Apple ​បញ្ចេញ​បន្ទះ​ឈីប​លឿន​ជាង​មុន កុំព្យូទ័រ​យួរដៃថ្មី MacBook Pro និងកាសឥតខ្សែ Airpods

កាលពីពាក់កណ្ដាល ខែ តុលា ក្រុមហ៊ុន Apple បានចេញនូវបន្ទះ ឈីបថ្មីចំនួនពីរដែលបំពាក់នៅក្នុងកុំព្យូទ័រយួរដៃ MacBook Pro ដែលមានថាមពលខ្លាំងជាងមុន និងកាសស្តាប់ត្រចៀកឥតខ្សែ AirPods ជំនាន់ទីបីដែលអាចភ្ជាប់ជាមួយសេវាកម្មស្ទ្រីមតន្ត្រីប្រចាំខែតម្លៃថោក។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង ឃូភើទីណូ រដ្ឋកាលីហ្វ័រញ៉ា ដែលដាក់លក់ iPhone ថ្មីរបស់ខ្លួនកាលពីជាងពីរខែមុនបានបន្ថែមផលិតផលថ្មីៗ ជាច្រើនទៀតទាន់ពេលសម្រាប់រដូវឈប់សម្រាកចុងឆ្នាំ។

Apple ​បញចេញ​បនទះ​ឈប​លឿន​ជាង​មន កពយទរ​យរដៃថម MacBook Pro នងកាសឥតខសែ Airpods hinh anh 1កុំព្យូទ័រថ្មី MacBook Pro អាចបញ្ជាទិញតាមអ៊ីនធឺណេត ចាប់ពីថ្ងៃទី ១៨ ខែ តុលា

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះ នឹងមានគម្រោងសម្រាប់ការជាវ Apple Music តម្លៃត្រឹម ៤,៩៩ ដុល្លារក្នុងមួយខែនិងបន្ថែមពណ៌រស់រវើកដល់ឧបករណ៍បំពងសំឡេងឆ្លាតវៃ HomePod mini ផងដែរ។

ខាងក្រោមនេះ គឺជាសេចក្តីប្រកាសសំខាន់ៗ ចំនួនបីពីព្រឹត្តិការណ៍នេះ៖

បន្ទះឈីបធំជាងមុន លឿនជាងមុន

Apple បានប្រកាសបន្ទះឈីបថ្មីពីរដែលមានឈ្មោះថា M1 Pro និង M1 Max ដែលធ្វើឱ្យពួកវាធំជាងនិងលឿនជាងបន្ទះឈីបស៊េរីមុន M1 ។

បន្ទះឈីបនេះនឹងជួយឱ្យ Apple កែលម្អដំណើរការកាត់វីដេអូនៅក្នុងកុំព្យូទ័ររបស់ខ្លួន ខណៈជួយពង្រីកអាយុកាលថ្មកាន់បានយូរជាងមុន។

Apple ​បញចេញ​បនទះ​ឈប​លឿន​ជាង​មន កពយទរ​យរដៃថម MacBook Pro នងកាសឥតខសែ Airpods hinh anh 2

កុំព្យូទ័រថ្មី MacBook Pro អាចបញ្ជាទិញតាមអ៊ីនធឺណេត ចាប់ពីថ្ងៃទី ១៨ ខែ តុលា

កុំព្យូទ័រ MacBook ដែលមានទំហំថ្មី កាមេរ៉ាថ្មី និងតម្លៃថ្មី

Apple បានប្រកាស MacBook Pro ថ្មីចំនួនពីរដែលបំពាក់ជាមួយបន្ទះឈីប M1 Pro និងបន្ទះឈីប M1 Max ចុងក្រោយ។

កុំព្យូទ័រយួរដៃថ្មីនេះមានការរចនាតួថ្មី ហើយ Apple បានជំនួសបន្ទះ ថាច់ស្គ្រីនលើផ្នែកខាងលើនៃក្តារចុចដោយប្រើគ្រាប់ចុចធម្មតាជំនួសវិញ។

កុំព្យូទ័រដែលផ្តោតលើអ្នកជំនាញពោរពេញដោយការច្នៃប្រឌិតកម្រិតខ្ពស់នេះក៏មានកាមេរ៉ាកម្រិត 1080p ផងដែរ។

