រតនវត្ថុ ចាម នៅលើដែនដី ប៊ិញឌិញ

រតនវត្ថុ ចាម នៅលើដែនដី ប៊ិញឌិញ

សារមន្ទីរចម្រុះខេត្ត ប៊ិញឌិញ កំពុងរក្សាទុកដាក់តាំងវត្ថុបុរាណចំនួន ៤ ដែលបានរដ្ឋាភិបាលទទួល ស្គាល់គឺជារតនវត្ថុជាតិ សុទ្ធតែជាវណ្ណកម្មចម្លាក់ដ៏ល្អឯករបស់ជនជាតិ ចាម ដែលមានអាយុកាលជិត ១.០០០ ឆ្នាំ រួមមាន៖ រូបចម្លាក់ លៀនទេពទេវីមហិង្សាសុរាម៌ទិនី (ត្រូវបានទទួលស្គាល់ឆ្នាំ ២០១៥) រូបចម្លាក់ លៀនព្រះព្រហ្ម (ត្រូវបានទទួលស្គាល់ឆ្នាំ ២០១៦) និងរូបចម្លាក់ លៀនពីរផ្ទាំងបក្សីគ្រុឌកំពុងសម្លាប់សត្វនាគ (ត្រូវបានទទួលស្គាល់កាលពីចុងឆ្នាំ ២០១៧)។

រតនវតថ ចាម នៅលើដែនដ បញឌញ hinh anh 1រតនវត្ថុជាតិរូបចម្លាក់លៀន ព្រះព្រហ្ម
រតនវតថ ចាម នៅលើដែនដ បញឌញ hinh anh 2រតនវត្ថុជាតិចម្លាក់លៀនរូបទេពទេវី មហិង្សាសុរាម៌ទិនី

បន្ទាប់ពីវត្ថុបុរាណត្រូវបានទទួលស្គាល់ជារតនវត្ថុជាតិភ្លាម សារមន្ទីរចម្រុះខេត្ត ប៊ិញឌិញ បានរៀបចំថ្មី ស៊ីជម្រៅនូវខ្លឹមសារនៃវត្ថុបុរាណទាំងនោះ ធ្វើបច្ចុប្បន្នភាពហើយដាក់បញ្ចូលទៅក្នុងកម្មវិធីអធិប្បាយឧទ្ទេសនាម ផ្តោតជាសំខាន់ទៅ លើការអធិប្បាយស៊ីជម្រៅ មានចំណុចលេចឡើងដើម្បីបង្កនូវភាពទាក់ទាញចំពោះភ្ញៀវ ជាពិសេសចំពោះបណ្ដាមុខសញ្ញាធ្វើការងារស្រាវ ជ្រាវ និស្សិតជាដើម ក្នុងគោលបំណង បង្កើនប្រសិទ្ធភាពក្នុងការឃោសនាផ្សព្វផ្សាយ ក៏ដូចជាលើកកម្ពស់តម្លៃបេតិកភណ្ឌរបស់រតនវត្ថុ។

រតនវតថ ចាម នៅលើដែនដ បញឌញ hinh anh 3រតនវត្ថុជាតិរូបចម្លាក់លៀនសត្វគ្រុឌកំពុងសម្លាប់សត្វនាគ
រតនវតថ ចាម នៅលើដែនដ បញឌញ hinh anh 4ភ្ញៀវទេសចរអញ្ជើញមកទស្សនារតនវត្ថុជាតិទាំងឡាយដែលកំពុងត្រូវបានរក្សាទុកនិងដាក់តាំងនៅសារមន្ទីរចម្រុះខេត្ត ប៊ិញឌិញ

វត្ថុបុរាណទាំង ៤ ដែលត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជារតនវត្ថុជាតិអាចចាត់ទុកជាវណ្ណកម្មដ៏អស្ចារ្យបំផុតក្នុងចម្លាក់ វិចិត្រសិល្បៈ ចាម ដែលមាន តែអញ្ជើញ មកកាន់ខេត្ត ប៊ិញឌិញ ប៉ុណ្ណោះ ទើបបានឃើញ បានគយគន់៕

ថាញ់ទុង


សំណើ