នៅចំពោះមុខស្ថានភាពប្រភពឱសថដ៏មានតម្លៃនៅមូលដ្ឋានត្រូវរុករកអាជីវកម្មដោយអាណាធិបតេយ្យនោះ លោក វីវ៉ាន់ពៀន ប្រធានឃុំ តាមលឺ ស្រុក ក្វាន សឺន (ខេត្ត ថាញ់ហ្វា) បាននាំមុខក្នុងការអភិវឌ្ឍទម្រង់រូបភាពដាំរុក្ខជាតិឱសថ គួបផ្សំនឹងដាំឫស្សីពក។

រយៈកាលមុននេះ ៥ ឆ្នាំ លោក វីវ៉ាន់ពៀន ចាប់ផ្តើមសាកល្បងបណ្ដុះពូជដំណាំ Morinda officinalis How និងរុក្ខជាតិឱសថមួយចំនួនផ្សេងទៀត។

ពុះពារនឹងក្ដីលំបាកលំបិនជាច្រើនមកទល់ពេលនេះ គាត់មានផ្ទៃដីដាំរុក្ខជាតិ ឱសថដ៏មានតម្លៃទំហំជាង ៥ ហិកតាដូចជា៖ ប្រទាលត្នោតចោត Morinda officinalis How... និងថ្នាលបណ្តុះកូនឈើទំហំ ២ ហិកតា។

ពីប្រភពឱសថនេះ លោក វីវ៉ាន់ពៀន បច្ចុប្បន្នមានប្រាក់ចំណូលប្រមាណ ៥០០ លានដុងក្នុងមួយឆ្នាំ ព្រមទាំងបង្កើតការងារធ្វើឲ្យពលករនៅមូលដ្ឋានជិត ២០ នាក់។

ដើម្បីរក្សានិងការពារប្រភពរុក្ខជាតិឱសថដ៏មានតម្លៃនេះ លោក វីវ៉ាន់ពៀន នៅទាំងចលនាណែនាំបងប្អូនជនជាតិយ៉ាងសកម្មក្នុងឃុំដើម្បីអភិវឌ្ឍការដាំរុក្ខជាតិឱសថ រួមចំណែកនាំឃុំក្រីក្រ តាមលឺ ក្លាយជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅតំបន់ព្រំប្រទល់៕
អាញ់ដាវ - ហ្វាងហា