អ្នករក្សា "ព្រលឹង" ស្ថាបត្យកម្មខ្មែរណាមបូ


ក៏ប៉ុន្តែ រហូតដល់ពេលចូលរួមស្ដារនិងជួសជុលវត្ត មហាទប់ កាលឆ្នាំ ២០០៩ ទើបគាត់មានឈ្មោះបោះសម្លេងពិតប្រាកដ។ ក្នុងគោលបំណងសម្រេចបានល្អបំផុតនូវភារកិច្ច គាត់បានធ្វើដំណើរទៅគ្រប់ខេត្តនៅភាគខាងត្បូង (ណាមបូ) ដើម្បីសិក្សាស្រាវជ្រាវរាល់ក្បាច់រចនាដែលប្រកបដោយលក្ខណៈពិសេសនៃវប្បធម៌ស្ថាបត្យកម្មរបស់ជនជាតិខ្មែររួចអនុវត្តទៅក្នុងការស្តារនិងជួសជុលវត្ត មហាទប់ ឡើងវិញ។ បងប្អូនជនជាតិខ្មែរនរណាក៏ទទួលស្គាល់ថាវត្តមហាទប់ថ្មីដូចបេះបិទនឹងវត្ត មហាទប់ចាស់ដែរ។

ស្វែងយល់ពីក្បាច់រចនា ទាំងឡាយប្រកបដោយលក្ខណៈពិសេសនៃវប្បធម៌និងស្ថាបត្យកម្មរបស់ជនជាតិខ្មែរ

ព្រះវិហារនៃវត្តខ្មែរនៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាមត្រូវបានសិប្បករ លីលេត កសាងដោយយកចិត្តទុកដាក់តាំងពីការងារដ៏ល្អិតល្អន់បំផុត

មកដល់បច្ចុប្បន្ននេះ សិប្បករ លីលេត បានកសាងនិងជួសជុលវត្តរាប់រយខ្នងដែលដិតដោយស្នាមនៃ​ស្ថាបត្យកម្មនិងវប្បធម៌ជនជាតិខ្មែរ ក្នុងនោះ មានសំណង់បង្កបាននូវកិត្តិសព្ទខ្ចរខ្ចាយលើសកលលោកទៀតផង៕
 
សិប្បករ លីលេត តែងរំលឹកខ្លួនឯងថាធ្វើយ៉ាងណា
រក្សាអោយបាន “ព្រលឹង” នៃសំណង់ស្ថាបត្យកម្មជនជាតិខែ្មរ
 
សិប្បករ លីលេត ឧទ្ទេសនាមនូវក្បាច់រចនា តុបតែងលំអនៅក្នុងវត្តខ្មែរដល់យុវមិត្តទាំងឡាយ
 

សំណើ