសក្តានុពល ឧត្តមភាព ស្រុក ភូតឹន បង្កើតការលោតផ្លោះជាមួយនឹងយុទ្ធសាស្ត្រឈោងឈានឡើងពីសេដ្ឋកិច្ចសមុទ្រនាពេលអនាគត

អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវសេវាកម្មភស្តុភារមុខរបរត្រី ក្លាយជាច្រកសមុទ្រដ៏ណែនណាន់ តាន់តាប់ កាម៉ៅ បានលើកគម្រោងមេតំបន់ច្រកសមុទ្រ កាយដូយវ៉ាម នៅ ភូតឹន ជាបណ្តុំសេដ្ឋកិច្ច ជលផលតាមឆ្នេរសមុទ្រ។

សំដៅងាយស្រួលដល់ទូក កប៉ាល់ចេញចូលក្នុងដំណើរ ការរុករក និងនេសាទជលផល ភូតឹន ដំណើរការវិនិយោគ ស្តារនិងជីកច្រកទន្លេ កាយដូយវ៉ាម ផ្តើមពី នោះពង្រីកប្រសិទ្ធភាពតំបន់បោះយុថ្កានាវានេសាទត្រី។

ភតន - បណងបរាថនាធវើមានពសមទរ hinh anh 3ត្រីមាសទី ១ ដើមឆ្នាំ ២០២៣ ទិន្នផលរុករកនិងបណ្តុះចិញ្ចឹមវារីវប្បកម្មសរុបនៃស្រុក ភូតឹន បានកើនឡើងជិត ១៨ % បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២

ភូតឹន បានរៀបចំកំណត់រចនាសម្ព័ន្ធសេដ្ឋកិច្ចនៃតំបន់ចំនួន ៣ គឺសេដ្ឋកិច្ចសមុទ្រ ឆ្នេរ សមុទ្រនិងសេដ្ឋកិច្ចក្នុងស្រុក។ ក្នុងនោះ សេដ្ឋកិច្ចសមុទ្រផ្តោតលើការតាម ទិសដៅចេញទៅ លំហសមុទ្រ ធ្វើជាម្ចាស់នៃផ្ទៃនេសាទដ៏ធំ។

សេដ្ឋកិច្ចឆ្នេរសមុទ្រផ្តោតជាសំខាន់លើការ អភិវឌ្ឍវារីវប្បកម្មមានលក្ខណៈមុខព្រួញ ហើយអភិវឌ្ឍន៍ សេវាកម្មភស្តុភាររបរនេសាទត្រី។ សេដ្ឋកិច្ចក្នុងស្រុកពង្រីកគំរូផលិតកម្មសំយោគ កូនឈើកូនសត្វច្រើនប្រភេទស្របតាមប្រព័ន្ធអេកូឡូស៊ីប្រៃ - សាប - ភ្លាវ។

ភតន - បណងបរាថនាធវើមានពសមទរ hinh anh 4ផលិតផលពិសេសប្រចាំតំបន់ងៀតត្រីសំឡីដ៏ល្បីឈ្មោះនៃទីរួមស្រុកឆ្នេរកាយដូយវ៉ាម ស្រុក ភូតឹន

មានបរិស្ថានអំណោយផលសម្រាប់ការចិញ្ចឹមបង្កង ឧស្សាហកម្ម ការចិញ្ចឹមបង្កង អេកូឡូស៊ី... ត្រីមាសទី ១ ដើមឆ្នាំ ២០២៣ គ្រួសារចិញ្ចឹមបង្កងនៅ ភូតឹន បានជួសជុលឡើងវិញ ព្រលែងចិញ្ចឹមរដូវថ្មីលើផ្ទៃដីជាង ១៩០ ហិកតា ប្រមូលផលបានជិត ១០០ ហិកតា ទទួលបានទិន្នផលជាមធ្យម ២០ - ៤០ តោនក្នុងមួយហិកតា។

ភតន - បណងបរាថនាធវើមានពសមទរ hinh anh 5នៅទីរួមស្រុក កាយដូយវ៉ាម ស្រុក ភូតឹន កន្លែងមានភូមិរបរត្រីប្រពៃណីនៃខេត្ត កាម៉ៅ កំពុងតែមមាញឹករៀបចំផលិតផលត្រីងៀតមានគុណភាពដើម្បីនាំយកទៅទីផ្សារ
ភតន - បណងបរាថនាធវើមានពសមទរ hinh anh 6ការរុករកនិងបណ្តុះចិញ្ចឹមវារីវប្បកម្មនៅស្រុក ភូតឹន បានរួមចំណែកដំណោះស្រាយការងារធ្វើជូនកម្មករក្នុងស្រុកមួយចំនួនធំ
ភតន - បណងបរាថនាធវើមានពសមទរ hinh anh 7

មាត់សមុទ្រ កាយ ដូយវ៉ាម មានភាពងាយស្រួលខ្លាំងក្នុងការអភិវឌ្ឍសេវាភស្តុភាររបរត្រីសម្រាប់ក្លាយជាមាត់សមុទ្រដ៏ណែនណាន់តាន់តាប់

គ្រួសារចិញ្ចឹមបង្កងជាច្រើនទទួល បានប្រាក់ចំណេញពី ៣០០ លានដុងដល់ ១ ពាន់លានដុងក្នុងមួយរដូវ។ នេះជាកម្លាំង ចលករជំរុញឱ្យ ភូតឹន បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងឆ្នេរសមុទ្រ ហើយទន្ទឹមនឹងនោះ ក៏ត្រូវលើកកម្ពស់វិស័យរុករកនិងចិញ្ចឹមបណ្តុះវារីវប្បកម្ម ប្ដេជ្ញាចិត្ត ធ្វើមានពីសមុទ្ររួមចំណែកកសាងជនបទថ្មី នៅលើភូមិសាស្ត្រ៕

អត្ថបទ និងរូបថត៖ ហ្វុិញ អាញ់
បញ្ចូលទិន្នន័យដោយ៖ សឺនហេង


សំណើ