នៅខាងក្នុងផ្ទះតូចទំហំ ៦៥ ម៉ែត្រការ៉េ ដំបូលប្រក់ស័ង្កសី ក្រាលឥដ្ឋកាចា ហើយរឹងមាំពោរពេញទៅដោយសំណើចនិយាយដ៏រីករាយរបស់គ្រួសារលោក ត្រឹន ផេន (ឃុំ វិញក្វើយ ទីរួមខេត្ត ង៉ាណាំ)។ នេះជាគ្រួសារក្រីក្រមួយ មិនមានដីផលិត សមាជិកទាំងអស់ត្រូវទៅធ្វើការស៊ីឈ្នួលរកចិញ្ចឹមជីវិត ស្ថានភាពលំបាកលំបិន មិនមានឱកាសសង់ផ្ទះរឹងមាំ។ ដោយសារដើមទុនឥណទានអនុគ្រោះចំនួន ៣០ លានដុងពីការិយាល័យប្រតិបត្តិការ ធនាគារគោលនយោបាយសង្គមនៅទីរួមខេត្ត ង៉ាណាំ បូករួមជាមួយនឹងប្រាក់សន្សំជាច្រើនឆ្នាំ គាត់សាងសង់ផ្ទះដ៏រឹងមាំមួយតម្លៃ ១១០ លានដុង។
លោក ផេន ចែករំលែកថា៖ ពីមុនមិនទាន់សង់ផ្ទះគឺរៀងរាល់ឆ្នាំ ក្នុងរដូវភ្លៀង គ្រួសារត្រូវរស់នៅក្នុងស្ថានភាពទឹកជំនន់ រំខានក្នុងការងារប្រជុំជីវភាពប្រចាំថ្ងៃ ហើយបារម្ភពីព្យុះផ្គររន្ទះ។ ឥឡូវនេះ មានផ្ទះដ៏រឹងមាំថ្មីមួយខ្នង គ្រប់លក្ខខណ្ឌជីវភាពរស់នៅកាន់តែងាយស្រួល គ្រួសារស្ងប់ចិត្តប្រកបការងារបង្កបង្កើនផល សន្សំសំចៃសម្រាប់អនាគត។
នៅពីនេះមិនឆ្ងាយប៉ុន្មាន ប្តីប្រពន្ធអ្នកស្រី ថាច់ ធីកឹម (ឃុំ វិញក្វើយ ទីរួមខេត្ត ង៉ាណាំ) ក៏ត្រូវបានឧបត្ថម្ភប្រាក់កម្ចីចំនួន ៤០ លានដុងដើម្បីសាងសង់ផ្ទះលំនៅឋាន។ ពីរនាក់ប្តីប្រពន្ធសុទ្ធតែប្រកបរបរជាកម្មករស៊ីឈ្នួល មិនងាយ សន្សំលុយសាងសង់ផ្ទះលំនៅឋានរឹងមាំបានណាស់។ អ្នកស្រីថ្លែងអំណរគុណការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ គិតគូរចំពោះបងប្អូនជនជាតិ ខ្មែរ ក្នុងនោះមានក្រុមគ្រួសាររបស់អ្នកស្រីមានផ្ទះសម្បែងរឹងមាំ ពីរនាក់ប្តីប្រពន្ធស្ងប់ចិត្តក្នុងការងារពលកម្មផលិតកម្មដើម្បីសន្សំប្រាក់សម្រាប់កូនៗទៅរៀន។
ប្រធានការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គមនៅទីរួមខេត្ត ង៉ាណាំ លោក ង្វៀន វៀតជិន ជូនដំណឹងថា ទីរួមខេត្តមានអ្នកខ្ចីទុនចំនួន ៤២ នាក់តាមក្រឹត្យលេខ ២៨ ដោយមានសមតុល្យប្រាក់កម្ចីសរុបជាង ២ ពាន់លានដុង រួមចំណែកកែលម្អលក្ខខណ្ឌជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ជួយអោយពួកគាត់ស្នាក់នៅ ស្ងប់ចិត្តអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់គុណភាពជីវិតរស់នៅ។
នាយករងការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គមស្រុក មីទូ លោក ត្រឹន ភឿកភី តាមព័ត៌មានថា ប្រជាពលរដ្ឋខ្មែរនៅស្រុកស្មើនឹង ២៤,៥៩% នៃប្រជាជន (៧.៤៨២ ក្រុមគ្រួសារ ដោយមាន ៣២.២៥៣ នាក់)។ នាពេលកន្លងទៅថ្មីៗ នាយកដ្ឋានបានបញ្ចេញទឹកប្រាក់សម្រាបករណីចំនួន ១២២ ដោយមានទំហំទឹកប្រាក់ជិត ៥ ពាន់លានដុងពីដើមទុនឥណទានអនុគ្រោះតាមក្រឹត្យលេខ ២៨ ។
ក្រុមគ្រួសាររបស់អ្នកស្រី ថាច់ មីង៉ឹន (ឃុំ មីធន់ ស្រុក មីទូ) ពីមុននេះប្រកបរបរជាអាជីវករលក់បន្លែ មើមតូចតាច តូចនៅផ្សារជនបទ។ នៅចុងឆ្នាំ ២០២២ អ្នកស្រីទទួលបានដើមទុនឥណទានអនុគ្រោះចំនួន ២០លានដុង ដើម្បីផ្លាស់ប្តូរចង្វាក់ផលិតកម្ម។ គ្រួសាររបស់អ្នកស្រីបានសម្រេចចិត្តជួលដីស្រែទំហំ ៤.000 ម៉ែត្រការ៉េ ដើម្បីដាំឈូកយកផ្កាគ្រាប់ឈូក មើមឈូក ក្រអៅឈូក។ ក្រោយដាំបានជាង ៣ ខែ ក្រអៅឈូកត្រូវបានដក។ បច្ចុប្បន្ននេះ ជាមធ្យមក្នុងមួយថ្ងៃ គ្រួសារអ្នកស្រីប្រមូលផលបានពី ២០ ទៅ ៣០ គីឡូក្រាម រកចំណូលបានជិត ៥០ ម៉ឺនដុងក្នុងមួយថ្ងៃ។ ឥឡូវនេះ គ្រួសារអ្នកស្រីបានប្រមូលដើមទុនហើយមានគម្រោងទិញដីទំហំ ២០០០ ម៉ែត្រការ៉េ ដើម្បីបន្តដាំឈូក។
យោងតាមលោកស្រី ទ្រិញ ប៊ិចទៀន នាយករងទទួលបន្ទុកសាខាធនាគារគោលនយោបាយសង្គមខេត្ត សុកត្រាំង ប្រភពទុនឥណទានអនុគ្រោះបានអនុវត្តក្រោមក្រិត្យលេខ ២៨ របស់រដ្ឋាភិបាលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព គោលការណ៍ គោលនយោបាយ គោលដៅភារកិច្ចស្តីពីការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនជាតិភាគតិច។ សាខាបានណែនាំយ៉ាងសកម្មដល់គណៈកម្មាធិការប្រជាជនខេត្ត ពិនិត្យ ស្វែងយល់ពីអ្នកទទួលផលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានតម្រូវការកម្ចី ដើម្បីបង្កើតផែនការ ផ្តោតលើការបញ្ចេញទឹកប្រាក់ឱ្យទាន់ពេលវេលា។ មកទល់ពេលនេះ សាខាបានបើកប្រាក់ជូនអតិថិជនជាង ១,៥២៦ នាក់ ចំនួនទឹកប្រាក់ជិត ៦៣ ពាន់លានដុង (ជំនួយផ្ទះសម្រាប់អតិថិជន ៧១៩ នាក់ ចំនួនទឹកប្រាក់ជិត ២៧ ពាន់លានដុង ការគាំទ្រការផ្លាស់ប្តូរការងារសម្រាប់អតិថិជនចំនួន ៨០៦ នាក់ ចំនួនទឹកប្រាក់ ៣៧ ពាន់លានដុង)។
ដោយមានទំនួលខុសត្រូវក្នុងការធ្វើជាភ្នាក់ងារអនុវត្តគោលនយោបាយឥណទានអនុគ្រោះសម្រាប់ជនជាតិភាគតិច សាខានឹងបន្តធ្វើសេនាធិការគណៈកម្មាធិការប្រជាជនខេត្តក្នុងការទាញយកអត្ថប្រយោជន៍នៃទុនដែលបានប្រគល់ជូនពីថវិកាថ្នាក់កណ្តាល និងមូលដ្ឋាន ដើម្បីបង្កើនការប្រមូលផ្តុំធនធាន ដើម្បីជំរុញយ៉ាងខ្លាំងដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារធ្វើតាមផែនការដើមទុនឆ្នាំ ២០២៥ មូលដ្ឋាននឹងបន្តបញ្ចេញដើមទុនឥណទានអនុគ្រោះដល់ជនជាតិភាគតិចក្នុងបរិមាណប្រហែល ៣០ ពាន់លានដុង សំដៅលើកកំពស់ប្រសិទ្ធភាពពង្រីកទុនឥណទានអនុគ្រោះដល់គម្រោងផលិតកម្ម និងអាជីវកម្មរបស់ជនជាតិភាគតិច ...
អត្ថបទ៖ ទន់ភី
ប្រែសម្រួលដោយ៖ សឺន ហេង