ទិវាមហោស្រពទាក់ទាញការចូលរួមរបស់តារាសម្ដែង កីឡាករកីឡាការិនី មិនអាជីពជាង ៤៥០ រូបមកពីបណ្តាស្រុក អាលឿយ ណាមដុង ភូឡុក ផុងដៀន ទីរួមខេត្ត ហឿងត្រា និងប្រជាជនមូលដ្ឋានរាប់ពាន់នាក់។
ទិវាមហោស្រពមានសកម្មភាពដ៏វិសេសវិសាលជាច្រើនដូចជា៖ ពិធី សមោសរសិល្បៈមហាជនដោយមានទម្រង់សម្តែងចម្រៀងប្រជាប្រិយ តន្ត្រីប្រជាប្រិយ របាំប្រជាប្រិយនិងសម្លៀកបំពាក់ ប្រពៃណីរបស់បណ្តា ជនជាតិ តាអូយ កឺទូ។ល។ ពិធីប្រកួតប្រជែងហាត់កីឡាអត្តពលកម្ម ដោយមាន វិញ្ញាសាបាល់ទាត់ បាល់ទះ បាញ់ស្នា រុញដំបង ទាញព្រ័ត្រ ឧទ្ទេសនាមធួរដំណើរទេសចរណ៍អេកូឡូស៊ី ទេសចរណ៍ សហគមន៍នៅស្រុក អាលឿយ រៀបចំពិធីបុណ្យ ពិធីប្រលងធ្វើភោជនាហារ ផ្សព្វផ្សាយ ផ្សារណាត់ បង្ហាញពិធីបុណ្យសែនអារក្សភ្នំរបស់ជនជាតិ កឺទូ ឡើងវិញ បង្ហាញមុខរបរហត្ថកម្មប្រពៃណីដូចជា ត្បាញហ្ស៊ាង តម្បាញ។ល។
ក្នុងក្របខ័ណ្ឌទិវាមហោស្រពថែមទាំងប្រព្រឹត្តឡើងសកម្មភាពតាំង ពិព័រណ៍ ដាក់តាំងបង្ហាញ បញ្ចាំងភាពយន្តចល័តបម្រើបងប្អូនជនជាតិនិងភ្ញៀវទេសចរដូចជា៖ តាំងពិព័រណ៍សិល្បៈ "អាលឿយ ឆ្លងតាមរយៈ សិល្បៈគំនូរព្រាង" ការតាំងពិព័រណ៍រូបភាពអំពីបងប្អូនបណ្តាជនជាតិ តំបន់ភ្នំ បញ្ចាំងភាពយន្ត "ដំណើរជីវិតនិងបុព្វហេតុរបស់លោកប្រធាន ហូ ជីមិញ។ល។
ត្រូវបានរៀបចំឡើងតាមកាលកំណត់ ២ ឆ្នាំម្តង ទិវាមហោស្រពបានក្លាយជា សកម្មភាពវប្បធម៌ដ៏មានអត្ថន័យមួយ ដិតដាមទៅដោយសាមគ្គីភាពបណ្តា ជនជាតិជាបងប្អូន ជាកន្លែងបងប្អូនជនជាតិផ្លាស់ប្តូរ ថែរក្សា ពង្រីកតម្លៃ វប្បធម៌ដ៏វិសេសវិសាល ដ៏ល្អឯកនៃបណ្តាជន ជាតិតំបន់ភ្នំ ខេត្ត ធឿធៀន - ហ្វេ៕
អត្ថបទនិងរូបថត៖ ទឿងវី
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ភខែមិថុនា៖ សឺន ហេង