ភាពអ៊ូអរនៃបុណ្យហែអ្នកតារបស់ជនជាតិ ចិន ទីក្រុង ហូ ជីមិញ

បុណ្យហែអ្នកតា (ឬហៅថាពិធីបុណ្យបង្ហោះគោម) ត្រូវបានប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មីនៃខែទី ១ ជាឱកាសដើម្បីអ្នករាល់គ្នាសុំសេចក្តីសុខ លើករាសីរំដោះគ្រោះ ចង់បានសុខសាន្ត សុភមង្គលពេញមួយឆ្នាំ។

ការសម្តែងល្ខោនតុក្កតាលើគោករបស់បងប្អូនជនជាតិ តៃ

ការសម្តែងល្ខោនតុក្កតាលើគោករបស់បងប្អូនជនជាតិ តៃ នៅក្នុងពិធីបុណ្យ ឡុងតុង នៅឃុំ ភូឌិញ ស្រុក ឌិញហ្វា (ខេត្ត ថាយង្វៀន)។ រូបថត៖ ទឺធូយគ្វិញ


ខេត្ត កនទុម ពង្រីកតម្លៃវប្បធម៌គងឃ្មោះ - រាំចង្វាក់ ស្វង

ខេត្ត កនទុម មានជាង ៤០ ជនជាតិ ក្នុងនោះមានចំនួន ៧ ជនជាតិនៅផ្ទាល់កន្លែងគឺ យ៉ារ៉ាយ បាណា សេដាំង ហ្សែ - ទ្រៀង ហ្រេ ប្រូវ និង រើម៉ាំ។ ចំពោះបងប្អូនជនជាតិភាគតិចនៅទីនេះ ការលេងគងឃ្មោះនិងរាំចង្វាក់ស្វងគឺជាសកម្មភាពទាំងឡាយដែលមិនអាចខ្វះបានក្នុងជីវភាពខាងស្មារតីរាល់ពេលសហគមន៍ឈានចូលពិធីបុណ្យម្តងៗ។ លក្ខណៈវប្បធម៌នេះបាននិងកំពុងត្រូវបានបងប្អូនជនជាតិថែរក្សានិងផ្ទេរបន្តអស់ជាច្រើនជំនាន់មកហើយ។


ប្រណាំងទូកលុងនៅលើទន្លេ ពោគោ

នាពេលថ្មីៗ នេះ នៅលើដងទន្លេ ពោគោ ចំណុះភូមិ យ៉ាំង ឃុំ អៀ - អ ស្រុក អៀហ្ក្រាយ (ខេត្ត យ៉ាឡាយ) បានប្រព្រឹត្តឡើងបុណ្យប្រណាំងទូកលុងលើកទី ៣។ បុណ្យប្រណាំងទូកលុងត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអភិរក្ស ថែរក្សានិងពង្រីករាល់លក្ខណៈវប្បធម៌ដ៏បវរល្អឯក រំលឹកនឹកដល់វីរបុរស អាសាញ់ គំរូតួយ៉ាងឲ្យឆន្ទៈមោះមុត ស្មារតីស្នេហាជាតិរបស់បងប្អូនបណ្តាជនជាតិស្រុក អៀហ្ក្រាយ។


ពិធីកិច្ចដាក់ឈ្មោះឱ្យកូនរបស់ជនជាតិ ចាម ឥស្លាម

ការដាក់ឈ្មោះអោយកូនគឺជាពិធីកិច្ចពិសេសរបស់ជនជាតិ ចាម ឥស្លាម ខេត្ត អានយ៉ាង។ កូនក្មេងគ្រប់ៗ រូបកើតមកសុទ្ធតែត្រូវប្រារព្ធធ្វើពិធីកិច្ចនេះ។ ជនជាតិ ចាម ឥស្លាម យកឈ្មោះរបស់ព្រះទាំង ២៥ អង្គដើម្បីដាក់ឈ្មោះអោយកូនក្មេង។ ជាធម្មតា ពេលកូនក្មេងកើតមកបានពី ៧ ដល់ ៤០ ថ្ងៃ គ្រួសារជនជាតិ ចាម ឥស្លាម នឹងធ្វើពិធីដាក់ឈ្មោះអោយកូន។ អាស្រ័យទៅលើស្ថានភាពគ្រួសារដែលពិធីកិច្ចនេះត្រូវបានប្រារព្ធឡើងឆាប់ឬយឺត។ ក៏ប៉ុន្តែ កូនក្មេងគិតតាំង


នំបាញ់ជឹងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ

ក៏ធ្វើពីអង្ករដំណើប សាច់ជ្រូក សណ្ដែកខៀវដូចនំបាញ់ជឹងជ្រុងរបស់ជនជាតិ គិញ ប៉ុន្តែនំបាញ់ជឹងខ្មៅរបស់បងប្អូនបណ្តាជនជាតិភាគតិចខេត្ត ឡាវកាយ បែរជាមានរូបរាងពណ៌សម្បុរនិងឱជារសខុសប្លែកគ្នាទៅវិញ។ នំបាញ់ជឹងខ្មៅមានក្បាលសងខាងរៀវ ផ្នែកកណ្តាលនំកំប៉ោងធំបានជាត្រូវគេហៅថានំបាញ់ជឹង ហ្គូ។


