លេខាសាខាបក្សដ៏មានប្រជាប្រិយភាពនៃភូមិ បានយ៉ាង

បង ថែន វ៉ាន់ហៀន (ទីពីរពីស្តាំមក) អញ្ជើញទៅដល់គ្រួសារបក្ខជនវ័យចំណាស់នៅក្នុងភូមិដើម្បីសិក្សារៀនសូត្របទពិសោធន៍ចលនាប្រជាជន បង ថែន វ៉ាន់ហៀន (ទីពីរពីស្តាំមក) អញ្ជើញទៅដល់គ្រួសារបក្ខជនវ័យចំណាស់នៅក្នុងភូមិដើម្បីសិក្សារៀនសូត្របទពិសោធន៍ចលនាប្រជាជន

ដោយមានទឹកចិត្តខ្នះខ្នែងយកចិត្តទុកដាក់ក្នុងការកសាងស្រុកកំណើត បង ថែន វ៉ាន់ហៀន ជនជាតិ នុង លេខាសាខាបក្ស ប្រធានភូមិ បានយ៉ាង ឃុំ ទ្រុងសឺន ស្រុក អៀនសឺន (ខេត្ត ទ្វៀនក្វាង) បានខិតខំប្រឹងប្រែង ចលនាបងប្អូនជនជាតិលុបបំបាត់ទំនៀមទម្លាប់អន់ថយ ផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចជានិច្ច។

លេខាសាខាបកសដមានបរជាបរយភាពនៃភម បានយាង hinh anh 1បង ថែន វ៉ាន់ហៀន (នៅខាងឆ្វេង) ពិនិត្យមើលគុណភាពស្រូវក្រោយពេលប្រមូលផលរបស់ក្រុមគ្រួសារបងប្អូនជនជាតិមួយក្នុងភូមិ

ភូមិ បានយ៉ាង មានប្រជាជនចំនួន ៤៤ ក្រុមគ្រួសារ ១០០% ជាបងប្អូនជនជាតិ ភាគច្រើនជាជនជាតិ នុង។ ជាច្រើនឆ្នាំមុននេះ ដោយសារការយល់ដឹងមានកម្រិតបានជាបងប្អូនជនជាតិនៅទីនេះតែងតែត្រូវប្រឈមមុខជាមួយនឹងភាពអត់ឃ្លាន ភាពក្រីក្រ។

លេខាសាខាបកសដមានបរជាបរយភាពនៃភម បានយាង hinh anh 2បង ថែន វ៉ាន់ហៀន (នៅខាងស្តាំ) ចលនាបងប្អូនជនជាតិក្នុងភូមិឱ្យដាំនិងការពារព្រៃឈើ

នាឆ្នាំ ២០១៥ ត្រូវបានបោះឆ្នោតជ្រើសតាំងធ្វើជាលេខាសាខាបក្ស បង ហៀន បានអញ្ជើញទៅដល់ក្រុមគ្រួសារនីមួយៗ ដើម្បីចលនាអោយនាំយក កូនក្មួយស្ថិតក្នុងវ័យអាយុសិក្សាចូលសាលារៀន ព្រមទាំងសហការជាមួយនឹងបក្ខជនផ្សេងទៀតឃោសនាផ្សព្វផ្សាយអំពីការកសាងជីវភាពរស់នៅថ្មី លើកទឹកចិត្តបងប្អូនជនជាតិសកម្មក្នុងការដាំព្រៃឈើ ដាំពោត ចិញ្ចឹមក្របី ចិញ្ចឹមគោជាដើម កែលម្អប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន។

លេខាសាខាបកសដមានបរជាបរយភាពនៃភម បានយាង hinh anh 3បង ថែន វ៉ាន់ហៀន (ទីពីរពីស្តាំមក) អញ្ជើញទៅដល់គ្រួសារបក្ខជនវ័យចំណាស់នៅក្នុងភូមិដើម្បីសិក្សារៀនសូត្របទពិសោធន៍ចលនាប្រជាជន

បង ហៀន សំណេះសំណាលថា៖ "រូបមន្តសម្ងាត់របស់ខ្លួនខ្ញុំគឺធ្វើជាគំរូមុនសិនទៅ និយាយបានធ្វើបានគឺបងប្អូនជនជាតិតាមហើយ!"

រហូតមកទល់ពេលនេះ ១០០% កូនក្មួយក្នុងភូមិបានទៅសាលារៀនតាម វ័យអាយុត្រឹមត្រូវ ទំនៀមទម្លាប់អន់ថយជាច្រើនត្រូវបានលុបចោល ក្រុមគ្រួសារប្រជាជនជាង ៨០% ត្រូវបានទទួលស្គាល់ជាគ្រួសារវប្បធម៌។

លេខាសាខាបកសដមានបរជាបរយភាពនៃភម បានយាង hinh anh 4បង ថែន វ៉ាន់ហៀន (នៅខាងស្តាំ) ស្វែងយល់អំពីស្ថានការណ៍សិក្សារៀនសូត្ររបស់ក្មួយៗ សិស្សសាលានៅឯចំណុចសាលាក្នុងភូមិ បានយ៉ាង

លោក ង្វៀន វ៉ាន់យ៉ឹន លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិ ការប្រជាជនឃុំ ទ្រុងសឺន បានឲ្យដឹងថា៖ "ដោយមានភាពស្វាហាប់ ទឹកចិត្តខ្នះខ្នែងជានិច្ចកាល សមមិត្ត ហៀន បានជួយបងប្អូនជន ជាតិក្នុងភូមិរក្សាលំនឹងជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន ធានាបានល្អស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សក្តិសមជាគំរូល្អដើម្បីកម្មាភិបាល បក្ខជននិងប្រជាជននៅលើភូមិសាស្ត្រសិក្សារៀនសូត្រនិងយកតម្រាប់ធ្វើតាម"

អត្ថបទនិងរូបថត៖ វូ ក្វាងដាន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ


សំណើ

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និង សម្តេចតេជោ ហ៊ុន សែន៖ បង្កើតទំនាក់ទំនងមិត្តភាពសាមគ្គីភាពជាប្រពៃណីដ៏ថ្លៃថ្នូររវាងប្រជាជនទាំងពីរប្រទេសកាន់តែស៊ីជម្រៅ
កសិករខេត្ត និញធន់ ជំរុញយ៉ាងខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិតកម្ម
មោទនភាពតំបន់ដែនដីខេត្ត អានយ៉ាង
ការថែទាំនិងគ្រប់គ្រងហ្វូងត្រីចិញ្ចឹមក្នុងទ្រុងបែក្នុងរដូវភ្លៀងទឹកជំនន់
ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​ជីវភាពរស់នៅរបស់​ជន​ជាតិ​​ខ្មែរនៅ ​​វៀតណាម
ផ្នែកកសិកម្មខេត្ត ឡឹមដុង ចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល