![]() |
ជាអតីតប្រធានឃុំនិងជាលេខាបក្សឃុំ ស៊ីនធៅ លោក ពើយ៉ឹនស៊ិញ តែងតែជាអ្នកនាំមុខក្នុង បណ្តាចលនាធ្វើសេដ្ឋកិច្ចនៅមូលដ្ឋាន |
មកទល់សព្វថ្ងៃ គ្រួសារគាត់មានកសិដ្ឋានមួយទំហំប្រមាណ ១០ ហិកតារួមមានស្រះព្រលែងត្រីហ្វូងបក្សីស្រុករាប់រយក្បាល ជ្រូកយកសាច់រាប់សិបក្បាល គោនិងក្របីជាង ៥០ ក្បាល...។
ក្រៅពីនេះលោកពើយ៉ឹនស៊ិញ នៅថែមទាំងទទួលម៉ៅកា រនិងការពារព្រៃឈើរាប់សិបហិកតាទៀត ផង។ ផ្ដើមពីសកម្មភាពសេដ្ឋកិច្ចទាំងនេះ គ្រួសារលោក ពើយ៉ឹនស៊ិញ ទទួលបានប្រាក់ចំណូលជាង ២០០ លានដុងជារៀងរាល់ឆ្នាំ។
ជាច្រើនឆ្នាំព្យាយាមនិងឧស្សាហ៍ធ្វើពលកម្ម មកដល់សព្វថ្ងៃ លោក ពើយ៉ឹនស៊ិញ មាន កសិដ្ឋានមួយធំប្រមាណ ១០ ហិកតា។ ក្នុងរូបថត៖ ប្រមូលផលបន្លែនៅកសិដ្ឋាន របស់គ្រួសារលោក ពើយ៉ឹនស៊ិញ |
មិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែ ប៉ុណ្ណោះទេ លោក ពើយ៉ឹនស៊ិញ នៅបានជំនួយទុននិងបទពិសោធន៍ក្នុងផលិតកម្មអោយក្រុមគ្រួសារនៃបងប្អូនជនជាតិជាច្រើននៅក្នុងឃុំទៀតផង។
លោក ពើយ៉ឹនស៊ិញ បានជីកស្រះចិញ្ចឹមត្រីនាំមកនូវប្រាក់ចំណូល គួរអោយកត់សម្គាល់សម្រាប់គ្រួសារ |
រួមចំណែកក្នុងការផ្លាស់ប្តូរមុខមាត់ជនបទនៅតំបន់ព្រំដែន លោកពើយ៉ឹនស៊ិញ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត ឌៀនបៀន និងស្រុក មឿងញ៉ែ ប្រគល់ជូនប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើន៕