អ្នកអភិរក្សនិងអភិវឌ្ឍសំពត់សូត្រ វៀតណាម

លោកស្រី ផាន ធីធន់ នៅឃុំ ភុងសា ស្រុក មីឌឹក (ហាណូយ) គឺជាមនុស្សឧស្សាហ៍ព្យាយាម មានភាពច្នៃប្រឌិត ពោរពេញដោយកម្លាំងក្លៀវក្លាក្នុងពលកម្ម ផលិតកម្ម តែងតែនឹកគិតក្នុងចិត្តអំពីការអភិវឌ្ឍមុខរបរប្រពៃណីនិងបង្កើតការងារធ្វើជូនពលករនៅជនបទ លោកស្រី ផាន ធីធន់ នៅឃុំ ភុងសា ស្រុក មីឌឹក (ហាណូយ) គឺជាមនុស្សឧស្សាហ៍ព្យាយាម មានភាពច្នៃប្រឌិត ពោរពេញដោយកម្លាំងក្លៀវក្លាក្នុងពលកម្ម ផលិតកម្ម តែងតែនឹកគិតក្នុងចិត្តអំពីការអភិវឌ្ឍមុខរបរប្រពៃណីនិងបង្កើតការងារធ្វើជូនពលករនៅជនបទ

កើតនិងធំដឹងក្តីនៅឃុំ ភុងសា ស្រុក មីឌឹក (ហាណូយ) ដែនដីដែលមានប្រពៃណីប្រកបមុខរបរដាំដំណាំ មន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ ត្បាញសំពត់ លោកស្រី ផាន ធីធន់ មិនត្រឹមតែជាអ្នករក្សាភ្នក់ភ្លើង រក្សាមុខ របរនេះប៉ុណ្ណោះទេ ថែមទាំងជាអ្នកដំបូងគេបង្អស់ដែលត្បាញសូត្រពីសរ សៃឈូកដោយជោគជ័យទៀតផង។

អនកអភរកសនងអភវឌឍសពតសតរ វៀតណាម hinh anh 1លោកស្រី ផាន ធីធន់ នៅឃុំ ភុងសា ស្រុក មីឌឹក (ហាណូយ) គឺជាមនុស្សឧស្សាហ៍ព្យាយាម មានភាពច្នៃប្រឌិត ពោរពេញដោយកម្លាំងក្លៀវក្លាក្នុងពលកម្ម ផលិតកម្ម តែងតែនឹកគិតក្នុងចិត្តអំពីការអភិវឌ្ឍមុខរបរប្រពៃណីនិងបង្កើតការងារធ្វើជូនពលករនៅជនបទ

លោកស្រី ធន់ តែងតែមានកង្វល់ខ្វល់ខ្វាយស្វែងរកផលិតផលថ្មីៗ ប្លែកៗ ល្អឯក គួបផ្សំរវាងប្រពៃណីនិងសម័យទំនើប។ ផ្តើមពីការគិតបែបនេះ ឆ្នាំ ២០១០ គំនិតផ្តួចផ្តើមអោយដង្កូវនាងស៊ីស្លឹក មនហើយទុកអោយពួកវាខ្ជាក់សូត្រ ត្បាញដោយខ្លួនឯងបានជោគជ័យ។

អនកអភរកសនងអភវឌឍសពតសតរ វៀតណាម hinh anh 2ពីទងឈូកដែលស្មានថាលែងមានប្រយោជន៍ទៀតហើយនោះ លោកស្រី ផាន ធីធន់ បានត្បាញបង្កើតឡើងកន្សែងសូត្រសរសៃឈូកដ៏មានតម្លៃ
អនកអភរកសនងអភវឌឍសពតសតរ វៀតណាម hinh anh 3លោកស្រី ផាន ធីធន់ (ក្រៅបំផុត ខាងស្តាំ) អញ្ជើញចូលរួមសិក្ខាសាលា "សិក្សាស្រាវជ្រាវធ្វើពិសោធទម្រង់រូបភាពផលិតកម្មសូត្រពីសរសៃនៃទងស្លឹកឈូក"

ចាប់តាំងពីពេលនេះ ផលិតផលដូចជាភួយសូត្រដង្កូវនាងត្បាញដោយខ្លួនឯង កន្សែងសូត្រត្បាញពីសរសៃឈូក កន្សែងសូត្រដង្កូវនាងចាប់កំណើតឡើងហើយត្រូវបានប្រើប្រាស់នៅប្រទេសជឿនលឿនជាច្រើនលើពិភពលោកដូចជា៖ ជប៉ុន អង់គ្លេស បារាំង សហរដ្ឋអាម៉េរិក ។ល។ គំនិតផ្តួចផ្តើមនេះរបស់លោកស្រី ធន់ ត្រូវបានកត់ត្រានៅក្នុងសៀវភៅមាស "គំនិតច្នៃប្រឌិត វៀតណាម"។

អនកអភរកសនងអភវឌឍសពតសតរ វៀតណាម hinh anh 4លោកស្រី ផាន ធីធន់ បានបញ្ចូលព្រលឹងក្នុងផលិតផលពាំនាំពាណិជ្ជសញ្ញាសំពត់សូត្រ វៀតណាម ឲ្យអភិវឌ្ឍឥតឈប់ឈរ

ជាមនុស្សម្នាក់ដែលមានចូលរួមវិភាគទានជាច្រើនក្នុងការស្តាររបរ តម្បាញសំពត់សូត្រដង្កូវនាងប្រពៃណីឡើងវិញ លោកស្រី ផាន ធីធន់ នាយិកា ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតមនសូត្រដង្កូវនាង មីឌឹក សមាជិកានៃសមាគមកសិករឃុំ ភុងសា ត្រូវបានប្រធានរដ្ឋប្រគល់ជូនកិត្តិនាម "សិប្បការិនីឆ្នើម" ហើយត្រូវបានប្រគល់ជូនប័ណ្ណសរសើរជាច្រើនពីសំណាក់មជ្ឈិមសមាគមកសិករ វៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ លើកតម្កើងជា "ពលរដ្ឋដ៏ឆ្នើមនៃរដ្ឋធានី" មួយក្នុងចំណោម "ពលរដ្ឋដ៏ឆ្នើមនៃរដ្ឋធានី" ទាំង ៩ រូបសម្រាប់ឆ្នាំ ២០២១៕

អត្ថបទ៖ ង្វៀនហ្វាង
រូបថត៖ ត្រឹនវៀត - ផានង៉ុកឌឹក
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ


សំណើ