AFF U22 Championship 2019 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះចាប់ផ្តើមប្រកួតផ្លូវការនាថ្ងៃទី​ ១៧ ខែ កុម្ភៈ តទៅ

AFF U22 Championship 2019 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះចាប់ផ្តើមប្រកួតផ្លូវការនាថ្ងៃទី​ ១៧ ខែ កុម្ភៈ តទៅ
យោងកម្មវិធីប្រកួតផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF បានឱ្យដឹងថា សម្រាប់ការប្រកួតនាថ្ងៃទី ១៨ ខែ កុម្ភៈ គឺក្រុម មីយ៉ាន់ម៉ា ប៉ះជាមួយក្រុម ឥណ្ឌូណេស៊ី ខណៈក្រុមម្ចាស់ផ្ទះ កម្ពុជា នឹងត្រូវប្រកួតប្រជែងពិន្ទុនៅប្រកួតដំបូងជាមួយក្រុមម៉ាឡេស៊ី។ 
កាលវិភាគប្រកួតនៃនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019
កាលវិភាគប្រកួតនៃនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019

ព្រឹត្តិការណ៍នេះ មាន ៨ ក្រុមចូលរួមដែលចែកចេញជាពីរពូល ក្នុង ១ ពូលមាន ៤ ក្រុមស្មើៗ គ្នា ហើយក្រុមទាំង ៤​ក្នុងពូលនីមួយៗ នឹងត្រូវបន្តជួបគ្នាក្នុងវគ្គសន្សំពិន្ទុរៀងៗ ខ្លួនដើម្បីស្វែងក្រុមខ្លាំងៗ ចំនួន ​៤ ក្រុមមកពីពូលទាំងពីរមកប្រកួតស្វែងពូលនិងឈានទៅរកវគ្គផ្តាច់ព្រ័ត្រដែលគ្រោងនឹង​ធ្វើ​ឡើងនាថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ។

ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 មាន ៨ ក្រុម រួមមាន៖ ពូល B ក្រុមម្ចាស់ផ្ទះ U22 កម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី រីឯពូល A មានក្រុម U22 ថៃ វៀតណាម ហ្វីលីពីន និងក្រុម U22 ទីម័រខាងកើត។

ចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ក្នុងឋានៈជាម្ចាស់ផ្ទះក៏បានប្រកាសពីតម្លៃនិងកាលបរិច្ឆេទលក់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ដែលមានតម្លៃ ១០,០០០ រៀល សម្រាប់កន្លែងអង្គុយមានកៅអីនិងតម្លៃ ៥,០០០ រៀលសម្រាប់កន្លែងអង្គុយគ្មានដំបូលដោយប្រិយមិត្តអ្នកគាំទ្រអាច រកទិញសំបុត្រចូលរួមទស្សនាបាននៅទីតាំងលកនៅខាងមុខពហុកីឡដ្ឋានជាតិ៕

ប្រភពព័ត៌មាន៖ AKP

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