ប៉ុន្មានឆ្នាំថ្មីៗ នេះ បម្រែបម្រួលអាកាសធាតុបានជះឥទ្ធិពលដល់វាលទំនាបទន្លេ គឺវឡុង ដោយមានបណ្តាផលប៉ះពាល់ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ជ្រាបជាតិប្រៃកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដំណោះស្រាយជាច្រើនត្រូវបានដាក់ចេញចាប់ពីគោលនយោបាយរបស់បក្សនិងរដ្ឋ រហូតដល់ការសិក្សារបស់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ដៃគូអន្តរជាតិ។ល។ ផ្តើមពីនោះ គំនិតបង្កបង្កើនផលរបស់កសិករបានផ្លាស់ប្តូរពីមួយជំហានទៅមួយជំហាន។ ជោគវាសនាថ្មីកំពុងឈានមកដល់ដែនដីដ៏សម្បូរស្តុកស្តម្ភនេះ...

ការលើកបង្កើនជំហរ "គ្រាប់គុជសួគ៌"
ដោយមានផ្ទៃដីធម្មជាតិជិត ៤ លានគីឡូម៉ែត្រការ៉េ ផ្ទៃដីកសិកម្មកករល្បាបសម្បូរជីជាតិជាង ២,៥ លានហិកតាវាលទំនាបទន្លេ គឺវឡុង មានលក្ខខណ្ឌ អំណោយផលអភិវឌ្ឍកសិកម្ម។ បច្ចុប្បន្នតំបន់ដីនេះជាមជ្ឈមណ្ឌល ផលិតកម្ម កសិកម្ម ធំជាងគេទូទាំងប្រទេស អនុវត្តបេសកកម្មធានាសន្តិសុខ ស្បៀងជាតិ និងនាំចេញពេលចូលរួមវិភាគទានទិន្នផលស្រូវដល់ទៅជាង ៥០% ទិន្នផល វារីវប្បកម្ម ៦៥% ផ្លែឈើគ្រប់ប្រភេទ ៧០% បរិមាណផលអង្ករ ៩៥% និង បរិមាណផលត្រីនាំចេញនៃទូទាំងប្រទេស ៦០%។

ដើម្បីលើកកម្ពស់ជំហរស្រូវអង្ករ -"គ្រាប់គុជសួគ៌" របស់វាល ទំនាបទន្លេ គឺវឡុង គម្រោងសហការ សិក្សាជាច្រើនត្រូវបានគ្រប់អង្គការ បុគ្គលក្នុងស្រុក និងបរទេសអនុវត្តនៅទីនេះ។ ក្នុងចំណោមនោះ គម្រោង "ខ្សែចង្វាក់តម្លៃអង្ករ ចីរភាពជូនក្រុមគ្រួសារកសិករខ្នាតតូចនៅវាលទំនាបទន្លេ គឺវឡុង" ដោយមាន ថវិកាចំនួន ២,៦ លានដុល្លារ អូស្រ្តាលី មកពីមជ្ឈមណ្ឌលសិក្សាកសិកម្ម អន្តរជាតិ អូស្ត្រាលី និងសាជីវកម្ម Sunrice (អូស្ត្រាលី) អនុវត្តបាននិងកំពុង បង្កប្រសិទ្ធភាពជាក់ស្តែង ពាំនាំមកនូវប្រភពចំណូលស្ថិរភាពជូនកសិករ។
យោងតាមលោកបណ្ឌិត ង្វៀន ហុងទីន (វិទ្យាស្ថានសិក្សាអភិវឌ្ឍន៍វាលទំនាបទន្លេ គឺវឡុង សាកលវិទ្យាល័យ កឹនថើ) គម្រោងមានគោលបំណងគោល ដៅបង្កើតខ្សែចង្វាក់តម្លៃអង្ករទិន្នផលខ្ពស់ ចីរភាព អាចបញ្ជាក់ប្រភពដើម ហើយធានាគុណភាព ឆ្លើយតបតម្រូវការបណ្តាទីផ្សារនាំចេញរបស់ Sunrice។ ឆ្លងតាមរយៈគម្រោងនេះ កសិករបានភ្ជាប់ខ្លួនជាមួយនឹងពូជស្រូវល្អៗ ទិន្នផល ខ្ពស់ ធន់នឹងបម្រែបម្រួលអាកាសធាតុ ឆ្លើយតបតម្រូវការទីផ្សារអន្តរជាតិ។ កសិករថែមទាំងបានលើក កម្ពស់ចំណេះ ដឹង អនុវត្តជាក់ស្តែង បណ្តាដំណាក់កាល ប្រមូលផលត្រូវតាមស្តង់ដារ ជួយរក្សាបានចំណាត់ថ្នាក់ស្រូវ និងតម្លៃផលិតផល។

ការធ្វើបរិវត្តកម្មគំនិតពីផលិតកម្មកសិកម្មងាកមកសេដ្ឋកិច្ចកសិកម្ម កសិករក្តាប់បានគំនិត លក់ទំនិញមានទំនួលខុសត្រូវជាមួយ សង្គមសហគមន៍។ ផ្តើមពីទីនោះស្រូវ អង្ករ - មួយក្នុងបណ្តាចំណោមប្រៀបខ្លាំងនៃវាលទំនាប ទន្លេ គឺវឡុង នឹងកាន់តែពង្រីកប្រសិទ្ធភាព នាំមកនូវតម្លៃពិតប្រាកដជូនកសិករ នៅទីនេះ។
លើកកម្ពស់ជីវភាពរស់នៅផ្តើមពីត្រីប្រា
រំលឹកដល់វាលទំនាបទន្លេ គឺវឡុង មិនអាចមិនរំលឹកដល់ផ្នែកត្រីរំអិល (ត្រី ប្រា) ឡើយ។ យោងតាមនាយកដ្ឋានជលផល (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទ) បច្ចុប្បន្ន វាលទំនាបទន្លេ គឺវឡុង មានផ្ទៃដីចិញ្ចឹមត្រីប្រាចំនួន ៥.៧០០ ហិកតា (ស្មើនឹងផ្ទៃដីវារីវប្បកម្ម ០,៤៤% នៃទូទាំងប្រទេស)។ ទោះបីជាគ្រាន់តែ មានផ្ទៃដីយ៉ាងតូចក៏ដោយក៏ប៉ុន្តែបរិមាណផលត្រីប្រានៅទីនេះឡើងដល់ ទៅ ៣០% នៃបរិមាណផលសរុបនៃជលផល វារីវប្បកម្មក្នុងទូទាំងប្រទេស។