បន្ទះឈីបថ្មីរបស់ Apple ក៏បានជួយក្រុមហ៊ុនពង្រីកថាមពលថ្មកាន់បានយូរនៅក្នុងកុំព្យូទ័រយួរដៃថ្មីទាំងនេះផងដែរ។

Apple បានអះអាងថា ម៉ូដែល ១៤ អ៊ីញនឹងអាចចាក់មើលវីដេអូបានរហូតដល់ ១៧ ម៉ោង ខណៈដែលម៉ូដែល ១៦ អ៊ីញនឹងអាចចាក់មើលវីដេអូបានរហូតដល់ ២១ ម៉ោង ដោយបន្ថែមថាមពលថ្មបាន ៧ និង ១០ ម៉ោងនៅក្នុងកុំព្យូទ័រយួរដៃថ្មីនេះ។

ម៉ូដែល MacBook Pro ទំហំ ១៤ អ៊ីញថ្មីនឹងចាប់ផ្តើមពីតម្លៃ ១.៩៩៩ ដុល្លារហើយម៉ូដែល MacBook Pro ធម្មតាទំហំ ១៦ អ៊ីញ នឹងមានតម្លៃចាប់ពី ២.៤៩៩ ដុល្លារ។

កុំព្យូទ័រ MacBook Pro កម្រិតកំពូលទំហំ ១៦ អ៊ីញនឹងមានតម្លៃ ៦.០៩៩ ដុល្លារ។

Apple ​បញចេញ​បនទះ​ឈប​លឿន​ជាង​មន កពយទរ​យរដៃថម MacBook Pro នងកាសឥតខសែ Airpods hinh anh 3កុំព្យូទ័រថ្មី MacBook Pro និង កាសស្តាប់ឥតខ្សែ Airpods អាចបញ្ជាទិញតាមអ៊ីនធឺណេត ចាប់ពីថ្ងៃទី ១៨ ខែ តុលា

កាស Airpods ជាមួយលក្ខណៈពិសេសកម្រិតខ្ពស់

Apple បានបើកដំណើរការកំណែទីបីនៃកាស AirPods ដ៏មានប្រជាប្រិយភាពរបស់ខ្លួន។

កាសស្តាប់ត្រចៀកថ្មីនេះនឹងចាប់ផ្តើមពីតម្លៃ ១៧៩ ដុល្លារអាម៉េរិកហើយភ្ជាប់មកជាមួយលក្ខណៈពិសេសមួយចំនួនដែលមាននៅលើ AirPods Pro កម្រិតខ្ពស់។

AirPods ថ្មីនឹងភ្ជាប់មកជាមួយនូវសំឡេងបែបលំហ ដែលមានអាយុកាលថ្មកាន់បានយូរនិងការរចនាម៉ូតថ្មី។

AirPods និង AirPods Pro នឹងភ្ជាប់មកជាមួយប្រអប់សាក MagSafe ដែលអាចឱ្យអតិថិជនប្រើឆ្នាំងសាកឥតខ្សែម៉ាញ៉េទិច ដើម្បីបំពេញថ្មដល់កាសរបស់ពួកគេ។

ម៉ូដែល AirPods ធម្មតាត្រូវបានបញ្ចុះតម្លៃ ហើយឥឡូវនេះនឹងលក់ត្រឹម ១២៩ ដុល្លារនៅសហរដ្ឋអាម៉េរិក។

Apple ​បញចេញ​បនទះ​ឈប​លឿន​ជាង​មន កពយទរ​យរដៃថម MacBook Pro នងកាសឥតខសែ Airpods hinh anh 4កាសស្តាប់ឥតខ្សែ Airpods អាចបញ្ជាទិញតាមអ៊ីនធឺណេត ចាប់ពីថ្ងៃទី ១៨ ខែ តុលា

កុំព្យូទ័រយួរដៃនិងកាសស្តាប់ត្រចៀកឥតខ្សែថ្មីអាចបញ្ជាទិញតាមអ៊ីនធឺ ណេតចាប់ពីពាក់កណ្ដាលខែ តុលា ហើយមានលក់នៅតាមហាងនៅចុងខែ តុលា៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ធីតា


សំណើ