កាលពី ៥០ ឆ្នាំមុន (ខែ ធ្នូ ឆ្នាំ ១៩៧២ - ខែ ធ្នូ ឆ្នាំ ២០២២) ក្នុងអំឡុង ១២ ថ្ងៃនិងយប់តស៊ូ ប្រយុទ្ធយ៉ាង អង់អាច មោះមុត ឈ្លាសវៃ ច្នៃប្រឌិត កងទ័ពនិងប្រជាជន យើងបានវាយអោយបរាជ័យទាំង ស្រុងនូវការវាយឆ្មក់ ជាយុទ្ធសាស្ត្រតាមផ្លូវអាកាសទ្រង់ទ្រាយធំមិនធ្លាប់មាននៃចក្រពត្តិ អាមេរិក បានបង្កើត ឡើងនូវជ័យជម្នះ "ហាណូយ - ដៀនបៀនភូ លើដែនអាកាស"។
ជ័យជម្នះ "ហាណូយ - ដៀនបៀនភូ លើដែនអាកាស" គឺជា សញ្ញាសំគាល់ដ៏ត្រចះត្រចង់ ជានិមិត្ត រូបដ៏ភ្លឺចិញ្ចែងចិញ្ចាច អំពីលទ្ធិវីរភាពបដិវត្តន៍នៅកាលៈ ទេសៈមួយមានលក្ខណៈ ចំណុចរបត់នៃដំណើរវិវឌ្ឍន៍ស្ទើរតែទាំង ស្រុងក្នុងកិច្ចការ តស៊ូប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក សង្គ្រោះជាតិ នៃប្រជាជាតិយើង។

ជ័យជម្នះបានរួមចំណែកការពារ ភូមិភាគខាងជើងសង្គមនិយមយ៉ាងរឹងមាំ ថែរក្សារឹងមាំ សមិទ្ធិផលបដិវត្តន៍ បង្ខំ ចក្រពត្តិ អាមេរិក ត្រូវតែចុះហត្ថលេខា លើកិច្ចព្រមព្រៀង ប៉ារីស ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ១៩៧៣ បញ្ចប់សង្គ្រាមនៅ វៀតណាម រួមចំណែកយ៉ាងសំខាន់ ចូលក្នុងមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះភូមិ ភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមប្រទេសជាតិ។


ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ជ័យជម្នះ "ហាណូយ - ដៀនបៀនភូ លើដែនអាកាស" រួមគ្នាសម្លឹងមើលឡើង វិញបណ្តារូបភាពកាលពី ៥០ ឆ្នាំមុនជាថ្មីម្តងទៀតដើម្បី អោយមនុស្សជំនាន់បច្ចុប្បន្នឈ្វេងយល់ បង្ហាញអោយ ឃើញច្បាស់នូវទំនួលខុសត្រូវចំពោះ ប្រវត្តិសាស្ត្រចំពោះ ប្រទេសជាតិបច្ចុប្បន្ននិងអនាគតកាល៕
ផលិតដោយ៖ ធូហាយ