សុវតិ្ថភាពជីវសាស្ត្រក្នុងការចិញ្ចឹមគោយកទឹកដោះ

សុវតិ្ថភាពជីវសាស្ត្រក្នុងការចិញ្ចឹមគោយកទឹកដោះ

សុវតិ្ថភាពជីវសាស្រ្តក្នុងការចិញ្ចឹមសត្វគឺបណ្តាវិធានការបច្ចេកទេសសំដៅ ទប់ស្កាត់និងកាត់បន្ថយការឆ្លងរាលដាលមេរោគនៃបណ្តាភ្នាក់ងារជីវសាស្ត្រ។

សវតថភាពជវសាសតរកនងការចញចមគោយកទកដោះ hinh anh 1ប្រភពចំណីស្រស់បៃតងសម្រាប់អោយគោយកទឹកដោះត្រូវធានាអនាម័យ មិនត្រូវជ្រាបជាតិពុលនៃថ្នាំការពាររុក្ខជាតិ...

ខាងក្រោមនេះគឺជាវិធានការណ៍សុវតិ្ថភាពជីវសាស្រ្តក្នុងការចិញ្ចឹមគោយកទឹកដោះ៖
* ការរៀបចំទ្រុង ក្រោល៖
ត្រូវនៅឃ្លាតឆ្ងាយពីផ្លូវគមនាគមន៍ ពីតំបន់លំនៅដ្ឋាន ពីប្រភពទឹកប្រើប្រាស់ មានប្រភពទឹកស្អាត កម្រាលក្រោលកុំរលីងរលោងពេក ងាយបង្ហូតទឹកចេញ។

រណ្តៅសម្លាប់មេរោគ អាងស្តុកឲ្យទឹករងរណ្តៅផ្អាប់ជីកំប៉ុស្ត៍និងតំបន់ធ្វើប្រព្រឹត្តកម្មទឹក កាកសំណល់ចាំបាច់ត្រូវរៀបចំដាក់នៅទីតាំងសមស្រប។
* ការជ្រើសរើសកូនពូជនិងការគ្រប់គ្រងពូជ៖
កូនពូជត្រូវមានប្រភពច្បាស់លាស់ ធានាគុណភាព បំពាក់លេខនៅត្រចៀកដើម្បីងាយស្រួលក្នុងការតាមដានមើល។
* អនាម័យក្នុងការចិញ្ចឹមសត្វ៖
យ៉ាងតិចបំផុត ២ សប្តាហ៍/ម្តងត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញក្រោលនិងតំបន់ចិញ្ចឹមសត្វ។

អ្នកពីខាងក្រៅចូលទៅកសិដ្ឋានចិញ្ចឹមសត្វត្រូវតែអនុវត្តបណ្តាវិធានការសម្លាប់មេ រោគកម្ចាត់ជាតិពុល។

ជារៀងរាល់ថ្ងៃ អ្នកចិញ្ចឹមសត្វត្រូវងូតទឹកនិងសម្អាត រោមឲ្យ គោ ជាពិសេសគឺនៅថ្ងៃក្តៅ។
* ការគ្រប់គ្រងចំណី ទឹកផឹកនិងទឹកធ្វើអនាម័យ៖
ចំណីត្រូវតែធានាគុណភាពហើយត្រូវបានរក្សាទុកនៅកន្លែងស្ងួតស្រឡះ។

ចំណីបៃតងស្រស់អោយគោយកទឹកដោះមិនអោយមានលាយឡំនឹងជាតិកខ្វក់ កម្ទេចលោហធាតុ មិនជ្រាបជាតិពុលនៃថ្នាំការពាររុក្ខជាតិ...។

ប្រភពទឹកត្រូវតែស្អាត ជៀសវាងជ្រាបជាតិពុល ជ្រាបជាតិកខ្វក់។
* ការគ្រប់គ្រងហ្វូងគោយកទឹកដោះ៖
សត្វគោដែលទើបតែទិញមកត្រូវដាក់ចិញ្ចឹមដាច់ដោយឡែកដើម្បីឱ្យគោធ្លាប់ជាមួយនឹងរបបចំណីនិងប្រព័ន្ធទ្រុង ក្រោលដែលបានសម្លាប់មេរោគកម្ចាត់ពន្លកជំងឺ។

យកចិត្តទុកដាក់តាមដានរាល់អាការៈមិនប្រក្រតីរបស់គោ។
* ការគ្រប់គ្រងអនាម័យនៃការរឺតទឹកដោះ៖
ចាំបាច់ត្រូវមានរោងរឺតទឹកដោះនៅដាច់ដោយឡែក មានទំហំដីគ្រប់គ្រាន់ មានគ្រប់ពន្លឺ ប្រភពទឹកស្អាត សុវត្ថិភាព ឧបករណ៍រឺតទឹកដោះនិងអ្នករឺតទឹកដោះគោត្រូវតែធានាអនាម័យ សុខភាពល្អ។

គោដែលមានសុខភាពល្អរឺតយកទឹកដោះមុន គោមិនគ្រប់ស្តង់ដារដាក់ដោយឡែកដើម្បីរឺតយកទឹកដោះក្រោយ។

ទឹកដោះត្រូវបានដាក់ក្នុង ធុងដឹកជញ្ជូនហើយបញ្ជូនទៅកន្លែងប្រមូលទិញក្នុងរយៈពេលខ្លីបំផុត។
* ការគ្រប់គ្រងជំងឺ៖
នៅពេលព្យាបាលជំងឺ ចាំបាច់ត្រូវកត់ត្រាព័ត៌មានឲ្យបានគ្រប់គ្រាន់អំពីជំងឺ ឈ្មោះថ្នាំ រង្វាល់ថ្នាំ មូលហេតុប្រើថ្នាំ ពេលវេលាប្រើថ្នាំ អ្នកព្យាបាលពេលឈប់ប្រើថ្នាំ។

សវតថភាពជវសាសតរកនងការចញចមគោយកទកដោះ hinh anh 2គោពូជដែលបាននាំចូលត្រូវតែមានប្រភពដើមច្បាស់លាស់ ធានាគុណភាព បំពាក់លេខនៅត្រចៀកដើម្បីងាយក្នុងការតាមដាន

* ការរក្សាទុកនិងការប្រើប្រាស់ថ្នាំបសុពេទ្យ៖
ការប្រើប្រាស់ថ្នាំនិងវ៉ាក់សាំងត្រូវតែអនុវត្តតាមការណែនាំរបស់ស្ថាប័នពេទ្យសត្វ កម្មាភិបាលពេទ្យសត្វនិងផលិតករ ធានាលក្ខខណ្ឌគ្រប់គ្រងរក្សាទុក។
* ការបង្ការនិងព្យាបាលជំងឺ៖
ការបង្ការជំងឺ៖ ពិនិត្យសុខភាពតាមកាលកំណត់និងមានកាលវិភាគចាក់វ៉ាក់សាំងបង្ការជំងឺ។

ការព្យាបាលជំងឺ៖ ត្រូវតែដាក់នៅដាច់ដោយឡែកដើម្បីបង្ការការឆ្លងរាលដាលនៅពេលគោមានអាការៈកើតជំងឺ។

បើសិនព្យាបាលត្រូវតែកត់ត្រាទុករាល់ព័ត៌មានទាក់ទងដល់ដំណើរការនៃការព្យាបាល៕

អត្ថបទនិងរូបថត៖ វ៉ាន់ដាក់ - អានថាញ់ដាត


សំណើ