ហាណូយ​ ​ជាមួយនឹង​កម្មវិធី​ ​"​ឃុំ​មួយ​ផលិតផល​មួយ​"

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ ​ហាណូយ​ ​លោក​ ​ង្វៀ​នវ៉ាន់​ស៊ឺវ​ ​និង​បណ្ដា​ប្រតិភូ​បាន​អញ្ជើញ​ទស្សនា​ស្ដ​ង់​ដាក់​តាំង​ផលិតផល​ ​របស់​គណៈប្រតិភូ​ ​ហាណូយ​ ​នៅ​ពិធី​តាំងពិព័រណ៍​អន្តរជាតិ​ឃុំ​មួយ​ផលិតផល​មួយឆ្នាំ​ ​២០១៩​

ជាមួយនឹងរាប់រយភូមិរបរប្រពៃណីនិងមុខទំនិញកសិផលជាច្រើន ផលិតផលពិសេសប្រចាំតំបន់ថ្នាក់ជាតិ ថ្នាក់តំបន់... ប្រសិនបើ ហាណូយ ចេះរុករកធ្វើអាជីវកម្ម ពង្រីកបានល្អនឹងរួមចំណែកដ៏សំខាន់ក្នុងកិច្ចដំណើរការកម្មវិធី "ឃុំមួយផលិត ផលមួយ"។
ផលិតផល​សូត្រ​នៅ​ភូមិ​ ​វ៉ា​នភុ​ក​ ​(​ហាណូយ​)​ ​ត្រូវ​បាន​ដាក់​តាំងនៅ​ពិធី​តាំងពិព័រណ៍​អន្តរជាតិ​ឃុំ​មួយ​ផលិតផល​មួយ​ ​ឆ្នាំ​ ​២០១៩​

មុខរបរ​ត្បាញ​ផ្តៅ​ឫស្សី​នៅ​ភូមិ​ ​ភូ​វិញ​ ​នៃ​ឃុំ​ ​ភូងៀ​ ​ស្រុក​ ​ជឿង​មី​ ​ជាមុ​ខរ​បរ​មួយ​ក្នុងចំណោម​មុខរបរ​សិប្បកម្ម​ប្រពៃណី​ដ៏​ល្បីល្បាញ​របស់​ ​ហាណូយ​

ដើម្បីអនុវត្តល្អកម្មវិធី "ឃុំមួយផលិតផលមួយ" ថ្មីៗនេះ ហាណូយ បានចង្អុលបង្ហាញនិងណែ នាំអោយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ហាណូយ ធ្វើជាអធិបតី សហការនឹងការិយាល័យសម្របសម្រួលកសាងជនបទថ្មីទីក្រុងកសាងគម្រោងនៃកម្មវិធី "ឃុំមួយផលិតផលមួយ" របស់ ហាណូយ។
មុខរបរ​ប៉ាក់​បាន​ឈាន​ដល់កម្រិត​ដ៏​ប្រណីត​ហើយ​បច្ចេកទេស​ដ៏​ចំណាន​គឺ​គ្មាន​កន្លែងណា​អាច​ប្រៀបផ្ទឹម​បាន​នឹង​អ្នកភូមិ​ ​ក្វឹ​ត​ដុង​ ​នៅ​ឃុំ​ ​ក្វឹ​ត​ដុង​ ​ស្រុក​ ​ធឿង​ទិន​ ​(ហាណូយ​)​ ​បាន​ឡើយ​

គោលដៅ​នៃ​កម្មវិធី​នេះ​គឺ​ធ្វើ​បមា​ណី​កម្ម​តិច​បំផុត​ក៏​ ​៥០​%​ ​នៃ​ផលិតផល​ភូមិ​​របរ​ផ្នែក​កសិកម្ម​ដែល​មាន​​ស្រាប់​ ​ទន្ទឹម​នឹង​នោះ​ពង្រឹង​សុក្រឹតការ​ចាត់តាំង​ ​ផលិតកម្ម​តាម​ទិសដៅ​តំណ​ភ្ជាប់​រវាង​ផលិតករ​ជាមួយនឹង​សហករណ៍​និង​​អាជីវករ​ ដំណើរការ​អនុវត្ត​ពី​ ​១០​ ​ដល់​ ​២០​ ​ភូមិ​វប្បធម៌​ ​ភូមិ​របរ​ ទេសចរណ៍​.​.​.​៕​
ហ្វាងក្វាង – ភុកថាញ់

សំណើ