ស្រុក ម៉ុកចូវ អភិវឌ្ឍដំណាំឈើហូបផ្លែលើតំបន់ដីចំណោត

ស្រុក ម៉ុកចូវ អភិវឌ្ឍដំណាំឈើហូបផ្លែលើតំបន់ដីចំណោត

ផ្តើមពីគោលការណ៍អភិវឌ្ឍន៍ដំណាំហូបផ្លែលើតំបន់ដីចំណោតរបស់ខេត្ត សឺនឡា ស្រុក ម៉ុកចូវ បានជំរុញយ៉ាងខ្លាំងក្លាការផ្លាស់ប្តូរពីផ្ទៃដីដាំដំណាំស្បៀងដែលផ្តល់ទិន្នផលទាបងាកមកដាំដំណាំហូបផ្លែផ្តល់ទិន្នផលខ្ពស់វិញ។

សរក មកចវ អភវឌឍដណាឈើហបផលែលើតបនដចណោត hinh anh 1ខេត្ត សឺនឡា មានគោលការណ៍អភិវឌ្ឍន៍ដំណាំហូបផ្លែនៅលើតំបន់ដីចំណោត រួមចំណែកជំរុញយ៉ាងខ្លាំងក្លាការផ្លាស់ប្តូរពីផ្ទៃដីដាំដំណាំស្បៀងដែលផ្តល់ទិន្នផលទាបងាកមកដាំដំណាំហូបផ្លែផ្តល់ទិន្នផលខ្ពស់វិញ

មកទល់ពេលនេះ ម៉ុកចូវ មានចម្ការដំណាំហូបផ្លែពិសេសដោយឡែករាប់ពាន់ហិកតា ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅនិងប្រាក់ចំណូលអោយបងប្អូនជនជាតិ។

លោក ត្រឹនស៊ន់ថាញ់ ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក ម៉ុកចូវ មានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នស្រុកមានចម្ការដំណាំហូបផ្លែជាង ៩.០០០ ហិកតា បរិមាណផលផ្លែស្រស់ជិត ៤ ម៉ឺនតោន តម្លៃផលិតក្នុងមួយហិកតាដីកសិកម្មសម្រេចបានជាង ៥០ លានដុងកើនជាង ១០ លានដុងក្នុងមួយហិកតាបើប្រៀបធៀបនឹងឆ្នាំ ២០១៥។

សរក មកចវ អភវឌឍដណាឈើហបផលែលើតបនដចណោត hinh anh 2ស្រុក ម៉ុកចូវ មានដំណាំហូបផ្លែពិសេសដោយឡែករាប់ពាន់ហិកតាដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅនិងប្រាក់ចំណូលអោយបងប្អូនជនជាតិ

ប្រជាកសិករជាច្រើននៅក្នុងស្រុកចេះប្រើប្រាស់ផ្ទះសំណាញ់និងបច្ចេកវិទ្យាស្រោចទឹកសំចៃសម្រាប់ដាំដំណាំហូបផ្លែ។

ជាមួយវិធីសាស្រ្តនេះ ម៉ុកចូវ សំដៅឆ្ពោះទៅរកការកកើតនូវតំបន់ឯកវប្បកម្មដំណាំហូបផ្លែអនុវត្តបច្ចេកវិទ្យាខ្ពស់មួយ ដោយមានតំណភ្ជាប់រវាងផលិតកម្មទីផ្សារនិងការកែច្នៃផលិតផល។

សរក មកចវ អភវឌឍដណាឈើហបផលែលើតបនដចណោត hinh anh 3ដំណាំមៀនដែលបានដាំនៅលើតំបន់ដីចំណោតពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ហើយជាមុខទំនិញមួយក្នុងចំណោមមុខទំនិញកសិផលនាំចេញរបស់ខេត្ត សឺនឡា

ស្រុករំពឹងថា ជាមួយនឹងប្រភេទផ្លែឈើផ្សេងៗ ជាច្រើនមានគុណភាពខ្ពស់ ម៉ុក ចូវ នឹងរួមចំណែកក្នុងការជំរុញវិស័យកសិកម្ម ខេត្ត សឺនឡា អភិវឌ្ឍដោយចីរភាព៕

អត្ថបទនិងរូបថត៖ ង្វៀនគឿង - ក្វាងក្វៀត


សំណើ