វីរុសកូរ៉ូណាប្រភេទ Delta កំពុងរាតត្បាតពិភពលោក

បុគ្គលិកសុខាភិបាលយកវត្ថុសំណាកមកវិភាគដើម្បីរកវីរុសកូវីដ-១៩ អោយប្រជាជននៅ Guwahati រដ្ឋ Assam ប្រទេស ឥណ្ឌា នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២១។ រូបថត៖ THX/TTXVN បុគ្គលិកសុខាភិបាលយកវត្ថុសំណាកមកវិភាគដើម្បីរកវីរុសកូវីដ-១៩ អោយប្រជាជននៅ Guwahati រដ្ឋ Assam ប្រទេស ឥណ្ឌា នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២១។ រូបថត៖ THX/TTXVN

តាមការបញ្ជាក់ពីប្រធានវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) វីរុសកូរ៉ូណាបំប្លែងខ្លួន Delta ដែលគេរកឃើញដំបូងនៅ ឥណ្ឌា ឥឡូវកំពុងក្លាយជាវីរុសកូរ៉ូណាដែលលេចចេញពាសពេញពិភពលោក។

វរសករណាបរភេទ Delta កពងរាតតបាតពភពលោក hinh anh 1

បុគ្គលិកសុខាភិបាលយកវត្ថុសំណាកមកវិភាគរកវីរុសកូវីដ-១៩ អោយប្រជាជននៅ Guwahati រដ្ឋ Assam ប្រទេស ឥណ្ឌា នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២១។ រូបថត៖ THX/TTXVN

អង់គ្លេស បានរាយការណ៍កំណើននៃការឆ្លងវីរុស Delta នៅពេលមន្ត្រីសុខាភិបាលជាន់ខ្ពស់ អាឡឺម៉ង់ បានព្យាករណ៍ថា វីរុសនេះនឹងក្លាយជាប្រភេទវីរុសគ្របប្រទេសលោកយ៉ាងឆាប់រហ័ស ទោះជាមានការចាក់វ៉ាក់សាំងកាន់តែច្រើនឡើង។

ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលវិមាន ក្រឹមឡាំង របស់ រុស្ស៊ី បានបន្ទោសកំណើននៃការឆ្លងកូវីដ-១៩ ទៅលើការស្ទាក់ស្ទើររបស់ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងនិង “លទ្ធិបដិវត្តន៍” បន្ទាប់ពីមើលឃើញការឆ្លងខ្ពស់បំផុតនៅក្រុង មូស្គូ ភាគច្រើនបង្កឡើងដោយវីរុស Delta ជាហេតុនាំអោយមានការភ័យខ្លាចអំពីការផ្ទុះកូវីដនៅរលកទី ៣។

ប្រធានវិទ្យាសាស្ត្ររបស់អង្គការ WHO លោក ស្វាមីណាថាន បានថ្លែងក្នុងសន្និសីទកាសែតមួយថា “ វីរុសប្រភេទ Delta នេះកំពុងនៅលើផ្លូវឆ្ពោះទៅត្រួតត្រាលើវីរុសកូរ៉ូណាប្រភេទផ្សេងៗ នៅទូទាំងពិភពលោកដោយសារតែអត្រាចម្លងខ្លាំងរបស់វា”។

ពួកមន្ត្រី WHO បាននិយាយថា ទ្វីបអាហ្វ្រិកនៅតែជាតំបន់គួរអោយព្រួយបារម្ភ ទោះជាវាតំណាងអោយការឆ្លងកូវីដ-១៩ ថ្មីនៅទូទាំងពិភពលោក តែ ៥ ភាគរយនិងស្លាប់តែ ២ ភាគរយ។ ករណីឆ្លងថ្មីនៅក្នុងប្រទេស ណាមីប៊ី សេរ៉ាឡេអូន លីបេរីយ៉ា និង រ្វ៉ាន់ដា បានកើនមួយជាពីរក្នុងប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  សិរីសួស្តី


សំណើ

Apple ​បញ្ចេញ​បន្ទះ​ឈីប​លឿន​ជាង​មុន កុំព្យូទ័រ​យួរដៃថ្មី MacBook Pro និងកាសឥតខ្សែ Airpods
Range Rover ​អគ្គិសនី​ចាប់ផ្តើម​បង្ហាញខ្លួន នឹង​ដាក់លក់​លើ​ទីផ្សារ​នៅ​ឆ្នាំ ​២០២៤
កិច្ចប្រជុំកំពូល អាស៊ាន គូសបញ្ជាក់លើតួនាទីមជ្ឈភាពរបស់ អាស៊ាន ក្នុងតំបន់ លើកស្ទួយកិច្ចសហប្រតិបត្តិការពហុភាគី
កិច្ចប្រជុំកំពូល អាស៊ាន ឆ្នាំ ២០២១ ឆ្នោះទៅរកតំបន់មួយប្រកបដោយវិបុលភាព រីកចម្រើន
អវកាសយានិក​កំពុង​យក​វាល​ខ្សាច់​ អ៊ីស្រាអែល ​ពិសោធន៍​ជីវិត​ពិត​លើ​ភព​ព្រះ​អង្គារ​
WHO ​ព្រមាន​ថា ប្រៀប​ឈ្នះ​ដែល​ទទួល​បាន​យ៉ាង​លំបាក​លើកូ​វីដ​-១៩​ កំពុង​ជួប​ហានិភ័យ ខណៈ​មេរោគ Delta​ ឆ្លង​រាលដាល​យ៉ាង​រហ័ស​