Apple នឹង​ឈប់​ផលិត iPod ក្រោយ​ដាក់លក់​លើ​ទីផ្សារ​អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​

ក្រុមហ៊ុន Apple នឹងឈប់ផលិត iPod ក្រោយអំឡុងពេលជាង ២០ ឆ្នាំ បន្ទាប់ពីឧបករណ៍នេះបានក្លាយជាមុខមាត់នៃតន្ត្រីចល័តនិងចាប់ផ្តើមធ្វើឱ្យ Apple ក្លាយក្រុមហ៊ុនធំបំផុតរបស់ពិភពលោក។

កាលពីថ្ងៃទី ១០ ខែ ឧសភា ក្រុមហ៊ុន Apple បានពោលប្រាប់នៅក្នុងប្លុកមួយថា iPod Touch ដែលជាកំណែតែមួយគត់នៃកម្មវិធីចាក់តន្ត្រីចល័តនៅលក់លើទីផ្សារនៅឡើយនឹងអាចរកទិញបានរហូតដល់ការផ្គត់ផ្គង់ចុងក្រោយ។

Apple នង​ឈប​ផលត iPod ករោយ​ដាកលក​លើ​ទផសារ​អស​រយៈពេល​ជាង​ ២០ ​ឆនា​ hinh anh 1រូបភាពឆ្នាំ ២០០៧ បង្ហាញ Apple iPod Nano កំពុងសម្ញែងខ្លួននៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ

ចាប់តាំងពីការចេញលក់នៅក្នុងឆ្នាំ ២០០១ មក iPod បានប្រជែងដូចព្យុះជាមួយក្រុមហ៊ុនផលិតឧបករណ៍តន្ត្រីនានា មុនពេលត្រូវបានវ៉ាដាច់ដោយស្មាតហ្វូន ការចាក់តន្ត្រីតាមអ៊ីនធឺណេត និងឧបករណ៍ដ៏ល្បីរបស់ Apple គឺ iPhone។

iPod បានឆ្លងកាត់ការធ្វើកំណែឡើងវិញជាច្រើនដងចាប់តាំងពីការចាប់ផ្តើមចាប់កំណើតរបស់វា ដោយមានប៊ូតុងបង្វិល សមត្ថភាពផ្ទុក បទចម្រៀង ១.០០០ បទ និងថាមពលថ្ម ១០ ម៉ោង។

កំណែដែលបន្តលក់ដល់បច្ចុប្បន្ន គឺ iPod Touch ត្រូវបានដាក់លក់ក្នុងឆ្នាំ ២០០៧ ក្នុងឆ្នាំដូចគ្នានឹង iPhone។ Apple ឈប់រាយការណ៍ពីការលក់ iPod តាំងពីឆ្នាំ ២០១៥៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ទ រាជនី


សំណើ