អញ្ជើញទៅវត្ត បទុមវង្សាសំរោង ចូលរួមពិធីបុណ្យកឋិនទាន

ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏ធំរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូង ពិធីបុណ្យកឋិនទានតែងតែត្រូវបានប្រារព្ធឡើងក្នុងអំឡុងពេលចាប់ពីថ្ងៃ ១ រោច ខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្តិក តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ ពោរពេញដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ ខ្មែរ ពិធីបុណ្យកឋិនទានបង្ហាញពីការបួងសួងសុំសេចក្ដីសុខ ភ្លៀងខ្យល់អំណោយផលដល់ភូមិស្រុក សន្តានចិត្តគោរពជ្រះថ្លារបស់អ្នករាល់គ្នាដល់ព្រះសង្ឃគ្រប់ព្រះអង្គ។ល។


សិល្បៈផលិតកុលាលភាជន៍របស់ជនជាតិ ចាម ត្រូវបានអង្គការ យូណេស្កូ ចុះក្នុងបញ្ជី

ក្នុងសម័យប្រជុំកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញា ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីលើកទី ១៧ នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) សិល្បៈផលិតគ្រឿងកុលាលភាជន៍របស់ជនជាតិ ចាម នៅ វៀតណាម ជាផ្លូវការត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌វត្ថុអរូបីត្រូវការការការពារជាបន្ទាន់...


បងប្អូនជនជាតិ ចាម ខេត្ត និញធន់ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក

នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ នៅកេរដំណែលជាតិពិសេសនៃប្រាសាទ ប៉ូក្លងហ្គារ៉ាយ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់) បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រារព្ធពិធីបុណ្យ កាតេ ឆ្នាំ ២០២២។


លើកតម្កើងតម្លៃវប្បធម៌ប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូង

ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍លើកទី ៨ បងប្អូនជនជាតិ ខ្មែរ ភូមិភាគខាងត្បូង ឆ្នាំ ២០២២ បានប្រព្រឹត្តិឡើងនៅខេត្ត សុកត្រាំង ក្រោមប្រធានបទ "អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិ ខ្មែរ ភូមិភាគខាងត្បូង សមភាព សាមគ្គីភាពសមាហរណកម្មនិងអភិវឌ្ឍន៍"…


អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌព្រះបរមរាជវាំង ថាំងឡុង

រយៈកាល ២០ ឆ្នាំមុន រាប់លានវត្ថុតឹកតាងដ៏មានតម្លៃកាលពីច្រើនសតវត្សមុនត្រូវបានលេចចេញខណៈពេលរៀបចំសាងសង់អគាររដ្ឋសភានៅអាសយដ្ឋាន ១៨ វិថី ហ្វាងយៀវ (ហាណូយ)។ នោះគឺជាមូលដ្ឋានដើម្បីតំបន់មជ្ឈមណ្ឌលព្រះបរមរាជវាំងត្រូវបានអង្គការ យូណេស្កូ ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងឆ្នាំ ២០១០។


ចង្វាក់រាំក្បាច់បុរាណប្រពៃណី ខ្មែរ ខេត្ត សុកត្រាំង

ចង្វាក់រាំក្បាច់បុរាណប្រពៃណីសម្តែងដោយសិល្បការិនី ថាច់ ណាវី និង ទ្រៀវ ធីផឿង នៃក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង នៅវត្ត បទុមវង្សាសំរោងទីក្រុង សុកត្រាំង (ខេត្ត សុកត្រាំង)។


"សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម" ដ៏កក់ក្តៅ

ចាប់ពីថ្ងៃទី ២៧ ខែ កញ្ញា ដល់ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២២ នៅទីក្រុង ហូ ជីមិញ និងខេត្ត ត្រាវិញ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាម សហការជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រ កម្ពុជា រៀបចំ "សប្តាហ៍វប្បធម៌ កម្ពុជា នៅ វៀតណាម" ឆ្នាំ ២០២២។


ភ្លក់រសជាតិមុខម្ហូបមាន់ដុត អូរធំ

ជាយូរយារណាស់មកហើយ ភ្ញៀវទេសចរអញ្ជើញមកកាន់បឹង អូរធំ នៅស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) មិនត្រឹមតែដើម្បីសម្របខ្លួនចូលទៅក្នុងធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាដើម្បីមានឱកាសភ្លក់រសជាតិមុខម្ហូបឆ្ងាញ់ពិសេសប្រចាំតំបន់ - មាន់ដុត អូរធំ។