ទោះជាយ៉ាងនេះក្តី ផ្នែកត្រីរំអិលនៅវាលទំនាបទន្លេ គឺវឡុង កំពុងរងនូវ ផលប៉ះពាល់ជាច្រើនពីតម្លៃគ្រឿងសម្ភារៈ ចំណី បម្រែបម្រួលអាកាសធាតុ ជាដើមរហូតដល់ការខាតបង់ក្នុងផលិតកម្ម ប្រមូលផល។ យោងតាមសមាគម សហព័ន្ធកែច្នៃ និងនាំចេញជលផល វៀតណាម (VASEP) នាំចេញត្រីប្រាក្នុង រយៈពេល ៧ ខែដើមឆ្នាំ ២០២៣ របស់វាលទំនាបទន្លេ គឺវឡុង សម្រេចបាន ត្រឹមតែ ១ ពាន់លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ៣៧% បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២២។
ដើម្បីរួមចំណែកកាត់បន្ថយភាពលំបាកលំបិនអោយផ្នែកត្រីរំអិលមជ្ឈមណ្ឌល សិក្សាកសិកម្មអន្តរជាតិ អូស្ត្រាលី (ACIAR) និងមជ្ឈមណ្ឌលសិក្សាអភិវឌ្ឍន៍ អន្តរជាតិ កាណាដា (IDRC) បានសហឧបត្ថម្ភ ដំណើរការគម្រោង "ខាតបង់ ភោជនាហារក្នុងខ្សែចង្វាក់តម្លៃត្រីរំអិលនៅភូមិភាគដីសណ្តទន្លេ មេគង្គ"។ តាមរយៈនោះលើកដំបូងមានស្ថាប័នមួយធ្វើជាអធិបតីសិក្សាគម្រោងជា អង្គភាព វៀតណាម - វិទ្យាស្ថានសិក្សា គោលនយោបាយកសិកម្មនិងសុខភាព (HAPRI សាកល វិទ្យាល័យសេដ្ឋកិច្ចទីក្រុង ហូ ជីមិញ) សហការអនុវត្តជាមួយ សាកលវិទ្យាល័យ អានយ៉ាង។

យោងតាមលោកស្រីបណ្ឌិត ង្វៀន ហ៊ឺវអៀនញី (សាកលវិទ្យាល័យ អានយ៉ាង)៖ "គម្រោងមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការខាត បង់និងខ្ជះខ្ជាយ ភោជនាហារក្នុងខ្សែចង្វាក់តម្លៃត្រីប្រាអោយកសិករ សហគ្រាស សមាគមសហព័ន្ធ ផលិតកម្មត្រីប្រា វិទ្យាស្ថានសិក្សានិងបណ្តាស្ថាប័នគ្រប់គ្រងរបស់ វៀតណាម ឡាវ និង កម្ពុជា ព្រមទាំងនោះ លើកកម្ពស់បំណិន និងបទពិសោធន៍ដើម្បីអាច សម្គាល់ស្គាល់់បណ្តាសញ្ញាផ្លាស់ប្តូរ ព្យាករណ៍តម្រូវការអំពីវិធានការ អន្តរាគមន៍ និងកសាងអនុសាសន៍គោលនយោបាយសម្រាប់មជ្ឍដ្ឋានគ្រប់គ្រង រៀបចំ និងដាក់ចេញគោលនយោបាយ..."។ ចាប់ផ្តើមពីខែ កក្កដា ឆ្នាំ ២០២៣ និង បញ្ចប់នៅថ្ងៃ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ គម្រោងនឹងមានផលប៉ះពាល់ជា វិជ្ជមានទៅលើ ខ្សែចង្វាក់តម្លៃត្រីប្រានៅក្នុងតំបន់។

ដោយមានវាលទំនាបទន្លេ គឺវឡុង ត្រីប្រាគឺជាប្រភពសេដ្ឋកិច្ចមួយក្នុង ចំណោមប្រភពសេដ្ឋកិច្ចដ៏សំខាន់របស់កសិករនៅទីនេះ។ ការកែលម្អគោលការណ៍ ផលិតកម្ម ការប្រមូលផលជាចម្បងគឺជាកែលម្អជីវភាពរបស់កសិករនិយាយ ដោយឡែក របស់តំបន់វាលទំនាបទន្លេ គឺវឡុង និយាយរួមក្នុង បរិបទបច្ចុប្បន្ន នេះ។ ស្រូវ អង្ករក៏ដូចជាត្រីរំអិលគឺជាកត្តាសំខាន់នាំមកនូវជោគវាសនាថ្មី សម្រាប់តំបន់ដីចុងប៉ូចភាគខាងត្បូងនៃមាតុភូមិ៕
អត្ថបទ៖ ធូភឿង រូបថត៖ ត្រុង ជិញ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង