ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងទៅ កម្មាភិបាល យុទ្ធជនពេទ្យយោធារាប់រយនាក់នៃមន្ទីរពេទ្យយោធា ១៧៥ បានអញ្ជើញចេញដំណើរបំពេញភារកិច្ចនៅកោះ ទ្រឿងសាលើន បេះដូងនៃប្រជុំកោះ ទ្រឿងសា (ខេត្ត ខាញ់ហ្វា)។
ផ្តើមពីពេទ្យយោធាត្រឹមតែមួយក្រុមដោយមានគ្រឿងបរិក្ខារពេទ្យតិចតួច ស្ដួចស្ដើងប៉ុណ្ណោះ មកទល់ពេលនេះ នៅលើកោះដែលលេចលើផ្ទៃទឹកទាំងអស់សុទ្ធតែមានស្ថានីយ៍ពេទ្យយោធា រីឯនៅកោះ ទ្រឿងសាលើន មាន មជ្ឈមណ្ឌលសុខភាពដ៏ធំទូលាយ ទំនើបមួយហើយ ដោយមានកម្មាភិបាល សុខាភិបាលប្រចាំការចំនួន ១០ នាក់។

ការបញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់ដោយឧទ្ធម្ភាគចក្រពីស្រុកកោះ ទ្រឿងសា មកកាន់មន្ទីរពេទ្យយោធា ១៧៥ នៅទីក្រុង ហូ ជីមិញ
សកម្មភាពថែទាំសុខភាពបានរួមចំណែកលើកបង្កើនគុណភាពការងារ ធានាសុខភាពល្អឱ្យកម្មាភិបាល យុទ្ធជន ប្រជាជន ប្រជានេសាទដែលកំពុងបំពេញការងារពលកម្ម ផលិតកម្មនៅលើស្រុកកោះ ទ្រឿងសា។

មជ្ឈមណ្ឌលសុខភាពទីរួមស្រុក ទ្រឿងសា ត្រូវបានវិនិយោគយ៉ាងធំទូលាយមានទ្រង់ទ្រាយស្មើនឹងមន្ទីរពេទ្យលំដាប់ថ្នាក់ស្រុកមួយ

ការមានវត្តមានរបស់យុទ្ធជនអាវ blouse ពណ៌ស (អាវនិមិត្តរូបនៃផ្នែក សុខាភិបាល) ទាំងឡាយ ថែមទាំងបានបង្កើតភាពស្ងប់ចិត្តសម្រាប់ប្រជា ជននៅលើកោះនិងប្រជានេសាទដែលទាញយកជលផលនៅដែននេសាទ ទ្រឿងសា ទៀតផង រួមចំណែកថែរក្សាបូរណភាព អធិបតេយ្យនៃប្រទេសជាតិនៅតំបន់ព្រំដែនកោះសមុទ្រ៕
ផលិតដោយ៖ ស៊ន់ឃូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី