![]() |
កាលវិភាគប្រកួតនៃនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 |
ព្រឹត្តិការណ៍នេះ មាន ៨ ក្រុមចូលរួមដែលចែកចេញជាពីរពូល ក្នុង ១ ពូលមាន ៤ ក្រុមស្មើៗ គ្នា ហើយក្រុមទាំង ៤ក្នុងពូលនីមួយៗ នឹងត្រូវបន្តជួបគ្នាក្នុងវគ្គសន្សំពិន្ទុរៀងៗ ខ្លួនដើម្បីស្វែងក្រុមខ្លាំងៗ ចំនួន ៤ ក្រុមមកពីពូលទាំងពីរមកប្រកួតស្វែងពូលនិងឈានទៅរកវគ្គផ្តាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ។
ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 មាន ៨ ក្រុម រួមមាន៖ ពូល B ក្រុមម្ចាស់ផ្ទះ U22 កម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី រីឯពូល A មានក្រុម U22 ថៃ វៀតណាម ហ្វីលីពីន និងក្រុម U22 ទីម័រខាងកើត។
ចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ក្នុងឋានៈជាម្ចាស់ផ្ទះក៏បានប្រកាសពីតម្លៃនិងកាលបរិច្ឆេទលក់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ដែលមានតម្លៃ ១០,០០០ រៀល សម្រាប់កន្លែងអង្គុយមានកៅអីនិងតម្លៃ ៥,០០០ រៀលសម្រាប់កន្លែងអង្គុយគ្មានដំបូលដោយប្រិយមិត្តអ្នកគាំទ្រអាច រកទិញសំបុត្រចូលរួមទស្សនាបាននៅទីតាំងលកនៅខាងមុខពហុកីឡដ្ឋានជាតិ៕
ប្រភពព័ត៌មាន៖ AKP