ជាង ៣ ឆ្នាំមុន ក្រុមគ្រួសាររបស់លោក យឿង វ៉ាន់ដូ (ឃុំ ឡុងប៊ិញ ទីរួមខេត្ត ង៉ាណាំ) ត្រូវបានទទួលបានប្រភពទុនឥណទានគោលនយោបាយចំនួន ៧០ លានដុងដើម្បីបង្វែផ្ទៃដីដាំដុះស្រូវដែលមិនសូវមានប្រសិទ្ធភាពជាង ៤.000 ម៉ែត្រការ៉េមកដាំដុះក្រូចឆ្មាគ្មានគ្រាប់។
តាមលោក យឿង វ៉ាន់ដូ ដោយមានទឹកប្រាក់ចំនួន ៧០ លានដុងគ្រួសារប្រើប្រាស់ក្នុងការជួលកម្មករធ្វើដី ទិញពូជដំណាំ ជី ថ្នាំសម្លាប់សត្វល្អិតជាដើម ប្រភពទុនឥណទានគោលនយោបាយអនុគ្រោះបានជួយគ្រួសារមានលក្ខខណ្ឌក្នុងការបង្វែគំរូដាំក្រូចឆ្មាគ្មានគ្រាប់ ផ្តល់ចំណូលស្ថិរភាពជាងការដាំស្រូវ។
លោក យឿង វ៉ាន់ដូ បានអោយដឹងថា ដោយមានផ្ទៃដី ៤,០០០ ម៉ែត្រការ៉េគ្រួសាររបស់គាត់បានដាំដើមក្រូចឆ្មារគ្មានគ្រាប់ចំនួន ៣០០ ដើមដោយទទួលបានផលចំណេញក្នុងរដូវអំណោយផលចាប់ពី ៤-៥ លានដុងក្នុងមួយខែ ហើយក្នុងកាលខុសរដូវទទួលបានពី ២០-៣០ លានដុងក្នុងមួយខែ។ បច្ចុប្បន្ន គ្រួសារលោក ដូ កំពុងកែលម្អដីស្រែ ១ ហិកតាបន្ថែមដើម្បីងាកមកដាំក្រូចឆ្មាគ្មានគ្រាប់ក្នុងគោលបំណងបង្កើនប្រភពចំណូល គ្រួសារស្ថិរភាព។
អ្នកស្រី ត្រឹន ទ្រឿងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឡុងប៊ិញ (ទីរួមខេត្ត ង៉ាណាំ ខេត្ត សុកត្រាំង) បានឲ្យដឹងថា បន្ទាប់ពីប្រជាជនទទួលបានដើមទុនឥណទាន អាជ្ញាធរមូលដ្ឋានបានឱ្យអង្គការមហាជនឃុំធ្វើការអង្កេតតាមដានការអនុវត្តការបែងចែកដើមទុនក្នុងផលិតកម្ម ទន្ទឹមនឹងនោះ ដឹកនាំនិងចង្អុលបង្ហាញឧស្សាហកម្មឯកទេសផ្ទេរបច្ចេកទេសផលិតកម្មគោលបំណងពង្រីកដើមទុនអតិបរមា។
អ្នកស្រី ត្រឹន ទ្រឿងហ្វា បានអះអាងថា ប្រភពទុនឥណទានបានជួយគ្រួសារក្រីក្រ កៀកជិតបន្ទាត់ក្រីក្រជាច្រើនក្នុងមូលដ្ឋានកសាងគំរូល្អៗជាច្រើនជាបណ្តើរៗ មានប្រសិទ្ធភាពជាច្រើនដូចជា ដាំក្រូចឆ្មាគ្មានគ្រាប់ ចិញ្ចឹមអន្ទង់គ្មានភក់ ចិញ្ចឹមកន្ធាយ… គណៈកម្មាធិការប្រជាជនឃុំ ឡុងប៊ិញ ស្នើទៅនាយកដ្ឋានធនាគារគោលនយោបាយសង្គមនៃទីរួមខេត្ត ង៉ាណាំ បន្តឧបត្ថម្ភប្រភពទុនឥណទានអនុគ្រោះសម្រាប់គ្រួសារដែលមានសិទ្ធិទទួលបានប្រាក់កម្ចី ជាពិសេសគ្រួសារដែលមានឆន្ទៈក្នុងការប្រកបអាជីវកម្មបង្កើនប្រាក់ចំណូលបន្តិចម្តងៗ រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព និងចូលរួមជាមួយមូលដ្ឋានក្នុងការកសាងជនបទថ្មី។
ដោយមានទិសស្លោក "មិនទុកឱ្យអ្នកក្រីក្រ និងមុខសញ្ញាចាញ់ប្រៀបត្រូវបានទុកចោលឡើយ" ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមនៅទីរួមខេត្ត ង៉ាណាំ បានបង្កលក្ខខណ្ឌអំណោយផលសម្រាប់គ្រួសារក្រីក្រ កៀកជិតភាពក្រីក្រ គ្រួសារថ្មីទើបរួចផុតពីភាពក្រីក្រ និងមុខសញ្ញាទទួលផលគោលនយោបាយដើមទុនអនុគ្រោះអភិវឌ្ឍផលិតកម្ម បង្កើតការងារធ្វើកែលម្អជីវភាពរស់នៅ។
លោក ង្វៀន វៀតជិន ប្រធានការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គមនៅទីរួមខេត្ត ង៉ាណាំ បានអោយដឹងថា ដើមឆ្នាំ ២០២៤ ប្រភពទុនឥណទាននៅអង្គភាពសម្រេចបានជាង ៥០៣,៥ ពាន់លានដុង សមតុល្យឥណទានសរុបមានចំនួនជាង ៥០៣ ពាន់លានដុង កើនឡើង ១៨.១% ក្នុងរយៈពេលដូចគ្នា ដោយមានអតិថិជនចំនួន ១១.៨៧៥ នាក់ដែលមានជាប់ជំពាក់បំណុល។ ដើមទុនឥណទានគោលនយោបាយបានឧបត្ថម្ភទុនវិនិយោគសម្រាប់ផលិតកម្ម និងអាជីវកម្ម បង្កើតការងារធ្វើសម្រាប់ជាង ៤,៦២៣ គ្រួសារ ជួយសិស្សជាង ១០០ នាក់ដែលមានស្ថានភាពលំបាកទទួលបានប្រាក់កម្ចីសម្រាប់ការសិក្សា ហើយគ្រួសារក្រីក្រជាង ២,៧០០ គ្រួសារ និងគ្រួសារដែលទើបតែរួចផុតពីភាពក្រីក្រមានលទ្ធភាពប្រើប្រាស់ ដល់ដើមទុន... អាស្រ័យហេតុនេះ រួមចំណែកដល់គោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ធានាសន្តិសុខសង្គម និងកសាងជនបទថ្មី។
យោងតាមប្រធានសាខាធនាគារដើម្បីគោលនយោបាយសង្គមខេត្ត សុកត្រាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ ដើមទុនឥណទានគោលនយោបាយបានបំពេញតម្រូវការដើមទុនភ្លាមៗរបស់គ្រួសារក្រីក្រ គ្រួសារកៀកជិតបន្ទាត់ភាពក្រីក្រ និងមុខសញ្ញាផ្សេងៗទៀតតាមបទប្បញ្ញត្តិ។ រហូតមកដល់ពេលនេះ សមតុល្យឥណទានសរុបនៅធនាគារខេត្តសម្រាប់សាខាគោលនយោបាយសង្គមបានកើនឡើងដល់ជាង ៥,១៥៤ ពាន់លានដុង កើនឡើងជាង ៧០៧ ពាន់លានដុងក្នុងរយៈពេលដូចគ្នា ដោយមានអតិថិជនជាង ១៥៧,000 នាក់ដែលមានជាប់ ជំពាក់បំណុល។
អ្នកស្រី ទ្រិញ ប៊ិចទ្វៀន នាយករងទទួលបន្ទុកសាខាធនាគារគោលនយោបាយសង្គមខេត្ត សុកត្រាំង បានជម្រាបជាពត៌មានថា សាខាតែងតែទទួលបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន ដូចជាជំរុញការអនុវត្តសេចក្តីណែនាំលេខ ៤០-CT/TW ជាដើម។ សេចក្តីសន្និដ្ឋានលេខ ០៦-KL/TW នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស អនុវត្តគោលនយោបាយនៃការធ្វើពិពិធកម្មធនធានសម្រាប់ការអនុវត្តឥណទានគោលនយោបាយសង្គម ដើម្បីធានាថាមានដើមទុនគ្រប់គ្រាន់សម្រាប់អនុវត្តកម្មវិធីឥណទានគោលនយោបាយនៅក្នុងតំបន់។
អ្នកស្រី ទ្រិញ ប៊ិចទ្វៀន បានជម្រាបបន្ថែមថា ប្រភពទុនឥណទានគោលនយោបាយបានជួយឧបត្ថម្ភទុនវិនិយោគក្នុងផលិតកម្ម និងអាជីវកម្ម បង្កើតការងារជូនប្រជាពលរដ្ឋជាង ៤៣.០០០ គ្រួសារ គ្រួសារក្រីក្រជាង ១.៤០០ និងគ្រួសារជិតក្រីក្រ ៣.៥០០ គ្រួសារ ទើបតែរួចផុតពីភាពក្រីក្រ ដើមទុនដើម្បីអភិវឌ្ឍផលិតកម្ម និងអាជីវកម្ម រួមចំណែកក្នុងការសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព (គ្រួសារក្រីក្រក្នុងខេត្តទាំងមូលធ្លាក់ចុះមកត្រឹម ២.៥៦% គ្រួសារក្រីក្រធ្លាក់ចុះមកត្រឹម ៦.៤៦%) ។ ក្នុងពេលជាមួយគ្នានេះ លុបបំបាត់ឥណទានខ្មៅ និងធានាសន្តិសុខសង្គម។
នៅឆ្នាំ ២០២៤ សាខាផ្តល់អាទិភាពលើការបែងចែកដើមទុនថវិកាក្នុងស្រុកដែលប្រគល់ឱ្យធនាគារខេត្ត សុកត្រាំង សម្រាប់សាខាគោលនយោបាយសង្គមចំនួន ១២៥ ពាន់លានដុង ដើម្បីផ្តល់ប្រាក់កម្ចីដល់គ្រួសារក្រីក្រ និងមុខសញ្ញាទទួលផលគោលនយោបាយផ្សេងទៀត។ ទន្ទឹមនឹងនោះ កំណត់គោលដៅខិតខំបំពេញទុនបំរុង ប្រភពទុនដែលប្រគល់ឱ្យក្នុងមូលដ្ឋាន និងបង្កើនបំណុលតាមផែនការ ធានាឱ្យបាន ១០០% នៃគ្រួសារក្រីក្រ និងកៀកជិតបន្ទាត់ភាពក្រីក្រក្នុងរយៈពេល ២០២១-២០២៥ មានសិទ្ធិទទួលបានប្រាក់កម្ចី តម្រូវការត្រូវបានបញ្ចេញ ខិតខំកាត់បន្ថយអត្រាបំណុលហួសកាលកំណត់ និងបំណុលជាប់គាំងយ៉ាងហោចណាស់ ១០% និង ១០០% នៃស្រុក ទីរួមខេត្ត ទីក្រុងប្រកបដោយគុណភាពឥណទានមានគុណភាពល្អឬប្រសើរឡើងទៅ៕
អត្ថបទនិងរូបថត៖ ទន់ភី
ប្រែសម្រួលដោយ៖ សឺន ហេង