"បុណ្យព្រះខែ" របស់ជនជាតិ ចិន

ចំពោះមាមីងបងប្អូនជនជាតិ ចិន នៅផ្លូវច្រក ទ្រៀវធឿង លេខ ២៥៧ វិថី កាវ វ៉ាន់ឡូវ ខណ្ឌ ៦ (ទីក្រុង ហូ ជីមិញ) "បុណ្យព្រះខែ" (បុណ្យសែនព្រះខែថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ) គឺជាឱកាសពិធីសំខាន់ មានអត្ថន័យពិសេសក្នុងជីវភាពវប្បធម៌ខាងស្មារតី។


ពិធីបិទមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ លើកទី ៨

រសៀលថ្ងៃទី ៨ ខែ វិច្ឆិកា នៅទីក្រុង សុកត្រាំង បានប្រព្រឹត្តិឡើងពិធីបិទមហោស្រពវប្បធម៌ កីឡា ទេសចរណ៍បងប្អូន​ជន​ជាតិ ខ្មែរ ណាមបូ (ភាគខាងត្បូង) លើកទី ៨ និងបញ្ចប់ការប្រណាំងទូក ង ខេត្ត​ សុកត្រាំង លើកទី ៥ តំបន់វាល​ទំនាប​ទន្លេ គឺវឡុង។


ដ៏ខ្ញៀវខ្ញាអ៊ូអរទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ

"ការអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ប្រកបដោយសមភាព សាមគ្គីភាព ការគោរព សមាហរណកម្មនិងការអភិវឌ្ឍ" គឺជាប្រធានបទចម្បងនៃទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៦ ដល់ ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅខេត្ត សុកត្រាំង។


ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត

ក្នុងក្របខ័ណ្ឌនៃទិវាមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ភូមិភាគខាងត្បូងឆ្នាំ ២០២២ ការប្រណាំងទូក ង ខេត្ត សុកត្រាំង នៅតំបន់ វាលទំនាបទន្លេ គឺវឡុង បានចាប់ផ្ដើមប្រកួតនៅម៉ោង ១២:០០ ថ្ងៃនេះ (ថ្ងៃទី ៧ ខែ វិច្ឆិកា) នៅទីក្រុង សុកត្រាំង (ខេត្ត សុកត្រាំង) ដោយមាន ៥៤ ក្រុមចូលរួម។


របាំ ស្វែ ជនជាតិ ថាយ - និមិត្តរូបវប្បធម៌ផ្សារភ្ជាប់សហគមន៍

នៅយប់នៃថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២២ កីឡដ្ឋានទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ) បានក្លាយទៅជាចំណុចលេចធ្លោរបស់អ្នកស្រលាញ់វប្បធម៌ទូទាំងប្រទេស ជាកន្លែងប្រព្រឹត្តឡើងនូវពិធីទទួលវិញ្ញាបនបត្រដាក់បញ្ចូល "សិល្បៈរបាំ ស្វែ ថាយ" ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ។ ការចុះបញ្ជីឈ្មោះរបស់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ចំពោះ របាំ ស្វែ ថាយ បានបញ្ជាក់ពិភពលោកវាយតម្លៃ


ខេត្ត សុកត្រាំង អភិរក្សភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ ខ្មែរ

សុកត្រាំង ជាខេត្តមួយមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ ស្មើនឹងអត្រាជាង ៣០% នៃចំនួនប្រជាជន ហេតុដូច្នេះហើយការអភិរក្សភាសានិយាយនិងអក្សរសរសេររបស់បងប្អូនជនជាតិតែងតែត្រូវបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់។


សិល្បៈប្រកួតឃ្មោះរបស់ជនជាតិ ករ៍

ការប្រកួតឃ្មោះគឺជាសកម្មភាពវប្បធម៌ដ៏ល្អឯកមួយក្នុងចំណោមសកម្មភាពវប្បធម៌ដ៏ល្អឯកទាំងឡាយពោរពេញទៅដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិ ករ៍ នៅខេត្ត ក្វាងង៉ាយ។ ជនជាតិ ករ៍ តែងតែប្រើឃ្មោះពីរនិងស្គរមួយ ក្នុងនោះមានឃ្មោះធំ (ឃ្មោះឈ្មោល) ឃ្មោះតូច (ឃ្មោះញី)។


បុណ្យឯករាជ្យជាតិលើខ្ពង់រាប ម៉ុកចូវ

ជារៀងរាល់ឆ្នាំ អោយតែឱកាសថ្ងៃទី ២ ខែ កញ្ញា មកដល់ បងប្អូនបណ្តាជនជាតិនិងភ្ញៀវទេសចរមកពីគ្រប់ទិសទីរួតរះម្នីម្នាមកដល់ខ្ពង់រាប ម៉ុកចូវ (ខេត្ត សឺនឡា) ទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ។ ក្នុងបរិយាកាសដ៏ផុសផុល អ៊ូអរជាមួយនឹងសំឡេង ឃ្មោះ សំឡេងស្គរ ភ្ញៀវទេសចរបានសម្របខ្លួនចូលក្នុងបរិយាកាសវប្បធម៌និងពិធីបុណ្យប្រពៃណីរបស់បងប្អូនជនជាតិ។