អញ្ជើញថ្លែងក្នុងពិធី លោកបណ្ឌិត ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បាននិយាយថា នេះជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលត្រូវបាន Trip Advisor ជ្រើសរើសយកប្រាសាទអង្គរវត្តជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតចំណាត់ថ្នាក់លេខ ១ លើពិភពលោកឆ្នាំ ២០១៨ នេះ។
![]() |
![]() |
ប្រាសាទអង្គរវត្តត្រូវបាន Trip Advisor ប្រគល់ពានរង្វាន់ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតចំណាត់ថ្នាក់លេខ ១ លើពិភពលោកឆ្នាំ ២០១៨។ រូបថត៖ rasmeinews.com |
![]() | |
|
ក្រោយពីបញ្ចប់កម្មវិធីនៅមុខប្រាសាទអង្គរវត្ត គណៈធិបតីទាំងអស់បានធ្វើដំណើរដោយរ៉ឺម៉កកង់បីមកតំបន់ Pub Street ដើម្បីអបអរសាទរក្នុងឱកាសប្រាសាទអង្គរវត្តទទួលពានរង្វាន់ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតចំណាត់ថ្នាក់លេខ ១ លើពិភពលោកឆ្នាំ ២០១៨ នេះ ៕
សិរីសួស្តី (www.rasmeinews.com-Fresh News)
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម